សម្ល​ខ្យង​ទំពាំងជូរ​

378
ចែករម្លែក

+ គ្រឿងផ្សំ​
– ខ្យង (​ចាក់​យក​សាច់​ហើយ​) ៤​ខាំ​
– ទំពាំងជូរ ២​ខាំ​
– រំដេង ១​ដុំ​តូច​ល្មម​
– ខ្ទឹមស ៧ កំពឹស​
– ខ្ទឹមក្រហម ២​មើម​
– គល់​ស្លឹកគ្រៃ ២​គល់ (​ហាន់​)
– ម្ទេស ៨​គ្រាប់​
– ទឹកត្រី ១​ស្លាបព្រា​បាយ​
– ស្ករស ១​ស្លាបព្រា​កាហ្វេ​
– ទឹកប្រហុក ២​ស្លាបព្រា​បាយ​
– អំបិល កន្លះ​ស្លាបព្រា​កាហ្វេ​
– ម្សៅ​ស៊ុប​ខ្នរ កន្លះ​ស្លាបព្រា​កាហ្វេ​
– ជី​ក្រហម​ ម្អម​

+ វិធី​ធ្វើ​
– សាច់​ខ្យង​លាង​ច្របាច់​ជាមួយ​អំបិល​ឲ្យ​អស់​រំអិល​, ទំពាំង​លាង​ទឹក​ច្របាច់​ឲ្យ​ជ្រួត​
– បុក​ខ្ទឹមស ខ្ទឹមក្រហម រំដេង គល់​ស្លឹកគ្រៃ និង​ម្ទេស​ឲ្យ​ម៉ត់ ដាក់​ដាំទឹក​កន្លះ​ឆ្នាំង​ឲ្យ​ពុះ​រួច ដាក់​ខ្ទឹម​បុក​ចូល បង់អំបិល និង​ម្សៅ​ស៊ុប ពេល​ទឹក​ពុ​ដាក់​ទំពាំង និង​ខ្យង​ចូល ទុក​ឲ្យ​ពុះ​បន្តិច បង់​ទឹកត្រី ទឹកប្រហុក និង​ស្ករស កូរ​ឲ្យ​សព្វ ទុក​ឲ្យ​ពុះ​ម្ដងទៀត​បង់​ជី និង​ម្អម​ចូល​រួច ជាការ​ស្រេច ៕ ប្រភព​: Chahna Mint​