សម្ល​ខ្ទិះ​គ្រឿង​សមុទ្រ​

1783
ចែករម្លែក
  • 3
    Shares

+ គ្រឿងផ្សំ​
– បង្គា 150g
– មឹក 250g
– ផ្សិតចំបើង 200g (​ពុះ​ជា​ពីរ​)
– ខ្ទឹមបារាំង 100g (​ពុះ​ជា​បួន​)
– ជីរ​ណា ហាន់​ល្អិត 10g
– ជី​វ៉ាន់ស៊ុយ 5g
– ប៉េងប៉ោះ​ទុំ ឆ្កឹះ​គ្រាប់ 1​ផ្លែ (​ពុះ​ជា​បួន​)
– ម្ទេសដៃនាង​ធំ ចំណិត 1​ផ្លែ​
– ខ្ទិះដូង ដើម 50ml
– ខ្ទិះដូង ចុង 400ml
– ទឹក​ធម្មតា 150ml
– ទឹកក្រូច​ឆ្មា 1 ស្លាបព្រា​កាហ្វេ​
– គល់​ស្លឹកគ្រៃ ហាន់​បញ្ឆិតៗ 1​ដើម​
– រំដេង ដំ 10g
– ខ្ទឹមក្រហម ដំ​15g
– ស្លឹក​ក្រូចសើច ហែក​សន្លឹក 2 សន្លឹក​
– ទឹកត្រី 2 ស្លាបព្រា​បាយ​កន្លះ​
– ស្ករស 1​ស្លាបព្រា​កាហ្វេ​
– អំបិល បន្តិច

+ វិធី​ធ្វើ​
– បង្គា​អត់​យក​ក្បាល បកសម្បក វះ​ខ្នង មឹក​បក​យក​ស្រទាប់​ខ្មៅ​ចេញ ហើយ​កាត់កង់ៗ ប្រហែល 1cm ។​
– ដាក់​ខ្ទះ​ចាក់​ខ្ទិះ​ចុង ទឹក​ធម្មតា គល់​ស្លឹកគ្រៃ រំដេង ខ្ទឹមក្រហម និង​ស្លឹក​ក្រូច​ចូល​ដាំ​ឲ្យ​ពុះ ។​
– បន្ទាប់មក ដាក់​បង្គា និង​មឹក​រម្ងាស់​ដោយ​ប្រើ​ភ្លើង​តិចៗ​ហាម​កូរ ។​
– បន្ទាប់ពី​ឆ្អិន​ល្អ​ហើយ ដាក់​បន្លែ ខ្ទិះដូង​ដើម ទឹកត្រី ស្ករស និង​អំបិល​ចូល​រម្ងាស់​បន្តិចទៀត ទើប​បន្ថែម ជី ម្ទេសដៃនាង​ធំ និង​ទឹក​ក្រូចឆ្មារ​ពីលើ​ទៀត ជាការ​ស្រេច ៕ ប្រភព​: Khmom.com​