សស​កច​ដឹកនាំ​អ្នកសារព័ត៌មាន​ទៅពិនិត្យ​សុខ​ភាពជា​លើក​ទី​៣​នៅ​មន្ទីរ​ពហុ​ព្យាបាល​ហុង​អិន

261
ចែករម្លែក

ដោយៈ​ស​រិ​ទ្ធ​/​ភ្នំពេញ​៖​លោក​ទេស​សា​រ៉ា​រិ​ទ្ធ​សមាជិក​គណៈកម្មាធិការ​នាយក​នៃ​សមាគម​អ្នកសារព័ត៌មាន​កម្ពុជា​ចិន​(​សស​កច​)​កាលពី​ព្រឹក​ថ្ងៃទី​១៨​ខែវិច្ឆិកា​ឆ្នាំ​២០១៩​នេះ​បាន​ដឹកនាំ​អ្នកសារព័ត៌មាន​ប្រមាណ​១០​នាក់​ដើម្បី​ទៅពិនិត្យ​សុខភាព​ជា​លើក​ទី​៣​នៅ​មន្ទីរ​ពហុ​ព្យាបាល​ហុង​អិន​។​ដែលមាន​ទីតាំង​ស្ថិត​នៅផ្ទះ​លេខ​១៨៦ មហាវិថី​សម្ដេច​មុនី​រ៉េត​(២១៧) សង្កាត់​ទំនប់ទឹក​ខណ្ឌចំការមន រាជធានី​ភ្នំពេញ​។​

​ការចុះពិនិត្យ​សុខភាព​នេះ​គឺធ្វើឡើង​ដោយមាន​ការជួយឧបត្ថម្ភ​និង​ចិត្ត​សប្បុរសធម៌​របស់លោក​ប្រធាន​មន្ទីរ​ពហុ​ព្យាបាល​ហុង​អិន​គឺ​លោក​ប្រធាន​មន្ទីរពេទ្យ​ចង់ឱ្យ​ក្រុម​អ្នកសារព័ត៌មាន​ក៏ដូចជា​ប្រជាពលរដ្ឋ​ទូទៅ​ទោះជា​ជនជាតិខ្មែរ​ជនជាតិ​ចិន​ឬ​ជាតិ​សាសន៍​ដទៃ​អាចមក​ចូលរួម​ពិនិត្យ​សុខភាព​នៅ​មន្ទីរ​ពហុ​ព្យាបាល​ហុង​អិន​ផងដែរ​។​មន្ទីរ​ពហុ​ព្យាបាល​ហុង​អិន​ជា​មន្ទីរពេទ្យ​ព្យាបាល​ជម្ងឺ​ជា​លក្ខណៈ​សកល​ដែលមាន​ទ្រង់ទ្រាយ​ដ៏​ធំ​មួយ​ដែល​បាន​បើក​នៅ​ផ្នែក​សំខាន់ៗ​ដូចជា​ជំងឺ​ទូទៅ​ផ្នែក​វះកាត់​ផ្នែក​ជំងឺ​សើរ​ស្បែក ផ្នែក​ឆ្អឹង ផ្នែក​រោគ​ស្ត្រី ផ្នែក​កុមារ ផ្នែក​កំទេច​គ្រួស​ផ្នែក​កាំរស្មី X និង​ផ្នែក​ពិសោធន៍​។​ល​។​

​គួបផ្សំ​រួមមាន​ការវិភាគ​យ៉ាង​ច្បាស់លាស់​ជាមួយនឹង​ម៉ាស៊ីន​ស្កេ​ន​ឧបករណ៍​អេ​ឡិច​ត្រូ​និ​ច​ពិនិត្យ​ក្រពះ​ឧបករណ៍​បំបែក​គ្រួស​ខាងក្រៅ​ខ្លួន​ដែល​កំណត់​ទីតាំង​ដោយ​កុំព្យូទ័រ​ស្វ័យប្រវត្តិ​និង​គ្រឿង​បរិក្ខារ​ឧបករណ៍​ដ៏​ទំនើបៗ​។​វេជ្ជបណ្ឌិត​សុទ្ធតែ​មកពី​មន្ទីរពេទ្យ​ល្បីៗ​នៃ​ប្រទេស​ចិន​សុទ្ធ​តែមាន​ជំនាញ​និង​បទពិសោធន៍​ខ្ពស់​។​

​លោក ទេស សា​រ៉ា​រិ​ទ្ធ បាន​ថ្លែងអំណរគុណ​ដល់​មន្ទីរ​ពហុ​ព្យ​បា​លហុង អិន ដែល​បានផ្តល់​ការគាំទ្រ លើ​ផ្នែក​ពិនិត្យ​សុខភាព ដល់​អ្នកសារព័ត៌មាន​កម្ពុជា​និង​ចិន ដែល​កំពុង​បំពេញការងារ ។​លោក​បន្ថែមថា “​ពហុ​ព្យ​បាល​នេះ បានផ្តល់​មក​សស​កច សម្រាប់​ការពិនិត្យ​សុខភាព ក្នុង​១​ឆ្នាំ ៥០​នាក់ ដែលជា​កាយវិការ​សប្បុ​រសធម៌​មួយ គួរអោយ​គោរព និង​សហ​ភាត​រៈ​”​។​សស​កច បានធ្វើ​សកម្ម​ភាពចុះ​ពិនិត្យ​សុខភាព​នៅ​មន្ទីរ​ពហុ​ព្យាបាល​ហុង​អិន​ចំនួន​៥​លើក​គឺ​ក្នុង​មួយ​លើក​មាន​ចំនួន​១០​នាក់​៕S/​