សម្ល​ស្លឹក​បាស​

416

+ គ្រឿងផ្សំ​
– ស៊ុតទា ៣​គ្រាប់​
– ស្លឹក​បាស ៤​ខាំ​
– គល់​ស្លឹកគ្រៃ ២​គល់​
– ម្ទេស​ស្រស់​៥​គ្រាប់​
– ខ្ទឹមក្រហម ២​មើម​
– អំបិល ១/២​ស្លាបព្រា​កាហ្វេ​
– ទឹកប្រហុក ២​ស្លាបព្រា​បាយ​
– ស្ករស ១​ស្លាបព្រា​កាហ្វេ​
– ស្លឹក​ខ្ទឹម​

+ វិធី​ធ្វើ​
– ដាក់​ដាំទឹក​ឲ្យ​ពុះ រួច​បង់​គល់​ស្លឹកគ្រៃ បន្ទាប់មក​បង់​ទឹក ប្រហុក អំបិល ស្ករស បុក​ខ្ទឹមក្រហម និង​ម្ទេស​ដាក់ចូល​កូរ​វា​បន្តិច សឹម​ដាក់​ស្លឹក​បាស​ចូល ហាន់​ស្លឹក​ខ្ទឹម​ដាក់ រួច​គោះ​ស៊ុត​ដាក់ចូល​កូរ​ឲ្យ​សព្វ​រួច​ជាការ​ស្រេច ៕ ប្រភព​: aimmafiaz