សសរស្ពាន​កោះកុង​ដែល​ចាស់​ទ្រុឌទ្រោម ផ្តើម​ជួសជុល​ជាបឋម​

651
ចែករម្លែក
  • 28
    Shares

ដោយ​: សុ​ផានី​តា / កោះកុង​: ក្រសួង​សាធារណការ និង​ដឹក​ជ​ញ្ចូ​ន ផ្តើម​ជួសជុល​កែលម្អ​អោយ​ល្អប្រសើរ​ឡើងវិញ​សសរស្ពាន​កោះកុង​ចំនួន​២៣​ដើម ​ដែលមាន​ភាព​ចាស់​ទ្រុឌទ្រោម​ខ្លាំង​ជា​យូរ​ឆ្នាំ​មកហើយ​។ គម្រោង​អនុវត្ត​ធ្វើអោយ​ល្អប្រសើរ ឡើង​គុណភាព​ស្ពាន​កោះកុង​នេះ ធ្វើឡើង​បន្ទាប់​មាន​ពី​ក្រុម​អ្នកជំនាញ​ការចុះពិនិត្យ​លក្ខណៈ​បច្ចេកទេស​ទៅរក កាលពីដើមឆ្នាំ​២០១៨​។​

ជាង​១​ខែ​ទៅហើយ​ដែលមាន​ក្រុមការងារ​ជំនាញ​របស់​ក្រសួង​សាធារណការ និង​ដឹក​ជ​ញ្ចូ​ន ចុះ​បំពេញ​ការជួសជុល​កែលម្អ​តួ​សសរ​ខាងក្រោម​ស្ពាន​កោះកុង​ដែលមាន​សភាព​ចាស់​ទ្រុឌទ្រោម​ខ្លាំង​ជាច្រើន​ឆ្នាំ​មកហើយ​យ៉ាង​មមាញឹក ដើម្បី​ទាន់​គម្រោង​របស់ខ្លួន​។​

ប្រាប់​កាសែត​រស្មី​កម្ពុជា នៅ​ថ្ងៃទី​១២ កុម្ភៈ ប្រធានការិយាល័យ​គ្រប់គ្រង​ប្រតិបត្តិការ និង​ស្ពាន​ផ្លូវ​ល្បឿន​លឿន បានឱ្យដឹងថា ការងារ​កែលម្អ​ជួសជុល គឺ​នឹង​អនុវត្ត​រយៈពេល​១​ឆ្នាំ ចាប់ពី​ខែមករា តទៅ ដោយ​ផ្តោត​សំខាន់​ទៅលើ​សសរស្ពាន​ចំនួន​២៣​ជា​បណ្តោះអាសន្ន​ជាមុនសិន​។ ជៀសវាង​ទទួលរង​ផល​ខូចខាត​បន្តទៀត​។

បើតាម​មន្ត្រី​ដដែល ក្រោយពី​គម្រោង​អនុវត្ត​ជួសជុល​ផ្នែក​ខាងក្រោម​ស្ពាន​កោះកុង​នេះ​រួចរាល់ ក្រុមការងារ​ជំនាញ​នឹងសិក្សា​លម្អិត​បន្ថែម​ពី​គុណភាព​ស្ពាន ឬ​ចំណុច​ប្រេះស្រាំ​ទៀត ដើម្បី​ធ្វើ​រាយការណ៍​ជាក់លាក់​មួយ​ដាក់ជូន​រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹក​ជ​ញ្ចូ​ន ពិនិត្យ​សម្រេច​បន្ត​។ ថា​ត្រូវមាន​វិធានការ​ដោះស្រាយ​យ៉ាងណា​ទៀត ខណៈ​ស្ពាន​កោះកុង​មា​នស​ក្ខា​នុព​លប​ម្រើ​ប្រជាពលរដ្ឋ​ពុំ​អាច​ខ្វះ​បាន​។​
​ដោយឡែក លោក មីង ប៊ុនថន និង​លោក លាង គុន​ថា​ន ជា​ប្រជាពលរដ្ឋ​រស់នៅក្នុង​ក្រុង​ខេមរភូមិន្ទ ខេត្តកោះកុង​គាំទ្រ​យ៉ាង​ពេញទំហឹង​តែម្តង​ចំពោះ​គម្រោង​អនុវត្ត​គាំពារ​ស្ពាន​កោះកុង​កាន់តែ​រឹងមាំ​យូរ​ឆ្នាំ ពីព្រោះ​ស្ពាន​នេះ​មាន​អាយុ​ចាស់​ណាស់​ទៅហើយ​។ ត្បិត​កាលពីមុន ស្ពាន​នេះ​ជា​កម្មសិទ្ធិឯកជន ប៉ុន្តែ​ឥឡូវ​វា​ជា​សម្បត្តិ​រដ្ឋ​។ ដូច្នេះ​ជួសជុល​ថែទាំ​ស្ពាន​ឱ្យ​ល្អប្រសើរ​កត្តាចាំបាច់​ត្រូវអនុវត្ត ដើម្បី​សុវត្ថិភាព​ធ្វើដំណើរ និង​ដឹក​ជ​ញ្ចូ​ន​ទំនិញ​ពាណិជ្ជកម្ម​ឆ្លងកាត់​ទៅ​អនាគត​។​

​ដើម្បីអោយ​ស្ពាន​មាន​គុណភាព​យូរអង្វែង​ទៅមុខ ប្រជាពលរដ្ឋ​ក៏​ជាថ្មី​ដល់​ក្រសួង​សាធារណការ មន្ទីរជំនាញ និង​អាជ្ញាធរ​សមត្ថកិច្ច​ពាក់​ព័ន្ធ បង្កើន​ការពិនិត្យ​លក្ខណៈ​បច្ចេកទេស​យានយន្ត​ធុន​ធំ​ដែល​តែង​ដឹកទំនិញ​លើស ទម្ងន់​កំណត់​ឆ្លងកាត់​ស្ពាន​ជាប្រចាំ​។ ប្រសិនបើ​គ្មាន​វិធានការ​ច្បាប់​ចរាចរណ៍​ផ្លូវគោក​បាន​ត្រឹមត្រូវ​ទេនោះ ស្ពាន​កោះកុង​ច្បាស់លាស់​កាន់តែ​ចាស់​ទ្រុឌទ្រោម​ទៅៗ​ហើយ​។​
​គួរ​ជម្រាប​ថា នេះ​លើកដំបូង​ហើយ ដែល​ក្រសួង​សាធារណការ បា​នប​ញ្ចូ​ន​ក្រុមមន្ត្រី​ជំនាញ និង​មន្ត្រី​មន្ទីរ​សាធារណការ​ខេត្ត ផ្តើម​ចុះមក​ពិនិត្យមើល​លក្ខណៈ​បច្ចេកទេស​នៃ​គុណភាព​ស្ពាន​ខេត្តកោះកុង បន្ទាប់ពី​ពិនិត្យ​ស្រាវជ្រាវ​កាលពី​ខែមករា ឆ្នាំ​២០១៨​រកឃើញថា សសរស្ពាន​មួយចំនួន​ប្រេះស្រាំ ទាមទារ​ឱ្យមាន​ការជួសជុល​បន្ទា​ន់​។​

ស្ពាន​កោះកុង មាន​ប្រវែង​១៩០០​ម៉ែត្រ ដោយ​សាងសង់ឡើង​ឆ្លងកាត់​ដៃសមុទ្រ​ពី​ក្រុង​ខេមរភូមិន្ទ ខេត្តកោះកុង ឆ្ពោះទៅ​ស្រុក​មណ្ឌល​សី​ម៉ា ជាប់​ព្រំដែន​អន្តរជាតិ​ចាំ​យាម​។​
​ស្ពាន​ខេត្តកោះកុង ជា​គម្រោង​វិនិយោគទុន​ក្រុមហ៊ុន LYP Group របស់​អ្នកឧកញ៉ា លី យ៉ុង​ផាត់ ចាប់តាំងពី​ឆ្នាំ​២០០២​មកម្ល៉េះ​។ ប៉ុន្តែ​គិត​ត្រឹម​ថ្ងៃទី​២ ខែវិច្ឆិកា ឆ្នាំ​២០១៧ ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជា សម្តេច​តេ​ជោ ហ៊ុន សែន ក៏បាន​ប្រកាស​ទិ​យញ​យក​ស្ពាន​កោះកុង​យកមក​គ្រប់គ្រង​ជា​ទ្រព្យសម្បត្តិ​រដ្ឋ​វិញ ដោយ​អនុ​ញ្ញ​ត​ឱ្យ​ប្រជាពលរដ្ឋ​ទូទៅ​ធ្វើដំណើរ​ទៅមក​លើ​ស្ពាន មិនចាំបាច់​បង់ប្រាក់​ដូន​មុន​៕ ល​