សម្រេច​អនុគ្រោះ​ខាង​ផ្នែក​ពន្ធដារ​ប្រាំ​ឆ្នាំ​បន្ត​សម្រាប់​ការផលិត​ភាពយន្ត​ខ្មែរ​

385
ចែករម្លែក
  • 77
    Shares

​ដោយៈ​តារា​រិ​ទ្ធ​/​ភ្នំពេញៈ​កាលពី​រសៀល​ថ្ងៃទី​៦​ខែមីនា​ឆ្នាំ​២០១៩​ម្សិលមិញ​នេះ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ​កម្ពុជា​និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន​បាន​អញ្ជើញ​ជា​អធិបតី​ប្រារព្ធ​ពិធី​អបអរសាទរ​ទិវា​«​វប្បធម៌​ជាតិ​៣​មីនា​»​លើក​ទី​២១​ពិធី​បិទ​មហោស្រព​សិល្បៈ​យុវជន​ទូទាំងប្រទេស​ឆ្នាំ​ទី​៥​និង​ពិធី​សំណេះសំណាល​ជាមួយ​សិល្បករ​សិល្បការិនី​ទូទាំងប្រទេស​នៅ​មជ្ឈមណ្ឌល​ពិព័រណ៍ និង ស​ន្និ បាត​កោះ​ពេជ្រ​។

នៅក្នុង​ព្រឹត្តិការណ៍​នេះ​ដើម្បី​ជាការ​លើកទឹកចិត្ត​និង​លើកស្ទួយ​វិស័យ​សិល្បៈ​និង​ការផលិត​ភាពយន្ត​ខ្មែរ​នោះ​ប្រមុខ​រាជរដ្ឋាភិបាល​បានប្រកាស​ពី​ការសម្រេច​សម្រួល​និង​អនុគ្រោះ​ខាង​ផ្នែក​ពន្ធដារ​សម្រាប់​រយៈពេល​ប្រាំ​ឆ្នាំ បន្ថែមទៀត​រហូតដល់​ដំណាច់ឆ្នាំ ២០២៣ ។​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​មានប្រសាសន៍ថា កន្លងមក​ដោយ​ពិនិត្យឃើញ​ពី​ភាពចាំបាច់​ក្នុងការ​ជំរុញ​និង​លើកស្ទួយ​វិស័យ​ភាពយន្ត​ខ្មែរ​ដែល​ប្រឈម នឹង​ការប្រកួតប្រជែង​ដ៏​ស្រួចស្រាល់​ទៅនឹង​ការហូរចូល​ភាពយន្ត​បរទេស​។​

​រាជរដ្ឋាភិបាល​បានសម្រេច​អនុញ្ញាត​សម្រួល​ផ្នែក​ពន្ធដារ​ដល់​សហគ្រាស​ផលិតភាព​យន្ត​ក្នុងស្រុក​រយៈពេល បី ឆ្នាំ រហូតដល់ ឆ្នាំ ២០១៨ ។ ដើម្បី​ជាការ​លើកទឹកចិត្ត​និង​លើកស្ទួយ​វិស័យ​សិល្បៈ​និង ការផលិត​ភាពយន្ត​ខ្មែរ​រាជរដ្ឋាភិបាល​សម្រេចសម្រួល​និង​អនុគ្រោះ​ខាង​ផ្នែក​ពន្ធដារ​សម្រាប់​រយៈពេល​ប្រាំ​ឆ្នាំ បន្ថែមទៀត​រហូតដល់​ដំណាច់ឆ្នាំ ២០២៣ ។​

​សម្តេច​បន្តថា​១• អនុញ្ញាតឱ្យ​ព្យួរទុក​ការអនុវត្ត​ពន្ធ​កាត់​ទុក ១៥​ភាគរយ​លើ​សួយ​សារ​នៃ​ទ្រព្យ​អ​រូបិយ (​ការផ្តល់​សិទ្ធិ​បញ្ចាំង​ខ្សែភាពយន្ត​ផលិត​ក្នុងស្រុក​)​។​២•​អនុញ្ញាតឱ្យ​ព្យួរ​ពន្ធ​លើ​ប្រាក់ចំណូល​ជូន​ក្រុមហ៊ុន​ផលិតកម្ម​ភាពយន្ត​ខ្មែរ​។​៣•​អនុញ្ញាត​ព្យួរទុក​ការអនុវត្ត​ឤ​ករ​ពិសេស​លើ​សេវា​លំហែ​កម្សាន្ត​(១០%)​ជូន​ដល់​សិល្បៈ​សៀក​នៃ​ក្រុម​ហ្វា​ពន្លឺ​សិល្បៈ​ខេត្តសៀមរាប ។​

នៅក្នុង​ឳ​កាស​នោះ​សម្តេច​តេ​ជោ​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ការខិតខំ​ប្រឹងប្រែង​រប​ស់​ថ្នាក់ដឹកនាំ​មន្ត្រីរាជការ​ទាំង​អស់នៃ​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ​និង​គណៈកម្មការ​អន្តរក្រសួង​ដែល​បានរួម​គ្នា​រៀបចំ​ទិវា​វប្បធម៌​ជាតិ​៣​មីនាឆ្នាំ​២០១៩​។​ទិវា​វប្បធម៌​ជាតិ​៣​មីនា​លើក​ទី​២១​ឆ្នាំ​២០១៩​នេះ​គឺ​នៅ​រក្សា​ប្រធានបទ​ដដែល​ដូច​ឆ្នាំ​២០១៩​ដែរ​គឺ​«​យុវ​ជ​ដើម្បី​វប្បធម៌​ជាតិ​»​ក្នុង​គោលបំណង​ជំរុញ​ឱ្យ​យុវជន​ដែលជា​ទំពាំង​ស្នង​ឫស្សី​បាន​ចូលរួម​ដោយផ្ទាល់​កាន់តែ​ស៊ីជម្រៅ​និង​កាន់តែ​ប្រសើរឡើង​ក្នុងការ​អភិរក្ស​និង​អភិវឌ្ឍន៍​បេតិកភណ្ឌ​វប្បធម៌​ជាតិ​៕S/​