សម្រែក​យំ​របស់​ក្មេង បាន​ជួយសង្គ្រោះ​ឪពុកម្តាយ​របស់​វាពី​បំណាក់​ដី ដែល​កប់​ជិត​១២០​នាក់​នៅ​ចិន​

888

កូនក្មេង​ម្នាក់ បាន​សង្គ្រោះ​ឪពុកម្តាយ​របស់​វា​និង​ខ្លួន​វា ពី​បំណាក់​ដី​ដែល​បាន​កប់​មនុស្ស​ជិត​១២០​នាក់​នៅ​ចិន​នៅ​ប្រទេស​ចិន​ភាគ​និរតី នៅ​ថ្ងៃ​សៅរ៍​ទី​២៤​ខែមិថុនា ។ នេះ​បើ​យោងតាម​សេចក្តីរាយការណ៍​របស់​កាសែត Chengdu Economic Daily ។​

​នាង​សៀវ យ៉ាន​ជុន និង ប្តី​របស់​នាង ឈ្មោះ ឈាវ ដា​ស៊ូ​អាយ រស់នៅ​ភូមិ​ស៊ីន​ម៉ូ នៅ​ខេត្ត​ស៊ី​ឈាន់ ។ នៅ​ម៉ោង​​ប្រហែល​៦​ព្រឹក កូនប្រុស អាយុ​ទើបតែ​៣៨​ថ្ងៃ របស់​ពួកគេ បាន​យំ ហើយ នាង សៀវ យ៉ាន​ជុន បាន​ក្រោក​ឡើង​ដើម្បី​ផ្លាស់​កន្ទប​ខោ​ឱ្យ​វា​។ នៅពេលដែល​នាង​បម្រុង​នឹង​ត្រឡប់​ទៅ​គ្រែ​ដេក​វិញ បន្ទាប់ពី​នាង​បាន​ផ្លាស់​កន្ទប​ខោ​ឱ្យ​កូន​របស់​នាង​រួចហើយនោះ នាង​បានឮ​សំឡេង​ចម្លែក​ពី​ខាងក្រៅ​ទ្វារផ្ទះ​
​ហើយ​មានរ​អារម្មណ៍​ថា​មានការ​រញ្ជួយ​ដី​។ ដោយ​ឃើញ​ខ្យល់ព្យុះ ទឹក​និង ល្បាប់​ភក់​លេច​ចូល​បន្ទប់​នោះ នាង​ក៏បាន​ចាប់​កញ្ឆក់​កូន​ហើយ​សម្រុក​ចេញពី​បន្ទប់​នោះ​។ នាង និង​ប្តី​របស់​នាង បាន​ខំប្រឹង​ស្រ​វេ​ស្រវា​ចេញពី​ទឹកជំនន់​ហើយ​រត់​ទៅកាន់​តំបន់​សុវត្ថិភាព​មួយ បន្ទាប់ពី​បាន​ចាក​ចេញពីផ្ទះ​នោះ ខណៈដែល​ភូមិ​ទាំងមូល​នេះ ត្រូវបាន​គ្របដណ្តប់​ដោយ​បំណាក់​ដី​។

នៅ​ម៉ោង ប្រហែល ៩​ព្រឹក ទាំង នាង យ៉ាន​ជុន និង ប្តី​របស់​នាង ព្រមទាំង​កូន​របស់​ពួកគេ ត្រូវបាន​បញ្ជូនទៅ​មន្ទីរពេទ្យ ។ មិនមាន​នរណាម្នាក់​ក្នុងចំណោម​ពួកគេ​នេះ បាន​រងរបួស​ធ្ងន់ធ្ង​រ​នោះទេ ប៉ុន្តែ​យាយ ឱ​ពុក​ម្តាយ និង កូនស្រី​អាយុ​២​ឆ្នាំ​របស់​នាង យ៉ាន​ជុន ដែល​មិនអាច​រត់​ចេញពីផ្ទះ​នោះបាន​នោះ​នៅ​មិនទាន់​ដឹង​យ៉ាងណា​នៅឡើយ​ទេ​។​

បំណាក់​ដី​ដែល​បាក់​ពី​តំបន់ភ្នំ​មួយ​នៅ​ខេត្ត​

 

នេះ នៅ​ថ្ងៃ​សៅរ៍​ទី​២៤​ខែមិថុនា បាន​បាក់​គ្របដណ្តប់​លើ​ភូមិ​នេះ​នៅ​ម៉ោង​ប្រហែល​៦​ព្រឹក​ដោយ​បំណាក់​ដី​បាន​បាក់​សង្កត់​លើផ្ទះ​ចំនួន​៦២​ខ្នង និង បណ្តាលឱ្យ​ស្លាប់​មនុស្ស​ចំនួន​៦​នាក់​និង​បាត់​ខ្លួន​ចំនួន​១១២​នាក់​៕

នាង សៀវ យ៉ាន​ជុន និង ប្តី​របស់​នាង ព្រមទាំង​កូន​របស់​ពួកគេ ត្រូវបាន​បញ្ជូនទៅ​មន្ទីរពេទ្យ​ដោយ​មិនមាន​នរណាម្នាក់​ក្នុងចំណោម​ពួកគេ​នេះ បាន​រងរបួស​ធ្ងន់ធ្ង​រ​ទេ