សម្ល​តុំ​យ៉ាំ​ត្រី​

611

+ ​គ្រឿងផ្សំ​៖
– ត្រី​រ៉ស់ ១​គីឡូ​
– គល់​ស្លឹកគ្រៃ ២​ដើម​
– ផ្សិតចំបើង ១​ខាំ​
– ក្រូចឆ្មារ ១​ផ្លែ​
– ស្លឹក​ក្រូចសើច ៤​សន្លឹក​
– គ្រឿង​តុំ​យ៉ាំ ១​កញ្ចប់​
– ទឹក​ស៊ុប ៤​ចានចង្កឹះ​
– ម្ទេស​ស្រស់ ៥​គ្រាប់​
– ទឹកត្រី កន្លះ​ស្លាបព្រា​បាយ​
– អំបិល កន្លះ​ស្លាបព្រា​បាយ​
– ស្ករស កន្លះ​ស្លាបព្រា​បាយ​
– ម្សៅ​ស៊ុប កន្លះ​ស្លាបព្រា​បាយ​

+ ​វិធី​ធ្វើ​៖
– ត្រី​រ៉ស់​កាត់​ជា​កង់ៗ គល់​ស្លឹកគ្រៃ​ហាន់​បញ្ឆិត​ក្រាស់ៗ ។​
– ដាំទឹក​ស៊ុប​ឲ្យ​ពុះ រួច​បង់ គល់​ស្លឹកគ្រៃ និង​ត្រី​រ៉ស់ ចាំ​ត្រី​ឆ្អិន​បន្តិច បង់ ស្លឹក​ក្រូចសើច ក្រូចឆ្មារ គ្រឿង​តុំ​យ៉ាំ ទឹកត្រី អំបិល ស្ករស ម្សៅ​ស៊ុប ផ្សិតចំបើង ម្ទេស​ស្រស់ ភ្លក្ស​ឲ្យ​មាន​រសជាតិ​ជូរ ហិល ប្រៃ​បន្តិច​ជាការ​ស្រេច ៕ ប្រភព​វេ​ប​សាយ​: Cam​