សម្លាប់​ប្អូនស្រី​លាក់​សាកសព​ក្នុង​ទូ​ក្លាស្សេ​ជិត ២០ ឆ្នាំ​គ្មាន​អ្នកដឹង

259
ចែករម្លែក
  • 8
    Shares

ស្ត្រី​ម្នាក់​ដែល​ជាប់​សង្ស័យ​ពីបទ​សម្លាប់​ប្អូនស្រី​បង្កើត​របស់ខ្លួន ហើយ​លាក់​សាកសព​ក្នុង​ទូ​ក្លាស្សេ អស់ ១៨ ឆ្នាំ​ដោយ​គ្មាន​អ្នកណា​ដឹង​នោះ ពេលនេះ​ត្រូវបាន​នាំខ្លួន​ឡើង​តុលាការ​ហើយ​។
​ ​
តាមរយៈ​រូបភាព​ទាំងនេះ ស្ត្រីជន​សង្ស័យ​ឈ្មោះ ស្មី​ល​ចា​ណា ស្នេ​ក (Smiljana Srnec) វ័យ ៤៥ ត្រូវ​ប៉ូលិស​នាំខ្លួន​ទៅដល់​តុលាការក្រុង​វ៉ា​រ៉ា​ស​ឌី​ន (Varazdin) ប្រទេស​ក្រូ​អាស៊ី សម្រាប់​ការជំនុំជម្រះ​។​
​ ​
ដំណឹង​នេះ​បាន​លេចឮ ខណៈពេល​មនុស្ស​រាប់រ​យ​នាក់​ចូលរួម​បុណ្យសព​នារី​ដែល​បាត់​ខ្លួន​ឈ្មោះ ចា​ស្ម៊ី​ណា ដូ​មី​នី​ក (Jasmina Dominic) នៅ​ភូមិ​ប៉ា​ឡូ​វេ​ក (Palovec) ដែលជា​ស្រុកកំណើត របស់​ជនរងគ្រោះ​។
​ ​
សារព័ត៌មាន​ក្នុងស្រុក​ចុះផ្សាយ​ថា នាង ចា​ស្ម៊ី​ណា ដូ​មី​នី​ក បាន​បាត់​ខ្លួន​ក្នុង​ឆ្នាំ​២០០៥ ប៉ុន្តែ​គេ​បានឃើញ​លើកចុងក្រោយ​នៅ​ឆ្នាំ​២០០០ ដែល​ពេលនោះ​នាង​មាន​វ័យ ២៣ ឆ្នាំ​។ ហើយ​សមាជិកគ្រួសារ​ម្នាក់​ទើបតែ​បាន​ប្រទះឃើញ​សាកសព​នាង​កាលពី​ថ្ងៃ​សៅរ៍ ទី​១៦ កុម្ភៈ ឆ្នាំ​២០១៩ នៅក្នុង​ទូ​ក្លាស្សេ​ក្នុងផ្ទះ​របស់​គ្រួសារ​នាង​។​

​តុលាការ​បាន​គូសបញ្ជាក់ថា ស្ត្រីជន​សង្ស័យ​កំពុង​ជាប់ឃុំ​នៅឡើយ​ខណៈ​ការស៊ើបអង្កេត កំពុងតែបន្ត​៕ ប្រែ​សម្រួល​: ខុម