សរុប​ព័ត៌មាន ខូ​វីដ ១៩ នៅ​កម្ពុជា នៅ​ថ្ងៃទី ១៨ ខែ មីនា ឆ្នាំ ២០២០

100
ចែករម្លែក

ភ្នំពេញ/ដោយៈ មេសា គិត​ត្រឹម​ព្រឹក​ថ្ងៃទី ១៨ ខែ មីនា ឆ្នាំ ២០២០​នេះ​ករណី​ឆ្លង​ជំ​ងី ខូ​វីដ ១៩ នៅ​កម្ពុជា បាន​កើន​ឡើងដល់ ៣៥ នាក់​ហើយ បន្ទាប់ពី​បាន​រកឃើញ​នូវ​ករណី​ឆ្លង​ជំងឺ Covid-19 ចំនួន​២​ករណី​ថែមទៀត នៅលើ​ខ្លួន​ជនជាតិ​ម៉ាឡេស៊ី ២ នាក់ ។ នេះ​បើតាម​ការអះអាង​របស់ អ្នកនាំពាក្យ​ក្រសួងសុខាភិបាល លោកស្រី ឱ វណ្ណឌី​ន ដែល​បានប្រកាសថា កម្ពុជា នៅក្នុង​សន្និសីទកាសែត​មួយ ដែល​រៀបចំ​ដោយ​អង្គភាព​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល នៅ​ទីស្ដីការគណៈរដ្ឋមន្ត្រី នៅ​ព្រឹក​នេះ​។​
​លោកស្រី ឱ វណ្ណឌី​ន បាន​បញ្ជាក់ថា ចំនួន​អ្នក​ផ្ទុក​វីរុស​កូ​វីដ​១៩​ទាំងអស់នេះ

គឺជា​ករណី​នាំចូល ហើយ​បច្ចុប្បន្ន​អ្នក​ទាំងអស់នោះ ត្រូវបាន​ដាក់​ឲ្យ​នៅ​ដាច់ដោយឡែក ដើម្បី​តាមដាន​ព្យាបាល ។​

លោកស្រី ឱវណ្ណឌីន ថ្លែងនៅក្នុងសន្និសីទព័ត៌មាន(រូបៈ ក្រុមការងារ)


​លោកស្រី ឱ វណ្ណឌី​ន នៅតែ​អំពាវនាវ​គ្រប់​សា្ថ​ប័ន និង​ប្រជាពលរដ្ឋ​ទាំងអស់ ត្រូវ​រួមគ្នា​ការពារ ព្រោះ​វិធាន​ការការពារ ជា​រឿង​ចាំបាច់​បំផុត ដែល​ត្រូវ​រួមគ្នា​អនុវត្ត ដូច​ចា​ត្រូវ​កាត់បន្ថយ​ការយក​ដៃ​មក​ប៉ះពាល់​មុខ កាត់បន្ថយ​ការ​នៅ​ជុំគ្នា ឬ ត្រូវ​នៅ​ឱ្យ​ឃ្លាត​ពីគ្នា​ពី ១ ម៉ែត្រ​ឡើងទៅ​ជាដើម ។​


​ការធ្វើ​តេស្ត​រក​ខូ​វីដ ១៩ មិន​តម្រូវឱ្យ​បង់ប្រាក់​


​លោកស្រី ឱ​វណ្ណឌី​ន ក៏បាន​ប្រកាសថា រាល់​ការធ្វើ​តេស្ដ​រក​វីរុស​កូ​វីដ​១៩ មិន​តម្រូវ​ឲ្យ​មានការ​បង់ប្រាក់​ឡើយ ដែល គិត​ត្រឹម​យប់​ថ្ងៃទី ១៧ ខែ មីនា ម្សិលមិញ​នេះ ក្រសួងសុខាភិបាល បានធ្វើ​តេស្ដ​លើ​អ្នក​ដែល​សង្ស័យ ចំនួន ១.១១២ នាក់​ហើយ ហើយ​លោកស្រី​បាន​បដិសេធ​ទាំងស្រុង​នូវ​រាល់​ព័ត៌មាន​ទាំងឡាយណា​ដែលថា យកលុយ​ពី ការធ្វើ​តេស្ត​បែបនេះ ហើយ​លោកស្រី ថែមទាំង​បញ្ចា​ក់ថា ប្រសិនបើ​មាន​កន្លែង​ណា​យកលុយ​រឿង​ធ្វើតេស្ដរ​កកូ​វីដ សូម​ទាក់ទង​មក​ក្រសួងសុខាភិបាល​ជាបន្ទាន់​។​


​លោកស្រី ឱ វណ្ណឌី​ន ប្រកាស​បញ្ជាក់​បែបនេះ ដោយសារ​កន្លងមក មានការ​ចុះផ្សាយ​ដោយ​មិន​ត្រឹមត្រូវ​ថា រាល់​ការធ្វើ​តេស្ដ​ទាំងឡាយណា​ក្នុង​ការរក​កូ​វីដ ១៩ ប្រសិនបើ​លទ្ធផល​អវិជ្ជមាន នោះ នឹង​តម្រូវ​ឲ្យ​មានការ​បង់ប្រាក់ ។​


​លោកស្រី ឱ វណ្ណឌី​ន បានឱ្យដឹង​ផងដែរ​ថា រដ្ឋាភិបាល​កម្ពុជា​បានស្នើ​ទៅ​មិត្ត​ចិន ដើម្បីឱ្យ​ក្រុមគ្រូពេទ្យ​ជំនាញ​មក​កម្ពុជា ដើម្បី ជួយ​ចែករំលែក​បទពិសោធន៍​ក្នុងការ​ព្យាបាល និង​ការពារ​ជំងឺ​កូ​វីដ​-១៩​។​


​ក្រសួងសុខាភិបាល​ឱ្យ​ម្ចាស់​ឱសថស្ថាន​លក់​អាល់កុល​ឱ្យមាន​គុណភាព​


​សេចក្តីប្រកាស​របស់​ក្រសួងសុខាភិបាល អះអាងថា មួយរយៈ​នេះ ខណៈ​សាធារណជន​កំពុង​ត្រូវការ អាល់កុល ជា​ចាំបាច់ ក៏​ឃើញ​មានទឹក​អាល់កុល​ខ្លះ មាន​លាយ​ជា​តុ មេ​តា​ណុល ជាមួយ អេតាណុល ខណៈ​ទឹក​អាល់កុល​ខ្លះ ពុំមាន​ជាតិ អេតាណុល ទេ គឺមាន​តែ​មេ​តា​ណុល ។ អាល់កុល​ដែល​ប្រើ​សម្រាប់​សម្លាប់​មេរោគ គឺជា ល្បាយ អេតាណុល និង ទឹក ដោយ​មិន​ត្រូវមាន​សារធាតុ​ផ្សេង​ទេ ជាពិសេស​ជាតិ មេ​តា​ណុល ។ សារធាតុ មេ​តា​ណុល មិនត្រូវ​បាន​ប្រើ​សម្រាប់​សម្លាប់​មេរោគ​ទេ ព្រោះ​វា​មា​គុណភាព​ខ្សោយ​បំផុត ប៉ុន្តែ​វា​អាច​បណ្តាលឱ្យ​ពុល និង គ្រោះថ្នាក់​ដល់​អាយុជីវិត​ទៀតផង ។ ហេតុនេះ ក្រសួងសុខាភិបាល សូម​ណែនាំ​ដល់​ម្ចាស់​ឱសថស្ថាន​ទាំងអស់​ដូចតទៅ​៖


-​ ​ឱសថការី​ទទួលបន្ទុក​បច្ចេកទេស ត្រូវ​គ្រប់គ្រង​ឱសថស្ថាន​របស់ខ្លួន ដោយ​អនុវត្ត​ឱ្យបាន​ស្របតាម​ច្បាប់ និង លិខិតបទដ្ឋាន​នានា​ដែលមាន​ជា​ធរមាន ។​


-​ ​គ្រប់​ឱសថស្ថាន ឱសថស្ថាន​រង ត្រូវ​ទិញ​អាល់កុល​ដែលមាន​ប្រភព​ច្បាស់លាស់ ដោយមាន​វិ​ក័យ​ប​ត្រ​រក្សាទុក​ត្រឹមត្រូវ ដើម្បី ឱ្យ​ក្រសួងសុខាភិបាល អាច​តាមដាន ក៏ដូចជា​ស្វែងរក​ប្រភព​ជាក់លាក់ នៅពេល​រកឃើញថា អាល់កុល​នោះ ពុំមាន​គុណភាព​ត្រឹមត្រូវ ។​


​ករណី​រកឃើញ ឱសថស្ថាន ឱ​សថ្ថាន​រង ណា​មិន​អនុវត្ត​ឱ្យបាន​ត្រឹមត្រូវ​តាម​ការណែនាំ​នេះ ក្រសួងសុខាភិបាល​នឹង​ចាត់វិធានការ​តឹងរឹង ៕ Kh