សម្លម្ជូរ​ស្រែ​ក្ដាត

415
ចែករម្លែក

+ គ្រឿងផ្សំ​
– សាច់​ត្រី ហ្វី​ឡេ ៣ បន្ទះ (​អាច​ប្រើ​ត្រី​ផ្សេង​ក៏បាន​)
– ក្ដាត ១ គីឡូ​
– ទឹក​ធម្មតា ៣​កែវ​
– រំដេង ៤ បន្ទះ​
– ខ្ទឹមស ៤ ទៅ ៥ កំពឹស​
– ប្រហុក ១ ស្លាបព្រា​បាយ​
– អំបិល​បន្តិច​
– ស្ករស ១ ស្លាបព្រា​កាហ្វេ​
– ទឹកត្រី ២ ស្លាបព្រា​បាយ​
– ម្សៅ​អំពិល ១ ទៅ ២ ស្លាបព្រា​បាយ​
– ម្អម
– ម្ទេស​

+ គ្រឿងផ្សំ​
– ចិត​សំបក​ក្ដាត​ចេញ ចិត​ក្ដាត​ជា​បន្ទះ​ស្ដើងៗ រួច​ដាក់​ត្រាំ​ទឹកអំបិល​ចោល​មួយសន្ទុះ រួច​លាង​ទឹក​ច្របាច់​ឲ្យ​ស្អាត​ទុក​មួយអន្លើ និង​លាង​ម្អម​ហាន់​ល្អិតៗ​ទុក​មួយអន្លើ​
– ហាន់សាច់​ត្រី​ជា​បន្ទះ​តូច​
– ដាក់​ដាំទឹក​ក្នុង​ឆ្នាំងសម្ល​៣​កែវ នៅពេល​វា​ចង់​ពុះ​ដាក់​ខ្ទឹមស និង​រំដេង​ចូល ពេល​ទឹក​ពុះ ជ្រុំប្រហុក បន្ទាប់មក​ដាក់​សាច់​ត្រី​ចូល ទុក​ឲ្យ​ឆ្អិន សឹម​ដាក់​ក្ដាត​ចូល ពេល​ទឹក​ពុះ​ម្ដងទៀត ដាក់​ស្ករស ទឹកត្រី ម្សៅ​អំពិល​ចូល​រួច​ភ្លក្ស​ថែមថយ​គ្រឿង​តាម​រសជាតិ ចង់បាន បន្ទាប់មក​បង់​ម្អម​នឹង​ម្ទេស​ចូល​រួច​ជាការ​ស្រេច ៕ ប្រភព​: Khatiya Korner​