សម្លការី​ទំពាំង​

3113
ចែករម្លែក

+ គ្រឿងផ្សំ​
– ត្រី​ក្រហម ១​ក្បាល​
– ទំពាំង​ស្រស់ ២​ខាំ (​ចិត​ហើយ​)
– បង្គា ៣​ខាំ​
– គ្រឿងការី​ក្រហម ៣​ស្លាបព្រា​បាយ​
– ទឹកអំពិល ២​ស្លាបព្រា​បាយ​កន្លះ
– កាពិ ១​ស្លាបព្រា​បាយ​
– ស្ករត្នោត ១​ស្លាបព្រា​បាយ​
– អំបិល ១​ស្លាបព្រា​កាហ្វេ​
– ទឹកក្រូច​ឆ្មារ ១​ស្លាបព្រា​បាយ​
– ទឹកត្រី កន្លះ​ស្លាបព្រា​បាយ​

+ វិធី​ធ្វើ​
– ធ្វើ​ត្រី​លាង​ឲ្យ​ស្អាត​កាត់​ជា​កង់ៗ, បង្គាបកសម្បកចេញលាងទឹកឲ្យស្អាតទុកមួយអន្លើ
– ដាក់​ដាំទឹក​កន្លះ​ឆ្នាំង​ឲ្យ​ពុះ បង់​គ្រឿងការី កាពិ កូរ​ឲ្យ​រលាយ​គ្រឿង រួច​បង់​ទំពាំង​ចូល​រម្ងាស់​ឲ្យ​ពុះសាបទំពាំងសឹម​ដាក់ ទឹកអំពិល ស្ករត្នោត អំបិល និង​ដាក់​ត្រី បង្គា​ចូល ទុក​ឲ្យ​ពុះ​ឆ្អិន​ត្រី និង​បង្គា សឹម​ដាក់​ទឹកក្រូច​ឆ្មារ​ចូលតាមក្រោយ កូរ​ឲ្យ​សព្វ​រួច​ជាការ​ស្រេច ៕ ប្រភព​: Food by Book​

#