សម្លឹង​ឃើញ​ពី​ភាព​រីកចម្រើន​របស់​ប​ច្ចេក​វិទ្យា អ៊ិ​ល​ជី ព្រី​មៀម ប្រេន​សប សម្ពោធ​ដំណើរការ​សាកល្បង ដំបូង​គេ​នៅ​ប្រទេស​កម្ពុជា​

975
ចែករម្លែក

ដោយ​: សុផល / ភ្នំពេញ​: ដោយ​សម្លឹង​ឃើញ​ពី​ភាព​រីកចម្រើន​របស់​ប​ច្ចេក​វិទ្យា ការរីកលូតលាស់​ផ្នែក​សេដ្ឋកិច្ច ជីវភាព​ប្រជាពលរដ្ឋ​ល្អប្រសើរ ហាង​លក់​គ្រឿង​អេឡិចត្រូនិក​មួយ​នៅ​រាជធានី​ភ្នំពេញ បាន​អភិវឌ្ឍ​ខ្លួន​កាន់តែ​ប្រណីត​ទំនើប​ទាន់សម័យ ស្របតាម​ស្តង់ដារ​អន្តរជាតិ​។​

​ក្រុមហ៊ុន LG Electronics និង​ក្រុមហ៊ុន ជី​ហ្គៀ (G Gear )​នៅ​ល្ងាច​ថ្ងៃទី​៣ ខែ​វិ​ច្ឆ​កា ឆ្នាំ​២០១៨ បាន​សម្ពោធ​ដាក់ឱ្យ​ដំណើរការ​សាកល្បង​នូវ​ហាង​ទំនើប LG Premium BRANDSHOP ដំបូង​គេ​បង្អស់​នៅក្នុង​ប្រទេស​កម្ពុជា​ដែល​ស្ថិតនៅ​អគារ​លេខ​១៣៥ ផ្លូវ​ព្រះមុនីវង្ស សង្កាត់​មនោ​ម្យ​ខ័​ណ្ឌ​៧​មករា រាជធានី​ភ្នំពេញ​។​

​លោក​ឧកញ៉ា សុខ ពិសិដ្ឋ នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ជី​ហ្គៀ (G Gear) បាន​លើកឡើងថា ហាង​លក់​គ្រឿង​អេ​ឡិច​ត្រូ​និ​ច LG BRANDSHOP មាន​វត្តមាន​នៅក្នុង​ទីផ្សារ​ប្រទេស​កម្ពុជា​អស់​រយៈពេល​ជាង​៧​ឆ្នាំ​មកហើយ តាំងពី​ឆ្នាំ ២០១១ មកម្ល៉េះ តែដោយសារ​ការមើលឃើញ​ពី​ភាព​រីកចំរើន​របស់​ប​ច្ចេក​វិទ្យា​នៅក្នុង​តំបន់ កាន់តែ​ជឿនលឿន​ពីមួយថ្ងៃ​ទៅមួយថ្ងៃ ទើប​ក្រុមហ៊ុន LG និង ក្រុមហ៊ុន G Gear បាន​វិ​វត្ត​ន៏​ខ្លួន​ពី ហាង​LG BRANDSHOP ទៅជា​ហាង​ទំនើប LG Premium BRANDSHOP ដ៏​ប្រណិត​ដំបូង​គេ​បង្អស់​នៅក្នុង​ប្រទេស​កម្ពុជា​។​

​លោក​ឧកញ៉ា បន្ថែមថា ដោយ​ភាពជោគជ័យ​នៃ​បច្ចេកវិទ្យា ការ​រចនា និង​ការគិតគូរ​ពី​អតិថិជន គឺ​ក្រុមហ៊ុន​បាន​ត្រៀម​រួចរាល់​ជាស្រេច ដើម្បី​បង្ហាញជូន​សំរាប់​អតិថិជន​នូវ​ផលិតផល​LG ដែល​ទំនើបៗ​ចុងក្រោយបង្អស់​យ៉ាងច្រើន​ប្រភេទ​ដូចជា​៖ ឧបករណ៍ប្រើប្រាស់​ក្នុង​ផ្ទះបាយ ឧបករណ៍​បំពង​សំឡេង​ទូរទស្សន៍ ម៉ាស៊ីនត្រជាក់ ម៉ាស៊ីន​បោក​សំលៀកបំពាក់ ទូទឹកកក​និង​ផលិតផល​ប្រើប្រាស់​ជាច្រើន​ផ្សេងទៀត ដើម្បី​សម្រាប់​អតិថិជន ដែល​មក​ទស្សនា​ហាង​ទំនើប​មួយ​នេះ​។ អ្វីដែល​ធ្វើឱ្យ​ហាង​ប្រណិត LG Premium BrandShop កាន់តែ​លេចធ្លោ​ជាងគេ​នោះ​គឺ លទ្ធភាព នៃ​បទពិសោធន៍​សំរាប់​អ្នកប្រើប្រាស់​ទទួលបាន​ចំណេះដឹង​បន្ថែម​អំពី​ការប្រើប្រាស់​គ្រឿង​អេ​ឡិច​ត្រូ​និ​ច ទទួលបាន​អារម្មណ៍​ផ្ទាល់ និង​យល់ដឹង​ពី​ការអភិវឌ្ឍន៍​បច្ចេកវិទ្យា​ចុងក្រោយ​របស់ LG ។​

​ដើម្បី​ចូលរួម​អបអរសាទរ​សំរាប់​ការបើក​សម្ពោធ​សាកល្បង​របស់​ហាង​ទំនើប LG Premium Brandshop មុនី​វង្ស​នេះ ក៏មាន​ការរៀបចំ​កម្ម​វិធី​លក់​បញ្ចុះតម្លៃ​រហូតដល់ ៣០% និង​ការបង់​រំ​លោះ​ការប្រាក់ ០% ជាមួយ​ធនាគារ​អ៊ី​អន​ផងដែរ ។

​ទន្ទឹមគ្នា​នោះដែរ លោក សុង សុខ​គីម (Sung Suk Kim) អគ្គនាយក LG Electronics ប្រចាំ​ប្រទេស​កម្ពុជា មានប្រសាសន៍ថា យើង​ពិត​ជាមាន​មោទនភាព​ណាស់ ដែល​បាន​ចាប់​ដៃគូ​ជាមួយនឹង​ក្រុមហ៊ុន​តំណាង​ចែកចាយ​របស់​យើង​គឺ​ក្រុមហ៊ុន G Gear ដែលជា​ក្រុមហ៊ុន​ទទួលបាន​សិទ្ធិ​ចែកចាយ​ផ្តាច់មុខ​សំរាប់​ការលក់​ដំ​គ្រឿង​អេ​ឡិច​ត្រូ​និ​ចរ​បស់ LG នឹង​ជា​ក្រុមហ៊ុន​ឈានមុខ​មួយ​ក្នុងការ​ធ្វើការ​ចែកចាយ ផលិតផល​អេ​ឡិច​ត្រូ​និ​ច​ប្រើប្រាស់​ក្នុងផ្ទះ​នៅក្នុង​ប្រទេស​កម្ពុជា​។ លោក​ជឿជាក់ថា ភាពជា​ដៃគូ​របស់​យើង​ពិតជា​ធ្វើអោយ​ក្រុមហ៊ុន​ទាំងពីរ រីកលូតលាស់​ទៅបាន​យ៉ាង​ឆាប់រហ័ស​៕ ល​