សម ថា​រ័ត្ន ពូកែ​ខាង​វៃទាត់​ធាក់ តែបើ​រឿង​ឱបថើប ដឹងថា​រឹងខ្លួន​ចឹ​ង​ម៉​ង​!

650

(​ភ្នំពេញ​)៖ កីឡាការិនី​ជើង​ខ្លាំង​ខាង​កីឡា​ល្បុក្កតោ នាង​សម ថា​រ័ត្ន ទទួលបាន​ការកោតសរសើ​រ​មែន​ខាង​វ៉ៃ​ទាត់​ធាក់​ដោយសារតែ​តាម​រយៈ​ខ្សែភាពយន្ត​Jailbreak ប៉ុន្តែ​បើ​ឱ្យ​នាង​ថត​ឈុត​ផ្អែមល្ហែម​អោបថើប​ដឹងថា​អៀន​ឡើង​ចង់​រឹងខ្លួន បើទោះបីជា​នាង​មាន​អត្តចរិត និង​សកម្មភាព​ដូច​មនុស្ស​ប្រុស​ក៏ដោយ​។

​ជា​កីឡាការិនី​ផង ជា​តួ​សម្តែង​ផង សម ថា​រ័ត្ន​បាន​បង្ហើប​ថា ប្រសិន​ការថត​វាយប្រហារ​គ្នា​ទៅវិញទៅមក សម្រាប់​នាង​នោះ​គ្មាន​ការ​ព្រួយ​​បារម្ភ និង​ពិបាក​ច្រើន​អ្វី​ឡើយ ប៉ុន្តែ​ដល់​ឱ្យមក​អង្គុយ​ថត​ឈុត​មនោសញ្ចេតនា នាង​សារភាពថា​ពិតជា​ពិបាក​ជាង​វ៉ៃ​គ្នា​លើស​ង្វៀន​ទៅទៀត​។ គ្រាន់តែ​ថត​ឈុត​បែបនេះ នាង​ត្រូវ​ថត​បី​បួន​ដង ហើយ​ថត​មិនមែន​កាត់ត​នោះទេ​យក​ប្លង់​ថត​ថើប​មាត់​ទល់​មាត់​ពិតៗ​តែម្តង​។​

​កញ្ញា សម ថា​រ័ត្ន បាន​ប្រាប់ថា “​សម្រាប់​ឈុត​ថើប​គ្នា​ហ្នឹង ខ្ញុំ​ថត​ច្រើនដង​មែនទែន ដោយសារតែ​អៀន ។​ដូច​ទស្សនិកជន​ធ្លាប់បាន​​ឃើញស្រាប់ ខ្ញុំ​សម្តែង​តែ​វាយតប់​អញ្ចឹង ប៉ុន្តែ​ដល់ពេល​បែបនេះ ចូល​លក្ខណៈ​ផ្អែមល្ហែម រៀង​បញ្ចូល​អារម្មណ៍​ច្រើន​បន្តិច​។ ពីព្រោះ​រឿង​ថើប ប្រសិនបើ​អត់​មាន​អារម្មណ៍​ក្នុងការ​ថើប​នោះទេ អ្នកទស្សនា​គាត់​នឹង​មើល​មក​ថា នឹង​ខុសឆ្គង​ហើយ​ដែរ​”​។​

​តារា​ល្បី​ខាង​ប្រើ​ក្បាច់គុន​ខ្មែរ​រូបនេះ​បាន​បញ្ជាក់ថា ចំពោះ​ការសម្តែង​ឈុត​ថើប​គ្នា​វា​ជា​រឿង​ពិបាក​ដោយសារ​មិន​ធ្លាប់មាន​បទពិសោធន៍​​ក្នុង​វិស័យ​សម្តែង​ស្នេហា​ទាល់​សោះ ។ បើ​និយាយ​ក្នុង​រឿង Jailbreak កាលពី​លើក​មុន​នាង​បាន​ត្រូវ​ចំណាយពេល​ជិតស្និទ្ធ​លេង​ជាមួយ​​តួ​ប្រុស​ជាច្រើនលើក ហើយ​ហាត់​សម​មើលមុខ​គ្នា​និង​ថើប​គ្នា​លេង​ថែមទៀត ប៉ុន្តែ​មិនមែន​ហាត់​សម​ថើប​មែនទែន​នោះទេ​គ្រាន់តែ​នាង​នៅតែ​អៀន​ខ្លាំង​នៅពេល​ថើប​គ្នា​ស្រស់ៗ​។​

​សូមបញ្ជាក់ថា កញ្ញា សម ថា​រ័ត្ន ជា​កីឡាការិនី​ជា​ពូកែ​ប្រើ​ក្បាច់គុន​ល្បុក្កតោ​ដែល​លេចធ្លោ នៅលើ​ឆាក​ជាតិ​និង​អន្តរជាតិ​។ ថ្មីៗ​នេះ កាលពី​ថ្ងៃទី​០១ ខែកក្កដា​ឆ្នាំ​២០១៧ នាង​ទើបតែ​ឈ្នះ​ក្នុង​ប្រកួត​ក្បាច់​ចម្រុះ​វាយ​ដាក់​ទ្រុង​នៅ​ប្រទេស​ថៃ​។ កាលពី​ប៉ុន្មាន​ខែ​មុ​នេះ នាង​ក៏​លេចមុខ​សម្តែង​ក្នុង​រឿង “​ទឹកចិត្ត​ម្តាយ​សម័យថ្មី​” របស់​ផលិតកម្ម​ថោ​ន ដែល​ដើរ​ជា​នារីក្លាហាន​។ ក្នុង​វិស័យ​សិល្បៈ​សម្រាប់​នាង​ក្រៅពី​អាជីព​ជា​អ្នកកីឡា នាង​បាន​សម្តែង​ក្នុង​រឿង​វាយតប់​គ្នា​បាន​ចំនួន​៨​រឿង​មកហើយ​៕ ដោយ ៖បូរិន

​កញ្ញា សម ថា​រ័ត្ន ជា​កីឡាការិនី​ជា​ពូកែ​ប្រើ​ក្បាច់គុន​ល្បុក្កតោ​ដែល​លេចធ្លោ នៅលើ​ឆាក​ជាតិ​និង​អន្តរជាតិ​។ នាង​បាន​សម្តែង​ក្នុង​រឿង​វាយតប់​គ្នា​បាន​ចំនួន​៨​រឿង​មកហើយ​