សម្លម្ជូរ​ព្រលិត​

4078
ចែករម្លែក
  • 1
    Share

+ គ្រឿងផ្សំ​
– ត្រី​ក្រហម ១​ក្បាល​ (ធំល្មម)
– ព្រលិត ១​ដុំ​
– រំដេង ១​ដុំ តូច​ល្មម​
– អំពិល ១​ស្លាបព្រា​បាយ​
– ស្លឹក​ក្រូចសើច ៥​សន្លឹក​
– គល់​ស្លឹកគ្រៃ ៤ គល់​
– ខ្ទឹមក្រហម ១​មើម​
– ទឹកត្រី ១​ស្លាបព្រា​បាយ​
– ស្ករស កន្លះ​ស្លាបព្រា​បាយ​
– ដុំ​ស៊ុប​ខ្នរ​១​ដុំ​
– ក្រូចឆ្មារ​
– ម្ទេស ដាក់​តាម​ចំណូលចិត្ត​
– ជីរ​ណា​

+ វិធី​ធ្វើ​
– ធ្វើ​ត្រី​លាង​ទឹក​វះ​ពោះ​ឲ្យ​ស្អាត រួច​កាត់​ជា​កង់ៗ​, គល់​ស្លឹកគ្រៃ​កាត់​ជា​ពីរៗ​, បក​ព្រលិត រួច​កាត់​ខ្លីៗ​ល្មម​លាង​ទឹក​ឲ្យ​ស្អាត​, រំដេង​ចិត​ជា​បន្ទះៗ​
– ដាំទឹក​កន្លះ​ឆ្នាំង​ពេល​ទឹក​ពុះ​បង់ អំពិល គល់​ស្លឹកគ្រៃ រំដេង ស្លឹក​ក្រូច ខ្ទឹមក្រហម ដុំ​ស៊ុប​ខ្នរ បន្ទាប់មក​ដាក់​ត្រី​ចូល​ទុក​ឲ្យ​ជិត​ឆ្អិន​ត្រី ទើប​ដាក់​ព្រលិត​ចូល ដាក់​ទឹកត្រី និង​ស្ករស បុក​ម្ទេស​ឲ្យ​បែកៗ​បន្តិច​រួច​បង់​ចូល​សម្ល ពេល​ឆ្អិន​ដួស​ដាក់​ចាន (អាច​ច្របាច់​ក្រូចឆ្មារ​បន្ថែម តាម​ចំណូលចិត្ត) និង​ហាន់​ជី​ដាក់​បន្ថែម​រួច​ជាការ​ស្រេច ៕ ប្រភព​: Food by Book​