សម្ល​ម្ជួ​រ​ព្រៃ​សាច់​ទា

2551
ចែករម្លែក
  • 4
    Shares

+ គ្រឿងផ្សំ​៖

– ទា​មួយ​ក្បាល (​លាង​ទឹក​អោយ​ស្អាត​កាត់​ជា​ដុំៗ)
– ស្លឹក​ក្រូចសើច​3 សន្លឹក
– គល់​ស្លឹកគ្រៃ 3 ដើម​(​ដុំ​អោយ​ទួ​កៗ យកទៅ​ដុត​ឬ​អាំង​)
– ម្ទេសដៃនាង ឫ ម្ទេសខ្មាំង 5​គ្រាប់ (​យកទៅ​ដុត​ឬ​អាំង​)
– ខ្ទឹមសរ ខ្ទឹមក្រហម 5​កំពឹស (​បកសំបក​ យកទៅ​ដុត ឬ​អាំង​ក៏បាន​)
– រំដេង (​សិត​សំបក​ចេញ​លាង​ទឹក​អោយ​ស្អាត ដុត​ឬ អាំង​ក៏បាន​)
– ម្ទេស​ប្លោក​ខៀវ របស់​ខ្មែរ 5​ផ្លែ (​យកទៅ​ដុត ឬ​អាំង​ក៏បាន​)
– ប្រហុក​សាច់ (​ចិញ្ច្រាំ​អោយ​ម៉ត់​ខ្ចប់ យកទៅ​ដុត ឬ អាំង​ក៏បាន )
– ផ្សិតចំបើង (ពុះ​ជា​ពីរ​ដុំ​)
– ប៉េងប៉ោះ ( ​ពុះ​ជា​បួន​ដុំ )
– ត្រប់ស្រួយ (​​ពុះ​ជា​ពីរ​)
– ម្ជួ​រ សណ្ដាន់ ក្រៀម ល្មម​តាម​ចំណូលចិត្ត រស់ជាតិ​សម្លរ​
– ទឹកត្រី​
– ស្ករស​
– អំបិល​
– បី​ចេង​
– ម្រេះ​ព្រៅ
– ម្អម​

+ វិធី​ធ្វើ​៖

– ដាំទឹក​អោយ​ពុះ ចាក់ រំដេង​, ខ្ទឹមសរ​, ខ្ទឹមក្រហម​, គល់​ស្លឹកគ្រៃ​, ស្លឹក​ក្រូចសើច​, ម្ទេសដៃនាង នឹង​ម្ទេសខ្មាំង​, ម្ទេស​ប្លោក ប្រហុក ដែល​អាំង​ចូល ទុកអោយ​ពុះ​ចាក់​សាច់​ទា​ចូល
– រួច​បង់​គ្រឿងផ្សំ​រស់ជាតិ ទឹកត្រី បី​ចេង អំបិល ស្ករស សណ្ដាន់ ភ្លក្ស​តាម​រស់ជាតិ​ដែល ចូលចិត្ត ដាក់​ត្រប់ស្រួយ ប៉េងប៉ោះ ផ្សិតចំបើង អោយ​ពុះ​ម្ដងទៀត បង់​ប្រេះ​ព្រៅ​, ម្អម​ស្រែ រួច​ជាការ​ស្រេច ៕ ប្រភព​: facebook​