សម រង្ស៊ី ទើប​ជា​ភេរ​វករ និង​មេ​ឧទ្ទាម​ក្រៅច្បាប់​!

246

(​ភ្នំពេញ​) ៖ អ្នកនាំពាក្យ គណបក្សកាន់អំណាច នៅ​ព្រឹក​ថ្ងៃអាទិត្យ​ទី​៤ ខែមករា ឆ្នាំ​២០១៨​នេះ បានលើកឡើង នូវ​ការពន្យល់​អ្វី​ទៅជា​ភេរ​វករ ដែល​កំពុង​យាយី​សន្តិភាព និង​ស្ថេរភាព​នយោបាយ នៅ​កម្ពុជា​។​

​តាមរយៈ​បណ្តាញ​ទំនាក់ទំនង​តេ​ឡេ​ក្រាម លោក សុខ ឥសាន បាន​លើកឡើងថា “​ដើម្បី​កំណត់ថា អ្នកណាម្នាក់​ជា​ភេរ​វករ គេ​ត្រូវយក​សកម្មភាព​ជាក់ស្តែង មក​ធ្វើជា​លក្ខណវិនិច្ឆ័យ ” ។​

​លោក​បន្តថា “​ដូច​ករណី ទណ្ឌិត សម រង្សី គឺ​បានធ្វើ​សកម្មភាព​ទ្ធ​ង្ស​នា វិច្ឆេទកម្ម បំផ្លាញ​សន្តិភាព ស្ថេរភាព​នយោបាយ ការរីកចម្រើន របស់​ប្រទេសជាតិ និង​ជីវភាព​រស់នៅ សម្បូរ​សប្បាយ​របស់​ប្រជាជន​កម្ពុជា​។ ធ្វើ​សកម្មភាព​អវិជ្ជមាន ចំពោះ​ជាតិ នៅក្នុង​ប្រទេស មិន​អស់ចិត្ត ទណ្ឌិត សម រង្សី និង​ក្រុម​បក្សពួក បានរ​ត់ទៅ​ក្រៅប្រទេស បង្កើត​របស់​ដែល​ហៅថា ចលនា​សង្គ្រោះ​ជាតិ ជា​ឧទ្ទាម​ក្រៅច្បាប់ ហើយ​ញុះញង់​បំផុស ឲ្យ​មានការ​បះបោរ​ប្រឆាំង នឹង​រាជរដ្ឋាភិបាល​កម្ពុជា​ស្របច្បាប់ ប៉ុនប៉ង​នាំមក នូវ​គ្រោះមហន្តរាយ​ដូច​ពី​អតីត​​កាល​មក​ឲ្យ មាននៅ​កម្ពុជា ជាថ្មីទៀត​” ។​

​លោក សុខ ឥសាន បាន​បន្ថែមថា “​ទង្វើ​និង​សកម្មភាព របស់​ទណ្ឌិត សម រង្សី និង​ក្រុម​បក្សពួក​ប្រឆាំង នឹង​រាជរដ្ឋាភិបាល​កម្ពុជា និង​ជីវភាព​រស់នៅ របស់​ប្រជាជន គឺ​ជ​សកម្មភាព​ឧទ្ទាម​និយម និង​ភេរវកម្ម​។ ដូច្នេះ ទណ្ឌិត សម រង្សី គឺជា​មេ​ភេរ​វករ និង មេ​ឧទ្ទាម​ក្រៅច្បាប់​”៕​ដោយ​៖​វិបុល​/sn