សម្ល​ខ្ទិះ​មាន់​

2177
ចែករម្លែក
  • 41
    Shares

+ គ្រឿងផ្សំ​
– ទឹក​ស៊ុប​មាន់ 360 ml
– ភ្លៅ​មាន់ យកតែ​សាច់ កន្លះ​គីឡូ​
– ទឹកខ្ទិះ​ដូង 270 ml
– អំបិល ១ ស្លាបព្រា​កាហ្វេ​
– រំដេង 1 មើម​
– គល់​ស្លឹកគ្រៃ 1
– ស្លឹក​ក្រូចសើច 4-5 សន្លឹក​
– ម្ទេស​ក្រហម 2-3 ផ្លែ​
– ទឹកត្រី 2 ស្លាបព្រា​បាយ​កន្លះ ទៅ 3 ស្លាបព្រា​បាយ​
– ទឹកក្រូច​ឆ្មារ 2-2.5 ស្លាបព្រា​បាយ​
– ស្ករត្នោត 1 ដុំ​តូច​ល្មម​
– ផ្សិត​អំបោះ 1 ខាំ​កន្លះ​
– ស្លឹក​ខ្ទឹម​

+​វិធី​ធ្វើ​
– ហាន់​រំដេង​ជា​កង់ៗ​យក​ប្រហែល 10 កង់ គល់់​ស្លឹកគ្រៃ​កាត់​វា​ជា​3-4 កង់ ស្លឹក​ក្រូចសើច​ហែក​យក​ឆ្អឹង ទ្រនង់​កណ្ដាល​ចេញ ម្ទេស​ក្រហម​ហាន់​ប​ញ្ឈិ​តៗ ភ្លៅ​មាន់​ហាន់​ដុំៗ​
– ដាំទឹក​ស៊ុប​មាន់​ឲ្យ​ពុះ រួច​បង់អំបិល បន្ទាប់មក​ដាក់​សាច់មាន់​ចូល​រម្ងាស់ 20 នាទី បន្ទាប់មក​យក ឆ្នាំង​ថ្មី​មក​រួច​ចាក់​មាន់​ដែល​រម្ងាស់​មុននេះ​ចូល ដើម្បី​កុំ​ឲ្យ​ធំក្លិន​ស្ងិ​ត បន្ទាប់មកទៀត ចាក់ទឹក​ខ្ទិះដូង ចូល និង​ដាក់​គ្រឿងទេស ដូចជា រំដេង គល់​ស្លឹកគ្រៃ ស្លឹក​ក្រូចសើច ម្ទេស និង​ទឹកត្រី 2 ស្លាបព្រា​បាយ ស្ករត្នោត ចូល​
– បន្ទាប់មក​ដាក់​វា​លើ​ចង្ក្រាន​រម្ងាស់ 2 ទៅ 3 នាទី និង​ដាក់ ផ្សិត​ចូល បន្ថែមទឹកត្រី ១ ស្លាបព្រា​បាយ​ចូល​ម្ដងទៀត​ ដួសដាក់ចានរោយ​ស្លឹក​ខ្ទឹម​ពីលើ​បន្តិច រួច​ជាការ​ស្រេច ៕ ប្រភព​: Hot Thai Kitchen​