សម្លប្រហើរ​ត្រី​ឆ្លាំង​

2206
ចែករម្លែក
  • 11
    Shares

+​គ្រឿងផ្សំ​
– ត្រី​ឆ្លាំង
– ប្រហុក​ចិញ្ច្រាំ
– គ្រឿង​បុក (​ស្លឹកគ្រៃ ស្លឹក​ក្រូចសើច រមៀត រំដេង ខ្ជាយ ខ្ទឹមស​)
– ត្រាវ
– ននោង
– ស្លឹក​ម្រុំ
– ត្រឡាច
– ផ្ទី
– ល្ពៅ​
– អំបិល
– ស្ករស
– ទឹកត្រី
– ម្សៅ​ស៊ុប​

+ ​វិធី​ធ្វើ​
– មុនដំបូង​ត្រូវ​ដាំទឹក​ឲ្យ​ពុះ រួច​បង់​ប្រហុក និង​គ្រឿង​បុក​បន្តិច ហើយ​សឹម​ដាក់​ត្រី​ចូល​។​
– នៅពេលដែល​សម្ល​ពុះ​មួយសន្ទុះ ចាប់ផ្ដើម​ដាក់​អំបិល ស្ករស ទឹកត្រី និង​ម្សៅ​ស៊ុប​បន្តិច​។
– ទុក​សម្ល​ឲ្យ​ពុះ សឹម​ដាក់​ល្ពៅ ត្រាវ និង​ត្រឡាច​។
– បន្ទាប់ មក​សឹម​បង់​ននោង ផ្ទី និង​ស្លឹក​ម្រុំ​មួយ​ភ្លែត​ជាការ​ស្រេច ៕ ប្រភព​: postkhmer.com​