សម្លម្ជូរ​ក្ដាម

1563

+ គ្រឿងផ្សំ​
– ក្ដាម​សមុទ្រ ៣
– អំបិល ២ ស្លាបព្រា​កាហ្វេ​
– ម្សៅ​ស៊ុប ១ ស្លាបព្រា​កាហ្វេ​
– ប្រហុក ១ ស្លាបព្រា​កាហ្វេ​
– ល្ហុង​ខ្ចី ១ ខាំ​កន្លះ (​ឈូស​ជា​ឆ្នូតៗ​)
– ស្ករស ១ ស្លាបព្រា​បាយ
– ទឹកអំពិល ៣ ស្លាបព្រា​បាយ​
– ម្អម (​ដាក់​តាម​ចំណូលចិត្ត ហាន់​ល្អិតៗ​ល្មម​)
– កំពឹស ១​ខាំ​

+ វិធី​ធ្វើ​
– កាច់ ច​ង្កៀ​ប​ក្ដាម​បុក​ឲ្យ​បែក​តិចៗ ទុក​មួយអន្លើ ឆ្កឹះ​ខ្លាញ់​ក្ដាម​ដាក់​ចាន​, រួច​បក​ខ្លួន​ក្ដាម​ចេញ ពី​ស្នូក បេះ​ខ្លួន​ក្ដាម​ឲ្យ​ស្អាត​កាត់​ជា​ពីរ​បុក​ឲ្យ​បែក​ដួស​ដាក់​ចាន​មួយ​ផ្សេង រួច​ចាក់ទឹក​ធម្មតា ចូល​២​ពែង ជ្រុំ​វា​រួច​យក​ឆ្នាំង​មួយ​ដាក់​កន្ត្រង​កុំ​ឲ្យ​ជ្រុះ​ឆ្អឹង សម្បក​ក្ដាម​ចូល រួច​ជ្រុំ​ក្ដាម​ចាក់​ចូល ក្នុង​ឆ្នាំង ។​
– បន្ទាប់មក​យក​ខ្លាញ់​ក្ដាម​ដាក់ចូល​ក្នុង​ទឹក​ក្ដាម​ដែល​ត្រង​រួច ហើយ​ដាក់​ដាំទឹក​២​ពែង​ឲ្យ​ពុះ ជ្រុំប្រហុក​បន្តិច ដាក់​ល្ហុង ទឹក​ក្ដាម និង​ជើង​ក្ដាម​ចូល​គ្រប​ទុក​ឲ្យ​ពុះ​សឹម​ដាក់​គ្រឿង​ចូល ម្សៅ​ស៊ុប ស្ករស អំបិល ទឹកអំពិល កំពឹស ចូល​កូរ​ឲ្យ​សព្វ​សឹម​ដាក់​ម្អម​ចូល​រួច​ជាការ​ស្រេច ៕ ប្រភព​: Khmer Chef​