+ គ្រឿងផ្សំ
– ផ្សិតចំបើង
– ននោងជ្រុង
– ផ្លែល្ពៅ
– ម្រះព្រៅ
– កាពិ
– ហៃបី
– បង្គាស្រស់
– ម្រេចគ្រាប់
– ខ្ទឹមក្រហម
– ផ្លែពោត (ក្ដិបពោត)
– ស្ករ
– អំបិល
– ប៊ីចេង
+ វិធីធ្វើ
– យកហៃបីមកបុកអោយម៉ដ្ឋល្មមហើយដួសដាក់ចានទុកសិន
– យកម្រេចគ្រាប់មកបុកអោយម៉ដ្ឋ ហើយដាក់ខ្ទឹមក្រហម គ្រឿងផ្សំរសជាតិ កាពិ ហៃបីដែលបុករួច មកបុកចូលគ្នាអោយសព្វហើយទុកមួយឡែកសិន
– ដាក់ឆ្នាំងដាំទឹកហើយដួសគ្រឿងដែលបុកចូលគ្នាដាក់ក្នុងឆ្នាំង ទុកអោយពុះ រួចបង់បន្លែ ល្ពៅ ននោង ផ្លែពោត ផ្សិត រំងាស់អោយបន្លែឆ្អិនបន្តិច ភ្លក់មើលអោយល្មម រួចបង់បង្គាស្រស់ និង ស្លឹកម្រះព្រៅជាការស្រេច ៕ ប្រភព: khfit.blogspot.com
