សម្លម្ជូរ​ព្រៃ​ត្រី​រ៉ស់​បន្លែ​ត្រកួន

190

+ គ្រឿងផ្សំ​៖
– ត្រី​រ៉ស់​
– ត្រកួន​
– ប្រេងឆា​
– ស្លឹក​ថ្នឹង​
– ខ្ទឹមស​
– ខ្ទឹមក្រហម​
– គល់​ស្លឹកគ្រៃ​
– រំដេង​
– ស្លឹក​ក្រូចសើច​
– ម្ទេសដៃនាង​
– ស្លឹក​ក​ន្ទ្រោ​ប​
– ទឹកអំពិល​ទុំ​
– ប្រហុក​ចិញ្ច្រាំ
– ស្ករត្នោត
– អំបិល
– ម្សៅ​ស៊ុប​

+ វិធី​ធ្វើ​៖
– គល់​ស្លឹកគ្រៃ រំដេង ស្លឹក​ក្រូចសើច ម្ទេសដៃនាង ខ្ទឹមស និង ក្រហម លីង​ចូលគ្នា​ឲ្យ​ឈ្ងុយ រួច​ដំ​ឲ្យ​វាទក់ៗ​។​
– ដាក់​ខ្ទះ​ដាំ​ប្រេងឆា​ឲ្យ​ក្ដៅ ដាក់​សាច់​ត្រី​ចូល​ឆា​បន្តិច ទើប​ដាក់​គ្រឿង​លីង​ខាងលើ​ចូល មុននឹង​បង់​ប្រហុក​ចិញ្ច្រាំ អំបិល ស្ករត្នោត ម្សៅ​ស៊ុប និង​បន្ថែម​ទឹក​ចូល​ហើយ​ទុក​ឲ្យ​ពុះ មុននឹង​ដាក់​ស្លឹក​ថ្នឹង ស្លឹក​ក្រូចសើច ទឹកអំពិល​ទុំ​បន្តិច​
– រួច​បង់​ស្លឹក​ក​ន្ទ្រោ​ប និង​ត្រកួន​ចូល ដោយ​ភ្លក្ស​សាប​ប្រៃ​តាម​ចំណូលចិត្ត ៕ ប្រភព​: Khmercookingrecipes​