សម្លរ​ម្ជូរ​កែង​សាច់មាន់

218

+ គ្រឿងផ្សំ​៖
– សាច់មាន់ ( កាត់​ដុំៗ )
– គ្រឿង​បុក ( គស់​ស្លឹកគ្រៃ រំដេង ស្លឹក​ក្រូចសើច ខ្ទឹមស )
– ម្ទេស​ក្រៀម ( ចិញ្ច្រាំ​អោយ​ម៉ត់ )
– សណ្ដែកដី ( បុក​អោយ​រៀង​ម៉ត់​បន្តិច )
– ម្នាស់ ( ពុះ​ជា​បួន កាត់​ជា​ទទឹង )
– ខ្ទិះដូង ( ដើម និង ចុង )
– ទឹកត្រី ស្ករស អំបិល ម្សៅ​ស៊ុប​

+ វិធី​ធ្វើ​៖
– ដាក់​ខ្ទិះដូង​ដើម ចូលក្នុង​ឆ្នាំង រំងាស់​អោយចេញ​ប្រេង​បន្តិច ដាក់​ម្ទេស​ក្រៀម​ចូល កូរ​អោយ​ក្រហម បន្តិច ដាក់​ប្រហុក​ចូល កូរ​បន្ត​អោយ​ឈ្ងុយ បន្ទាប់មក​ដាក់​គ្រឿង​បុក និង​សណ្ដែកដី​កូរ​ចូលគ្នា អោយ​ឈ្ងុយ​គ្រឿង​
– បន្ទាប់មក​ទើប​ដាក់ សាច់មាន់ ស្ករស ប៊ីចេង ម្សៅ​ស៊ុប ច្របល់​ចូលគ្នា​អោយ​សព្វ ( ប្រសិនបើ​ស្ងួត​ទឹក អាច​បន្ថែម​ខ្ទិះ​ចុង​ចូល​បន្តិច ) បន្ត​រំងាស់​អោយ​ឆ្អិន​សាច់​បន្តិច ទើប​ដាក់​ខ្ទិះ​ចុង​ចូល ទុកអោយ​ពុះ ទើប​ដាក់ ម្នាស់ និង អំពិល​ទុំ​ចូល ហើយ​ភ្លក់​មើល​អោយ​ល្មម តាម​ការចូល​ចិត្ត​បន្ត​រំងាស់​អោយ រៀង​ឆ្អិន​បន្លែ​ហើយ រួច​ជាការ​ស្រេច ៕ ប្រភព​: មុខម្ហូប​ប្រចាំ​គ្រួសារ​