សម្អាត​ស​សៃ​ឈាម ជាមួយ​អាហារ​ធម្មតា​ទាំងនេះ

520
ចែករម្លែក

បញ្ហា​ស្ទះ​ស​សៃ​ឈាម​អាច​បង្កើន​ហានិភ័យ​នៃ​ជំងឺ​ផ្សេងៗ​គួរអោយ​ព្រួយបារម្ភ​រួម បញ្ចូល​ទាំង​ជំងឺ​ស្ទះ​ស​សៃ​ឈាម​បេះដូង និង​ជំងឺ​ដាច់​ស​សៃ​ឈាម​ខួរក្បាល​។ ដូច្នេះ ហើយ​ទើប​អ្នក​មិនគួរ​មើលរំលង​បញ្ហា​នេះឡើយ​! បញ្ហា​ស្ទះ​ស​សៃ​ឈាម​ជា​ញឹកញយ បណ្ដាលមកពី​របៀប​នៃ​ការរស់នៅ​មិន​ត្រឹមត្រូវ​ដោយសារ​កង្វះ​សកម្មភាព​រាងកាយ និង​របប​អាហារ​គ្មាន​សុខភាព​ល្អ​។ ជាតិ​ខ្លាញ់ និង​កូ​ឡេ​ស្តេ​រ៉ូ​លអាច​កកើតឡើង​នៅ ក្នុង​ស​សៃ​ឈាម​ដែល​បណ្ដាល​ឲ្យ​ស​សៃ​ឈាម​រួម​តូច​កកស្ទះ​បង្ក​ជា​ជំងឺ​ស្ទះ​ស​សៃ​ឈាម​ដែល​នឹង​កាត់បន្ថយ​លំហូរ​ឈាម​នៅក្នុង​ស​សៃ​ឈាមអាកទែ​។ ប៉ុន្តែ​កុំ​បារម្ភ​! អាហារ មួយចំនួន​មាន​ប្រសិទ្ធភាព​លាង​សម្អាត​ស​សៃ​ឈាម​បាន​យ៉ាង​ប្រសើរ​។

១. សណ្ដែក​
​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​ជាតិ​ស​សៃ​រលាយ​ដែល​ជួយ​អោ​យស​សៃ​ឈាម​កាន់​តែមាន​ភាពយឺត ហើយ​អាច​កាត់បន្ថយ​សម្ពាធ​ឈាម​។ លើសពីនេះទៅទៀត​សណ្ដែក​ក៏មាន​ផ្ទុក សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ដែល​កាត់បន្ថយ​ការ​រលាក​ក្នុង​រាងកាយ​ទប់ស្កាត់​ហានិភ័យ​នៃ​ជំងឺ​បេះដូង​ផងដែរ​។​

២. ខ្ទឹមស​
​ខ្ទឹម​មាន​ផ្ទុក​សម្បូរ​ទៅដោយ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​អាចជួយ​កម្ចាត់​រ៉ាឌីកាល់​សេរី​ដែល​នាំ​ឲ្យ​មានការ​ស្ទះ​ក្នុង​ស​សៃ​ឈាម​។ ដូច្នេះ​ចូរ​ព្យាយាម​ទទួលទាន​ខ្ទឹមស ១ ឬ​២ កំពឹស រៀងរាល់​ព្រឹក​នៅពេល​ពោះ​ទទេ ឬ​រួមបញ្ចូល​វា​ទៅក្នុង​អាហារ​ផ្សេងៗ​របស់​អ្នក​។​

៣. ផ្លែ​ទម្លាប់​
​សារធាតុ polyphenols និង​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ផ្សេងទៀត​ដែលមាន​ក្នុង​ផ្លែ ទម្លាប់​ជួយ​កាត់បន្ថយ​ជាតិ​ខ្លាញ់​ទ្រី​គ្លី​សេរី​ដ និង​កម្រិត​នៃ​កូ​ឡេ​ស្តេ​រ៉ូ​ល​មិនល្អ​ក្នុង​រាង កាយ​ទប់ស្កាត់​បញ្ហា​ស្ទះ​ស​សៃ​ឈាម​។ ផ្លែឈើ​នេះ​ក៏មាន​ផ្ទុក​សម្បូរ​ទៅដោយ​ជាតិ ស​សៃ​ផងដែរ​។​

៤. ផ្លែ​ទទឹម
​ផ្លែឈើ​នេះ​មាន​ផ្ទុក​សម្បូរ​ទៅដោយ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ដែល​ជួយ​ការពារ​ស​សៃ​ឈាម​ពី​ការបំផ្លាញ ឬ​ខូចខាត និង​រក្សា​សុខភាព​ស​សៃ​ឈាម​ល្អប្រសើរ​។ ទទឹម​ក៏ ជួយ​កាត់បន្ថយ​ជាតិ​ខ្លាញ់​ដែល​ប្រមូលផ្ដុំ​នៅក្នុង​ស​សៃ​ឈាមអាកទែ​។ លើសពីនេះ ទៅទៀត ផ្លែ​ទ​ទឺ​ម ជម្រុញ​ការផលិត​អុកស៊ីត​នី​ទ្រិ​ក​នៅក្នុង​រាងកាយ ដើម្បី​រក្សា​ស​សៃ ឈាម​ពី​ការស្ទះ​ធ្វើ​ឲ្យ​ឈាម​ហូរ​បាន​ស្រួល​។ ទទួលទាន​ផ្លែ​ទ​ទឺ​ម ១ ឬ ២ ជាប្រចាំ ឬ​ទទួលទាន​ទឹក​ផ្លែ​ទ​ទឺ​ម ដើម្បី​ទប់ស្កាត់​បញ្ហា​ស្ទះ​ស​សៃ​ឈាម​។​

៥. ត្រី​សម្បូរ​ខ្លាញ់
​មាន​ផ្ទុក​សម្បូរ​ទៅដោយ​អាស៊ីត​ខ្លាញ់​អូ​មេ​ហ្គា ៣ ដែល​មិន​ត្រឹមតែ​ល្អ​ចំពោះ​សុខភាព ខួរក្បាល​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ជួយ​ប្រឆាំង​ការ​រលាក​ដែល​ប្រសើរ​សម្រាប់​បេះដូង​ផងដែរ​។ ការទទួល​ទាន​ត្រី​ប្រភេទ​នេះ​អោយបាន​យ៉ាងហោចណាស់ ២​ដង​ក្នុង​មួយ​សប្តាហ៍ អាចជួយ​សម្អាត​ស​សៃ​ឈាម​ទប់ស្កាត់​ហានិភ័យ​នៃ​ជំងឺ​បេះដូង​គួរអោយកត់សម្គាល់​។​

៥. ផ្កា​ខាត់ណា​ខៀវ​
​មាន​ផ្ទុក​សម្បូរ​ទៅដោយ​វីតាមីន K ដែល​ទប់ស្កាត់​ការកកស្ទះ​នៃ​ស​សៃ​ឈាម​។ ផ្កា​ខាត់ ណា​ខៀវ ក៏​ជា​ប្រភព​ដ៏​ល្អ​បំផុត​មួយ​នៃ​ជាតិ​ស​សៃ​ដែល​ជួយ​កម្ចាត់​កូ​ឡេ​ស្តេ​រ៉ូ​ល​មិនល្អ ដែល​បង្ក​ហានិភ័យ​នៃ​បញ្ហា​បេះដូង​ផ្សេងៗ​បាន​យ៉ាង​ប្រសើរ​ផងដែរ​។​

៦. ប្រេង​អូ​លីវ​
​មិនមែន​ខ្លាញ់​គ្រប់​ប្រភេទ​សុទ្ធតែ​អាក្រក់​ចំពោះ​សុខភាព​ឡើយ​! ហើយ​ប្រេង​អូ​លីវ​ជា ប្រភព​ដ៏​ប្រសើរ​នៃ​ជាតិ​ខ្លាញ់​ល្អ monounsaturated ដែលមាន​ប្រសិទ្ធិភាព​កាត់បន្ថយ ហានិភ័យ​នៃ​បញ្ហា​ស្ទះ​ស​សៃ​ឈាម​៕ ដោយៈ health.com.kh