សម្លរ ម្ជូរ​ខ្ជិល​

1255

+​គ្រឿងផ្សំ​៖
– ត្រី​ឆ្តោ ឬ ត្រី​ប្រា ឬ ត្រី​រ៉ស់
– ត្រកួន ហាន់​រាង​វែងៗ ២-៣ ថ្នាំងដៃ​
– គល់​ស្លឹកគ្រៃ (​កាត់​ជា​ពីរ​កំណាត់​ហើយ​ដំ​ឲ្យ​ទួ​ក​)
– ស្លឹក​ក្រូចសើច
– រំដេង (​ហាន់​ជា​បន្ទះ​ស្តើងៗ​)
– ម្អម
– ប្រហុក (​ចិញ្ច្រាំ​)
– ប៊ីចេង​, អំបិល​, ស្ករស​, អំពិល​

+ វិធី​ធ្វើ​៖
– ដំបូង​អ្នក​ត្រូវដាក់​ត្រកួន រួច​ដាក់ គល់​ស្លឹកគ្រៃ​, ស្លឹក​ក្រូចសើច​, រំដេង និង​ត្រី បន្ទាប់មក​ដាក់​ប្រហុក​, ប៊ីចេង​, អំបិល​, ស្ករ ចូលទៅក្នុង​ឆ្នាំង​ឲ្យ​គ្រប់គ្រឿង​តែម្តង​។​
– បន្ទាប់មកទៀត ដាក់​ទឹក​ឲ្យ​ល្មម​នឹង​បន្លែ ហើយ​រំងាស់​វា​ប្រហែល ១ រំពុះ ជា​ចុងក្រោយ​ដាក់​អំពិល និង​ភ្លក់​មើល​តាម​ការចង់បាន​៕ ប្រភព​៖ មង្គលការ​