សម្លម្ជូរ​​ស្លាបមាន់​

2614
ចែករម្លែក
  • 1
    Share

+ គ្រឿងផ្សំ​
– ស្លាបមាន់ 7 ខាំ​
– ទឹកត្រី 2 ស្លាបព្រា​បាយ​
– ស្ករស 1 ស្លាបព្រា​កាហ្វេ​
– ខ្ទឹមក្រហម 3 មើម​
– ខ្ទឹមស 6 កំពឹស​
– រំដេង
– គល់​ស្លឹកគ្រៃ 2
– ស្លឹក​ក្រូចឆ្មារ 6 សន្លឹក​
– រមៀត
– ទឹកអំពិល 2-3 ស្លាបព្រា​បាយ​
– អំបិល​
– ម្ទេស​
– ស្លឹក​ជីរវ៉ាន់ស៊ុយ

+ វិធី​ធ្វើ​
– ស្លាបមាន់​កាត់​តាម​គន្លាក់​ឆ្អឹង​វា រួច​លាង​ទឹក​ឲ្យ​ស្អាត​ដាក់ចូល​ក្នុង​ឆ្នាំង​លើ​ចង្ក្រាន ចាក់ទឹក​ធម្មតា​ចូល ឲ្យ​លិច​ស្លាបមាន់​ក្នុង​ឆ្នាំង រួច​កាត់​ខ្ទឹមក្រហម​ជា​ដុំ ដំ​ខ្ទឹមស ហាន់​រំដេង​ក្រាស់​ល្មម កាត់​គល់​ស្លឹកគ្រៃ​ជា​ពីរៗ​កំណាត់ ញីៗ​ស្លឹក​ក្រូច បង់​ចូល​សម្ល បន្ទាប់មក​ហាន់​រមៀត​ក្រាស់​ល្មម 7-8 កង់ រួច​បង់​ចូលក្នុង​សម្ល គ្រប ទុក​រយៈពេល​កន្លះ​ម៉ោង
– បន្ទាប់មក​ដាក់​ទឹកអំពិល រួច​បន្ថែម​អំបិល​តាម​ការចង់បាន​រសជាតិ អាច​បុក​ម្ទេស​បន្ថែម​ប្រសិនបើ​ចូល ចិត្ត​ហិ​រ បិទ​ភ្លើងចង្ក្រាន ដួស​ដាក់​ចាន​បន្ថែម​ស្លឹក​ជីរវ៉ាន់ស៊ុយ​បន្តិច​រួច​ជាការ​ស្រេច ៕ ប្រភព​: Hot Thai Kitchen​