សម្អាត​សំរាម និង​បរិស្ថាន​ទ្រង់ទ្រាយ​ធំ នៅ​ប្រាសាទបន្ទាយឆ្មារ

578
ចែករម្លែក

ដោយ​: ប​.​ជ័យ / បន្ទាយមានជ័យ​: ការសម្អាត​សំរាម និង​បរិស្ថាន​ទ្រង់ទ្រាយ​ធំ ដោយ​ប្រើ​កម្លាំង​មនុស្ស​នៅ​បរិវេណ​ប្រាសាទបន្ទាយឆ្មារ បានធ្វើ​ឡើង​កាលពី​ថ្ងៃទី​២៩ ខែមករា ឆ្នាំ​២០១៩​។ លោកស្រី ម៉ៅ ម៉ា​ល័យ កែ​គឹមយ៉ាន ប្រធានកិត្តិយស​សមាគម​នារី កម្ពុជា​ដើម្បី​សន្តិភាព​និង​អភិវឌ្ឍន៍​ខេត្តបន្ទាយមានជ័យ​បាន​ដឹកនាំ​សកម្មភាព​សង្គម​នេះ ដូចដែល​លោកស្រី​ឧស្សាហ៍​ដឹកនាំ​កាលពី​លើក​មុនៗ​។​

​លោក ស្រេង សុផល អនុប្រធាន​ទី​១ សហភាព​សហព័ន្ធ​យុវជន​កម្ពុជា (​សស​យក​) ខេត្តបន្ទាយមានជ័យ​ឲ្យ​ដឹងថា កម្លាំង​យុវជន សស​យក ចំនួន ៣០០​នាក់ កងពលតូច​ថ្មើរជើង​លេខ​៥១ ចំនួន​៥៨, យុវជន​កាកបាទក្រហម ២០០ នាក់​, ប្រជាពលរដ្ឋ ៣០០ នាក់ ,​សិស្សានុសិស្ស វិទ្យាល័យ​ហ៊ុនសែន​បន្ទាយឆ្មារ ៤០០​នាក់​។​

​លោក​បាន​បន្តថា កម្លាំង​មនុស្ស​ទាំងនោះ បាន​សំអាត​សំរាម កាត់​ស្មៅ​បន្លា បរិស្ថាន​នៅ​ជុំវិញ​ប្រាសាទបន្ទាយឆ្មា​រនា​ឃុំ​បន្ទាយ​ឆ្ម​ឬ ស្រុក​ថ្មពួក​ខេត្តបន្ទាយមានជ័យ នោះ​ជិត​ពេញ​១​ថ្ងៃ​តែម្តង​។​

​សូម​រំលឹកថា នៅ​ប្រាសាទបន្ទាយឆ្មារ​នោះដែរ លោកស្រី​ម៉ៅ ម៉ា​ល័យ កែ គឹមយ៉ាន ជា​សប្បុរសជន​ឯកជន​ដំបូង​គេ ដែល​បាន​ឈឺឆ្អាល ចាប់អារម្មណ៍​និង​បរិច្ចាគ​ទ្រព្យសម្បត្តិ​ផ្ទាល់ខ្លួន​ច្រើនសន្ធឹក ដើម្បី​ឧបត្ថម្ភ​ដល់​គម្រោង​ជួសជុល អភិរក្ស​ប្រាសាទ​នេះ​៕