សម្ល​ត្រ​ពាំ​ជូរ​ត្រី​ក្រហម​

516

+ គ្រឿងផ្សំ​
– ត្រី​ក្រហម ១​ក្បាល​ធំ​
– ទំពាំងជូរ ២​ខាំ​
– ប្រហុក ២​ស្លាបព្រា​បាយ​
– ខ្ទឹមក្រហម ២​មើម​
– ម្ទេស​ក្រហម ៥​គ្រាប់​
– ម្ទេស​អាចម៍សត្វ ១០​គ្រាប់​
– ស្ករស ១/២​ស្លាបព្រា​បាយ​
– គល់​ស្លឹកគ្រៃ ៣​គល់​
– ម្អម
– ស្លឹក​ខ្ទឹម​

+ វិធី​ធ្វើ
– លាង​ត្រី​ឲ្យ​ស្អាត​កាត់​ជា​កង់ៗ​, បុក​ខ្ទឹមក្រហម និង​ម្ទេស​ក្រហម​ជាមួយគ្នា​ឲ្យ​ម៉ត់​, ទំពាំងជូរ​ច្របាច់​លាង​ទឹក​ឲ្យ​ស្អាត
– ដាក់​ដាំទឹក​ល្មម​មួយ​សម្ល ពេល​ទឹក​ពុះ បង់​គល់​ស្លឹកគ្រៃ ខ្ទឹម​បុក ស្ករស និង​ត្រី​ចូល​ទុក​ឲ្យ​ពុះ ឆ្អិន​ត្រី​ទើប​ដាក់​ទំពាំងជូរ​ចូល​រួច​ជ្រុំប្រហុក ដាក់​ម្ទេស​អាចម៍សត្វ ម្អម និង​ស្លឹក​ខ្ទឹម រួច​ជាការ​ស្រេច ៕ ប្រភព​: aimmafiaz​