សម្អាត​, សំស្ក្រឹត​, សំអាង​, សម្អាង​, សម្អប់​, សំឡេង​, សម្លី​, សម្ភព​, សម្លុយ​, សង្ហារិម​, សក្តា​, សញ្ញាណ​, សញ្ញា​, សំណាង​

180

សម្អាត សំ​-​អាត ( កិ​. ) ធ្វើឱ្យ ស្អាត​, ឱ្យអស់​មន្ទិល​៖ សម្អាតផ្ទះ​, សម្អាតខ្លួន​, សម្អាតចិត្ត​, បោសសម្អាត​, ជូត​សម្អាត ។ សរ​. ជា សំអាត ក៏បាន ។
​ ​
​សំស្ក្រឹត ស័ង​-​ស្ក្រិ​ត ឬ ត​. ទ​. ស្រ​. ស័ង​-​សៈ​ក្រិត សំ​.​ក្ល​., បា​. ( ន​. ) (​សំស្កឫត “​ពាក្យ​សម្រិតសម្រាំង​, ភាសា សម្រាំង​”, ឫ . រឹ​, សក្ក​ដ​) ឈ្មោះ​ភាសា ដើមដំបូង​បំផុត​របស់​ពួក​ហិណ្ឌូ​, លុះ​ចំណេរ​កា​លតៗ មក​ដរាប​ដល់​សម័យ បច្ចុប្បន្ននេះ សំស្ក្រឹត​ក្លាយ​ជាម​ត​ភាសា (​ភាសាស្លាប់​) ព្រោះ​មិនមាន​ជនជាតិ ណាមួយ​ប្រើ​ជាស​ម្តី​សម្រាប់​ជាតិ​របស់ ខ្លួន​ដោយ​គ្រប់គ្រាន់​ឡើយ (​ប្រើ​ខ្លះ​បន្តិច បន្តួច​), គ្រាន់តែ​ទុក ជា​មូលភាសា​ឬ ប្រើ​កត់ត្រា​គម្ពីរ​ក្បួនច្បាប់​ប៉ុណ្ណោះ ត្បិត​ភាសា​នេះ​មាន​របៀប​វេយ្យាករណ៍​ទៀងទាត់ ល្អ​ណាស់​៖ ភាសាសំស្ក្រឹត​ទុក ដូចជា​មាតា​ឬ​បង​បង្កើត​នៃ​បាលី​ភាសា របៀប​វេយ្យាករណ៍​ភាសាបាលី​ប្រើ អនុលោម​តាម​សំស្ក្រឹត​ស្ទើរតែ​ទាំងអស់ (​ខ្មែរ​សម័យ​ពី​ដើម​សរសេរ​ជាស​ង្ស​ក្រឹ​ត ក៏​មានតែ​សម័យ ឥឡូវ​មិន​ប្រើ​) ។
​ ​
​សំអាង (​ម​. ព​. សម្អាង​) ។ ( ន​. ) ដំណើរ​ឬ​របស់​ដែល​គួរ​អាង​ដល់​, ភ័ស្តុតាង​, តឹកតាង​៖ សឹង​មាន​របស់​នេះ ជា​សំអាង ។ គុ​. ដែលជា​គ្រឿង​អាង ដល់​ ៖ ពាក្យ​សំអាង (​ម​. ប្រ​., ច្រ​. ប្រ​. ពាក្យ​អាង ជាង​) ។
​ ​
​សម្អាង សំ​-​អាង ( ន​. ) ប្រដាប់​សម្រាប់​ស្អាង​, គ្រឿង​ស្អាង ។ គុ​. ដែល​សម្រាប់​ស្អិតស្អាង​៖ គ្រឿងសម្អាង គ្រឿង​ស្អិតស្អាង​រាយ​កាយ ។ សរ​. ជា សំអាង ក៏បាន ។
​ ​
សម្អប់ សំអប់ ( គុ​. ឬ ន​. ) ដែល ជាទី​ស្អប់​, មនុស្ស​, សត្វ​ឬអ្វីៗ​ដែល ជាទី​ស្អប់​៖ កូន​សម្អប់​, ទ្រព្យ​សម្អប់ ។ ព​. ផ្ទ​. សំឡាញ់ ។ សរ​. ជា សំអប់ ក៏បាន ។
​ ​
សំឡេង ( ន​. ) សទ្ទ​ជាតិ​ដែល មក​ប៉ះ​សោតប្បសាទ​ឱ្យឮ​, សូរស័ព្ទ ឬ​សម្តី​ដែល​លាន់ឮ​៖ សំឡេងក្រអួន សំឡេង​ណែន​ធ្ងន់​រំពង ។ សំឡេង ក្រអៅ ឬ​–​ក្រ​ឪ សំឡេង​លាន់ឮ​វ៉ៅ គ្រលួច ។ សំឡេងង៉េវ សំឡេង​ខ្សេវ ស្តួច​តូចឆ្មារ ។ សំឡេងស្អា សំឡេង គគ្រាត​មិន​ស្អាត ៘
​ ​
សម្លី សំ​. ( ន​. ) (​ល្ម​លី​, គា​ល្ម​លី ឬ គា​ល្ម​លិ​នី “​ដើម​គ​, ប៉ុយគ​”) ប៉ុយ​កប្បាស់ គ​, រកា​ជាដើម ដែល ថ្ពេច​រួចហើយ​ ៖ សម្លីកប្បាស​, សម្លីគ​, សម្លីរកា ។ សំឡី​
​ ​
​សម្ភព សំ​-​ភប់ សំ​. បា​. ( ន​. ) (​ស​ម្ភ​វ​) ការកើត​ព្រម​, ការកើត​ដោយ ល្អ​, ការកើត​ដោយ​ស្រួល​, ការរួបរួម​គ្នា (​ច្រើន​ប្រើ​ចំពោះតែ​អរូបនាម​ឬ អរូបធម៌​)៖ បដិច្ចសមុប្បាទ​ធម៌​ទាំង​១២​មាន​សម្ភព​តៗ គ្នា​ពីមួយ​ទៅមួយ ។ ខ្មែរ ប្រើពាក្យ​សម្ភព​នេះ​ជា កិ​. “​កើត​, សម្រាល​, ឆ្លងទន្លេ​” ប្រើ​ចំពោះតែ ព្រះរាជបុត្រ​ឬ​ព្រះរាជ​ធីតា ដែលមាន ព្រះបិតា​ជា​ក្សត្រិយ៍​ទ្រង់​រាជ្យ ព្រះ​មាតា ជា​រាស្ត្រ​ពុំមែន​ព្រះ​អគ្គ មហេសី​៖ … ទ្រង់​សម្ភព​នៅ​ថ្ងៃ​… ខែ​… ឆ្នាំ​… ព​. ស​. … នៅ​ទី​… ។ បើ​ព្រះ​មាតា​ជា​ក្សត្រិយានី ឬ​ជា​រាស្ត្រ ប៉ុន្តែ​មាន​ឋានៈ​ជា​ព្រះ​អគ្គ មហេសី​ឬ​ជា​ព្រះ​មហេសី ត្រូវ​ប្រើពាក្យ ថា “​ប្រសូត​” ៖ … ទ្រង់​ប្រសូត​នៅ​ថ្ងៃ​… ខែ​… ឆ្នាំ​… ព​. ស​. … នៅ​ទី​… ។

​សម្លុយ សំ​-​ល៉ុ​យ ( កិ​. ឬ កិ​. វិ​. ) ស្លៀកសំពត់​ឱ្យ​ស្លុយ គឺ​ស្លៀកសំពត់​ទម្លាក់​ជាយ​ម្ខាង​ចុះក្រោម ទាំងអស់ (​បែបយ៉ាង ស្លៀក​ស្បង់​, ស្លៀក​សារុង​): សម្លុយសំពត់​, ស្លៀក​សម្លុយ ។ គុ​. ដែល ស្លុយ​ចុះ​, ដែល​ផ្ទុយ​ពី​ចងក្បិន​៖ សំពត់ សម្លុយ ។
​ ​
​សង្ហារិម សង់ហា​-​រិម ឬ ស័ង​ហា​រិមៈ បា​. ( គុ​. ) (​សំហារិម​) ដែល​នាំយក​ឬ​ដែល​លើកយក ទៅមក​បាន​, ដែល​អាចធ្វើឱ្យ​កក្រើក​ឬ​ឱ្យ​ឃ្លាត​ចាក ទី​បាន​៖ ចាន​, ផ្តិល​, តុ​, កៅអី​, ទូ​,… ជា​សង្ហារិម ។ ព​. ផ្ទ​. អសង្ហារិម ឬ អសំហារិម ។ សង្ហារិមភណ្ឌ​, –​វត្ថុ ឬ សំហារិម​– ទ្រព្យ​, របស់​ឬ​វត្ថុ​ជា សង្ហារិម ។
​ ​
សក្តា ជើង​ដ​, ស័ក -​ក្តា សំ​. ( គុ​. ) (​គ​ក្ត​) ដែល​អាច​, អង់អាច​, ដែល មានអំណាច​, ក្លាហាន​, មាន​កម្លាំង​, មាន​ព្យាយាម​រឹងប៉ឹង​, ពូកែ​, ខ្លាំងពូកែ​, ជំនាញ​, ដែល​ប៉ិន​ធន់​ទ្រាំ ។ ប្រើ​ជា ន​. ក៏បាន​៖ មាន​សក្តា​, ដោយ​សក្តា ។ សក្តាតេជ ឬ​–​តេជះ (–​ដែ​ច ឬ​–​ដេ​ជះ​) តេជះ​ដ៏​អង់អាច​, ដ៏​ក្លាហាន ។ សក្តានុភាព (​សំ​. ស​ក្ត + អា​នុ​ភាវ​) អានុភាព​ដ៏​អង់អាច​,… ។ ព​. កា​. ថា​៖ សក្តា​ខ្ពង់ខ្ពស់ ប៉ុន្តែ​គ្មាន​យស ពុំ​ស្មើ​ប្រជា ដែល​គេ​គ្មាន​ស័ក្តិ គេ​មាន​មេត្តា សទ្ធា ជ្រះថ្លា ទេព្តា​ស្រឡាញ់ ។ កាព្យ​ច្បាប់ រាជនេតិ នៃ​ព្រះរាជ​ស​ម្កា​រថា​៖ ស័ក្តិ ពុំ​ស្មើ​យស អ្នកមាន​របស់ ពុំ​ស្មើ​សក្តា សូវ​បង់​ធនធាន កុំ​ខុស​អាជ្ញា សូវ​មាន រោគា កុំឱ្យ​មើលងាយ ។
​ ​
​សញ្ញាណ ស័​ញ​-​ញ៉ា​ន បា​., សំ​. ( ន​. ) (​សំ​ជ្ញា​ន​) សេចក្តី​ដឹង​ជាក់​, ការយល់​ច្បាស់​, សេចក្តី​ចូលចិត្ត ស៊ប់​, គ្រឿង​សម្គាល់​, អ្វីៗ​ដែល​ប្រើ​ជា​គ្រឿង សម្គាល់​កិច្ចការ​នីមួយ​, យីហោ ។ សញ្ញាណប័ដ (​ស័​ញ​-​ញ៉ា​ណៈ​បាត់​) ដំបារ​ឬ​បន្ទះ​ស្ពាន់​ជាដើម ដែល​ធ្លាក់​ឬ សរសេរ​អក្សរ​ជា​គ្រឿង​សម្គាល់ការ​អ្វី មួយ​, ដែល​ធ្លាក់​ឬ​សរសេរ​យីហោ (​ម​. ព​. សមញ្ញាប័ដ ក្នុង​ពាក្យ​សមញ្ញា​ផង​) ។
​ ​
​សញ្ញា ស័​ញ​-​ញ៉ា បា​., សំ​. ( ន​. ) (​សំ​ជ្ញា​) សេចក្តី​សម្គាល់​, ការ ចំណាំ​, ការចងចាំ​បាន​ ៖ សញ្ញា​ជា ធម្មជាតិ​មួយ​ជា​ជំនួយ​ចិត្ត​ឱ្យចំ​ណាំ​អ្វីៗ បាន ។ នាម​, អសាធារណនាម​៖ ក្រុង ភ្នំពេញ​, ក្រុង​ជាស​ញ្ញី ឬ​ជា​សាធារណ នាម​, ភ្នំពេញ ជាស​ញ្ញា ឬ​ជា​អ សាធារណនាម (​ព​. វ​.) ។ ដំណើរ សម្តែង​អាការ​ជា​គ្រឿង​សម្គាល់​ឱ្យដឹង គ្នា​៖ មិច​ភ្នែក​ឱ្យ​សញ្ញា​គ្នា ។ ខ្មែរ​ប្រើ សំដៅ​សេចក្តី​ថា “​ការធ្វើ​សេចក្តី​ប្តេជ្ញា​, ការសន្យា​គ្នា​, ខសន្យា​” ក៏បាន​ ៖ ធ្វើ សញ្ញា​យល់ព្រម​ទៅវិញទៅមក ។​
​ ​
សំណាង ( ន​. ) អំពើ​ដែល កសាង​, ភ័ព្វព្រេង​, ព្រេង​ពី​នាយ​៖ សំណាងល្អ​, សំណាងអាក្រក់​, សំណាង តិច ។ មានសំណាង មានភ័ព្វ​ព្រេង​ល្អ​, មានបុណ្យ​ភ័ព្វ​ពី​ព្រេងនាយ​មក ៕ ដកស្រង់​ពី​វចនានុក្រម ខ្មែរ​សម្តេច​សង្ឃរាជ​ជួ​ន ណាត​