សម្ល​ស៊ុប​កូនកាត់​ជូរ​ហឹរ​

142

+ គ្រឿងផ្សំ​៖
– ឆ្អឹងជំនីរ​ខ្ចី
– ដំឡូងបារាំង
– រំដេង
– គល់​ស្លឹកគ្រៃ
– ម្ទេស​ឆ្អើរ
– ស្លឹក​ឃិនឆាយ
– ស្លឹក​ក្រូចសើច
– ស្លឹក​ខ្ទឹម
– អំបិល
– ស្ករស
– ក្រូចឆ្មារ
– ម្សៅ​ស៊ុប​

+ វិធី​ធ្វើ​៖
– ជាដំបូង​ត្រូវយក​ឆ្អឹងជំនីរ​ខ្ចីរ​ស្ងោរ​ជាមួយ​ទឹក​ស៊ុប​ដំឡូងបារាំង និង​រំដេង ឲ្យ​ឆ្អិន​។​
– ទឹក​ដែល​ស្ងោរ​ត្រូវ​យកទៅ​ដាំ​ជាថ្មី ដោយ​បង់​គល់​ស្លឹកគ្រៃ ស្លឹក​ក្រូចសើច​មួយ​រំពុះ សឹម​យក​ឆ្អឹងជំនីរ​ដែល​ស្ងោរ​រួច​ចាក់​ចូល ដោយ​បន្ថែម​ម្ទេស​ឆ្អើរ​បុក​ដាក់ចូល​។
– បន្ទាប់មកទៀត​បន្ថែម​គ្រឿងផ្សំ​រសជាតិ​មាន អំបិល ស្ករស និង​ម្សៅ​ស៊ុប រួច​បិទ​ភ្លើងចង្ក្រាន សឹម​ដាក់​ទឹកក្រូច​ឆ្មារ​ចូល​ជាការ​ស្រេច នៅពេល​ដួស​ដាក់​ចាន ឬ​ឆ្នាំងភ្លើង​ត្រូវ​បន្ថែម​ម្ទេស​ឆ្អើរ​ទាំងមូល ស្លឹក​ខ្ទឹម និង​ស្លឹក​ឃិនឆាយ​។​ ៕ ប្រភព​: postkhmer.com