ក្មេងប្រុស​អាយុ ៦ឆ្នាំ​ស្លាប់​ដោយថប់ដង្ហើមដោយសារ​ជាប់ក្នុង​រថយន្ត​ដឹកសិស្សសាលា

1264
ចែករម្លែក
  • 1.8K
    Shares

​ក្មេងប្រុស​អាយុ ៦ ឆ្នាំ​ម្នាក់ បាន​ស្លាប់​កាលពី​ថ្ងៃ​ពុធ ទី​២ សីហា បន្ទាប់ពី​សន្លប់​បាត់ស្មារតី នៅពេល​គាត់​ជាប់​នៅក្នុង​រថយន្ត​ភី​ក​អាប់​របស់​សាលា​មួយ អស់​ជាច្រើន​ម៉ោង​។

​កុមារា​ឈ្មោះ ចា​ណា​ចៃ គង់​ផន ត្រូវបាន​រកឃើញ​សន្លប់​ស្តូកស្តឹង​ក្នុង​រថយន្ត​ភី​ក​អាប់​ចាក់សោ​ជាប់​មួយគ្រឿង​នៅ​ម៉ោង ១ រសៀល កាលពី​ថ្ងៃ​ចន្ទ​។

​ក្រោយមក អ្នកបើក​បរបាន​សារភាពថា គាត់​ភ្លេច​ពិនិត្យ​ឱ្យ​ច្បាស់​ថា ក្មេង​ទាំងអស់​បាន​ចាក​ចេញពី​រថយន្ត​នៅ​សាលា​ពួកគេ​ក្នុង​ខេត្ត​អាយុ​ធ្យា កាលពី​ព្រឹក​ថ្ងៃ​ចន្ទ​។

​នាយករង​មន្ទីរពេទ្យ​ព្រះ​នគរ​ស៊ី​អាយុ​ធ្យា លោក វេជ្ជបណ្ឌិត ស៊ូ​ចា​ត គី​តទី​ប៉ាត់ និយាយ​កាលពី​ថ្ងៃ​ពុធ​ថា “​ខួរក្បាល​របស់​ក្មេងប្រុស​មិនបាន​ឆ្លើយតប​ទៅនឹង​អ្វី​ទាំងអស់​”​។

​លោក​បាន​បន្ថែមទៀតថា បន្ទាប់ពី​បានបញ្ជាក់​អំពី​ស្ថានភាព​កូនប្រុស​ខ្លួន​ហើយ ឪពុកម្តាយ​បាន​យល់ព្រម​បរិច្ចាគ​សរីរាង្គ​កូន​ពួកគេ​។ លោក​ស៊ូ​ចា​ត និយាយថា “​ការបរិច្ចាគ​សរីរាង្គ​របស់គាត់​មានន័យថា ការ​ជាសះស្បើយ​អ្នកជំងឺ​ជាច្រើន​នាក់​”៕ ដោយ៖ កញ្ញាដាលីស

សរីរាង្គ​របស់​កុមារា​ឈ្មោះ ចា​ណា​ចៃ គង់​ផន នឹងត្រូវ​បរិច្ចាគ​ដើម្បី​ជួយ​អ្នកជំងឺ​ជាច្រើន​នាក់​ទៀត