សម្លប្រហើរ​នំ​បញ្ចុក​

3326
ចែករម្លែក
  • 1
    Share

+ គ្រឿងផ្សំ​៖
– ត្រី​រ៉ស់
– គ្រឿង​បុក​សម្រាប់​ស្លរ (ស្លឹកគ្រៃ ស្លឹក​ក្រូចសើច រំដេង ខ្ជាយ ខ្ទឹមស រមៀត )
– ខ្ទិះដូង (ខ្ទិះ​ដើម និង ខ្ទិះ​ចុង)
– ទឹកត្រី ប៊ីចេង អំបិល ស្ករស​
– ប្រហុក​
– សណ្ដែកដី​លី​ង​បុក​អោយ​ល្អិត​
– បន្លែ​អន្លក់ខ្ចីៗ តាម​ចំណូលចិត្ត​
– នំ​បញ្ចុក​

+ វិធី​ធ្វើ​៖
– ធ្វើត្រី អោយ​ស្អាត យក​ស្រកា​ចេញ
– ស្លឹកគ្រៃ ស្លឹក​ក្រូចសើច រំដេង ខ្ជាយ ខ្ទឹមស រមៀត បុក​បញ្ចូល​គ្នា​អោយ​ម៉ត់​ល្អ​
– ដាក់​ដាំទឹក​អោយ​ពុះ រួច​ជ្រុំប្រហុក​អោយ​ម៉ត់​ក្នុង​ទឹក​ពុះ រួច​យក​ត្រី​ទៅ​ស្ងោរ​ក្នុង​ទឹកស​ម្លរ ក្រោយមក​បង់​ទឹកត្រី អំបិល ស្ករស ប៊ីចេង រំងាស់​ត្រី​អោយ​ឆ្អិន​រួច​ស្រង់​ចេញ​ហើយ​បេះ​យកតែ​សាច់ ត្រី​ចេញ​កុំអោយ​មាន​ឆ្អឹង​។​
– យក​ត្រី​ដែល​បេះ​រួច មក​បុក​ជាមួយ​គ្រឿង ដាក់ អំបិល ស្ករស ប៊ីចេង បន្តិចៗ​ដើម្បីអោយ​មាន​ជាតិ​ក្នុង​សាច់​ត្រី បុក​រួច​ទុក​មួយអន្លើរ​
– យក​ទឹក​ដែល​ស្ងោរ​ជាមួយ​ត្រី​ដែល​នៅសល់​នោះ មក​ដាក់​ខ្ទិះ​ចុង​ចូល រួច​ដាំ​អោយ​ពុះ បន្ទាប់មក​ដាក់ ត្រី​ដែល​យើង​បុក​ជាមួយ​គ្រឿង​ចាក់​ចូល​ក្រោយមក ដាក់ ខ្ទិះដូង ( ដើម ) ចូល រួច​កូរ​អោយ​សព្វ ហើយ​ទុកអោយ​ពុះ​ម្ដងទៀត ភ្លក់​មើល​អោយ​ល្មម តាម​ចំណង់​ចំណូលចិត្ត ទុកអោយ​ពុះ និង​ឆ្អិន​ចូលជាតិ​គ្នា​ហើយ រួច​ដាក់​សណ្ដែកដី​លី​ង​ចូល​រួច​ជាការ​ស្រេច​៕ ប្រភព​: Facebook