សម្ល​ខួរ​ពោត​ខ្ចី​

608

+ គ្រឿងផ្សំ​៖
– សាច់ជ្រូក 3​ខាំ​
– ពោត​ខ្ចី 5​ផ្លៃ​
– ហៃ​ប៊ី 3​ស្លាបព្រា​បាយ​
– ខ្ទឹមស ចិញ្ច្រាំ 2​ស្លាបព្រា​បាយ​
– ទឹកត្រី កន្លះ​ស្លាបព្រា​បាយ​
– ស្ករ 1​ស្លាបព្រា​បាយ​
– អំបិល 1​ស្លាបព្រា​បាយ​
– ស្លឹក​ខ្ទឹម 3​ដើម​
– ម្រេច​ម៉ដ្ឋ កន្លះ​ស្លាបព្រា​បាយ​
– ម្សៅ​ស៊ុប 1​ស្លាបព្រា​បាយ​

+ វិធី​ធ្វើ​៖
-​ពោត​ខ្ចី​ត្រូវ​ចិត​ស្តើងៗ សាច់ជ្រូក និង​ហៃ​ប៊ី​ចិញ្ច្រាំ​ឲ្យ​ម៉ត់​។​
-​ដាក់​ខ្លាញ់​ឲ្យ​ក្តៅ ដាក់​ខ្លឹម​ស​បំពង​ឲ្យ​ឈ្ងុយ ទើប​ដាក់​សាច់​ចិញ្ច្រាំ ពោត ឆា​ចូលគ្នា​ឲ្យ​សព្វ ចាក់ទឹក​ត្រី អំបិល ស្ករ ម្សៅ​ស៊ុប ម្រេច ចាក់ទឹក​ចូល​បន្តិច កុំ​ឲ្យ​រាវ​ពេក​ភ្លក់​ឲ្យ​ល្មម ទុក​ឲ្យ​ឆ្អិន ទើប​រោយ​ស្លឹក​ខ្ទឹម​ចូល​៕ ប្រភព​: Khmer Cooking​