សរីរាង្គ​របស់​អ្នកនឹង​ប្រែប្រួល​យ៉ាងដូចម្តេច​ប្រសិន​មិន​បរិភោគ​សាច់​

295

​តាម​អ្នកជំនាញការ​សុខភាព ប្រសិន​អ្នក​កម្ចាត់​សាច់​ចេញពី​របប អាហារ​ប្រចាំ​ថ្ងៃនោះ​សរីរាង្គ អ្នកនឹង ប្រែប្រួល​១០​ចំណុច​ខាងក្រោម​នេះ ។​

១០-​អ្នកនឹង​ស្រក​ទម្ងន់​មួយចំនួន​
​អ្នក​មិន​បរិភោគ​សាច់​នឹង បន្ថយ​ទម្ងន់​បាន​ប្រមាណ​៤,៥​គីឡូក្រាម ។ ទន្ទឹម​នោះ គេ​មិនចាំបាច់​ត្រូវ គិតគូរ​បរិមាណ​កាឡូរី និង​រៀបចំ​កម្មវិធី ហ្វឹកហាត់​របស់ខ្លួន​នោះទេ ។​
​ ​
៩-​បរិមាណ​បាក់តេរី​ការពារ​ក្នុង​ពោះវៀន​របស់​អ្នកនឹងកើនឡើង​
​អ្នក​បរិភោគ​តែ​ផលិតផល រុក្ខជាតិ​មាន​បាក់តេរី​ការពារ​ច្រើនជាងក្នុង​ពោះវៀន ។​

៨-​ស្បែក​របស់​អ្នកនឹង​ល្អ​ជាង​
​អ្នក​ហូប​បួស​នឹង​សង្កេតឃើញថា ស្បែក​របស់គេ​កែប្រែ​ប្រសើរឡើង​៖ មុន​គ្រប់​ប្រភេទ​បាន បាត់អស់ ។ ពួក​អ្នក វិទ្យាសាស្ត្រ​ឱ្យដឹងថា ប្រសិន​អ្នក​ជំនួស សាច់​ដោយ​បន្លែ និង​ផ្លែឈើ ជាតិពុល ទាំងអស់​នឹងត្រូវ​កម្ចាត់​ចេញ ។​
​ ​
៧-​អ្នកនឹង​ប្រែជា​រហ័សរ​ហួន​ជាង​
​ចំណុច​សំខាន់បំផុត​មួយ​ដែល​គ្រប់គ្នា​សង្កេតឃើញ​ក្រោយពេល​ឈប់ បរិភោគ​សាច់ គឺ​ភាព​រហ័ស រ​ហួន​កើនឡើង ព្រោះ​របប​ទទួលទាន​នេះ​ពុំ​ត្រឹមតែ​ជួយ​អ្នក​សម្រក​ទម្ងន់ និង​រុញ​ជាតិពុល​ចេញ ក្រៅ​រាងកាយ តែ​នៅ​ធ្វើឱ្យ អ្នកមាន​អារម្មណ៍​ស្រាល​ខ្លួន​ជាង ។​
​ ​
៦-​នឹង​បន្ថយ​ហានិភ័យ​កើតជំងឺ​សរសៃឈាម​បេះដូង​
​ទំនាក់ទំនង​រវាង​សាច់​ក្រហម និង​ជំងឺ​សរសៃឈាម​បេះដូង ត្រូវបាន​រកឃើញ​តាំងពី​យូរ ។ អ្នក​ហូប​បួស មាន​ហានិភ័យ​កើត​ជំងឺលើសឈាម​, ទឹកនោមផ្អែម​មហារីក​ពោះវៀន និងក្រពះ​យ៉ាង​ទាប ។​
​ ​
៥-​កម្រិត​កូ​ឡេ​ស្តេ​រ៉ូ​ល​របស់អ្នកនឹង​ថយចុះ​១/៣
​ពេល​អ្នក​មិន​បរិភោគ​សាច់​, កម្រិត​កូ​ឡេ​ស្តេ​រ៉ូ​ល​ក្នុង​ឈាម អ្នកនឹង​ថយចុះ​យ៉ាង​មាន​ប្រសិទ្ធភាព ដូច្នេះ​អ្នក​អាច​ត្រូវបាន​ប្រៀបធៀប​ក្រោយ ពេល​ប្រើ​ថ្នាំ​កូ​ឡេ​ស្តេ​រ៉ូ​ល ។​
​ ​
៤-​ហ្សែ​ន​ល្អ​របស់​អ្នកនឹងធ្វើ​សកម្ម​ភាពល្អ​
​ពួក​អ្នកវិទ្យាសាស្ត្រ​រកឃើញថា លក្ខខណ្ឌ​បរិស្ថាន​ក៏មាន​ឥទ្ធិពល ដល់​សកម្មភាព​របស់​ហ្សែ​ន ។ មាន ហ្សែ​ន “​ល្អ​” និង “​អាក្រក់​” ។ ប្រសិន របៀបរបប​រស់នៅរ​បស់​អ្នក​មិន​ត្រឹមត្រូវ​ហ្សែ​ន អាក្រក់​នឹង​ចាប់ផ្តើម​ធ្វើការ​លឿន ជាង​បង្ក​ជា​ជំងឺ​រ៉ាំរ៉ៃ និង​ធាត់ ។​

៣-​ការខ្វះ​ជីវជាតិ​អាច​កើតឡើង​
​ប្រសិន​អ្នក​ឈប់​បរិភោគ​សាច់ អាច​បណ្តាលឱ្យ​ខ្វះ​អ៊ីយ៉ូត​, ដែក​, វីតាមីន D និង B12 ។ ប៉ុន្តែ​ពួក​អ្នកវិទ្យាសាស្ត្រ ចាត់ទុកថា ប្រសិន​របប​អាហារ​របស់​អ្នកផ្គត់ផ្គង់​គ្រប់​បរិមាណ សណ្តែក​, គ្រាប់​, ផ្លែឈើ​, បន្លែ​បៃតង និង ធញ្ញជាតិ នោះ​តុល្យភាព នឹង​ត្រូវបាន​ស្តារឡើងវិញ ។​
​ ​
២-​អ្នក​អាច​នឹង​បាត់អារម្មណ៍ដឹង​រសជាតិ​
​ស​ង្ក័​សី​ជា​កត្តាចាំបាច់​មួយ​ទទួល​ភារកិច្ច​សម្រាប់​អារម្មណ៍​រសជាតិ ។ ស័ង្កសី​មាន​ច្រើន​នៅក្នុង សាច់​ក្រហម ដូច្នេះ អ្នក​ហូប​បួស​ត្រូវ រក​ប្រភព​បំពេញ​ស័ង្កសី​ផ្សេង​ពី​ក្នុង ពពួក​សណ្តែក​, ធញ្ញជាតិ និង​ផលិតផល ទឹកដោះគោ ផ្ទុក​ស័ង្កសី ។​
​ ​
១-​សាច់ដុំ​របស់​អ្នក​អាច​ត្រូវការ​ពេល​ច្រើនជាង ដើម្បី​ស្តារ និង​ពង្រឹង​
​ប្រូតេអ៊ីន​សម្រាប់​ការពង្រឹង និង​ស្តារ​សាច់ដុំក្រោយពេល​ហ្វឹកហាត់ ។ ទាំង​ប្រូតេអ៊ីន​សត្វ និង​ប្រូតេអ៊ីន រុក្ខជាតិ សុទ្ធតែ​ដោះស្រាយ​ល្អ​រឿងនេះ ។ ប៉ុន្តែ​ប្រូតេអ៊ីន​រុក្ខជាតិ​ត្រូវការពេល​ច្រើនជាង ដើម្បី​ចាប់ផ្តើម​ធ្វើការ ។​
​ ​
​ដូច្នេះ​ពួក​អ្នកជំនាញការ​ទូន្មាន កីឡាករ​ហូប​បួស ត្រូវ​ប្រើប្រាស់ ប្រូតេអ៊ីន​ភ្លាម​ក្រោយពេល​ហាត់ ៕ ប្រែ​សម្រួល​: រតនៈ​