សហគមន៍អ្នកដាំបន្លែគ្នានសារធាតុ​គីមីនៅជាយក្រុងកំពង់ស្ពឺអាច​ទ្រទ្រង់ជីវិភាពគ្រួសារបានសរម្យ​

131
ចែករម្លែក

ដោយៈសុខសុភ័ណ្ឌ/កំពង់ស្ពឺ ៖ សហគមន៍អ្នកដាំបន្លែគ្មានសារធាតុគីមីនៅជាយក្រុងកំពង់ស្ពឺអាចរកប្រាក់ទ្រទង់ជីវិភាពក្នុងគ្រួសារបានសរម្យខណះដែបច្ចុប្បន្នបន្លែកំពុងតែមានតម្លៃយខ្ពស់។

លោកស្ត្រី យូ លន់ ប្រធានសហគមន៍អ្នកដាំបន្លែដែមានទីតាំងក្នុងភូមិចំការដូងសង្កាត់ច្បារមនក្រុងច្បារមនខេត្តកំពង់ស្ពឺបានឲ្យដឹងថាចាប់ពីថ្ងៃទី១៨ខែមករាឆ្នាំ២០២០។
ខាងមុខនេះបន្លែដែលបានមកពីការដាំមិនបើសារធាតុគីមីរបស់សហគមន៍របស់ពួកគាត់ ហាក់មានតម្លៃយខ្ពស់ជាងពីឆ្នាំ២០១៩កន្លងទៅ។ បន្ទាប់ពីសហគមន៍បានបន្ថែមទីតាំងដាំបន្លែបាន៣កន្លែងបន្ថែមទៀតនោះ នឹងបានបន្ថែមទីផ្សារទៅកាន់ខេត្តសៀមរាប និងខេត្តបន្ទាយមានជ័យផងនោះ។ណាមួយអ្នកទទួលទិញ មានការចាប់ផ្តើមស្គាល់ពីគុណភាពបន្លែក្នុងសហមគន៍លោកស្រី ត្រូវបានក្រុមហ៊ុនជប៉ុនជាដៃគួរចាស់ជាមួយក្រុមសហគមន៍តាំងពីអំឡុងឆ្នាំ២០១៥មកម្លេះ ទើបធ្វើឲ្យក្រុមហ៊ុនចិនក្រុមហ៊ុនកូរ៉េបានមកកាម៉ង់ទិញក្នុងមួយខែមិនតិចជាង១០តោនដើម្បផ្គត់ផ្គងទីផ្សារ។

លោកស្ត្រីបានបន្ថែមថា សហគមន៍របស់គាត់មានអ្នកដាំបន្លែចំនួនសរុប២៤៦គ្រួសារដែលមានទីតាំងដាំ ១.ចំណុចភូមិក្រាំងស្ពឺ ឃុំ តាំងក្រូច ស្រុកសំរោងទង ២.សហគមន៍អ្នកដាំបន្លែងស្រុកថ្ពង ៣.សហគមន៍អ្នកបន្លែស្រុកភ្នំស្រួច ៤.សហគមន៍អ្នកដាំបន្លែស្រុកឧដុង្គ។

ក្នុងមួយថ្ងៃអាចប្រមូលផលទាំង៤កន្លែងមិនតិចជាង៥តោន ដើម្បីផ្គត់ផ្គងដៃគួរទីផ្សារ។
បើតាមសម្តីឈ្មោះ ស្រី យុន ភេទប្រុស អាយុ៤៩ឆ្នាំ រស់នៅភូមិក្រាំងស្ពឺ ឃុំតាំងក្រូច ស្រុកសំរោងទង បាននិយាយថា គាត់មានកូនប្រុសស្រី៦នាក់នៅក្នុងបន្ទុកហើយណាមួយគាត់មានដីស្រែតែត្រឹម៣០០០ម៉ែត្រការ៉េ បើធ្វើស្រូវយកមកហូបគ៌គ្រប់មួយរដូវផង។

បន្ទាប់ពីមានការបង្ងាត់បង្រៀនពីលោកស្ត្រីយូ លន់ ពីវិធីដាំបន្លែគ្នានសារធាតុគីមីពេលដែលបន្លែបានផលខាងសហគមន៍លោកស្រីជាអ្នកទទួលទិញក្នុងតម្លៃទីផ្សារមិនថាប្រភេទបន្លែផ្លែឬស្លឹកខាងសហគមន៍ទទួលទិញវិញទាំងអស់ ក្នុងមួយគីឡូក្រាមមានតម្លៃយ៦០០០រៀលទៅ៦៥០០រៀល ជាប្រភេទបន្លែស្លឹកចំណែកបន្លែផ្លែក្នុងមួយគីឡូក្រាម៦៥០០រៀល ទៅមួយគីឡូក្រាម៧០០០រៀល។

លោកបានបន្តថា មូលហេតុដែលសហគមន៍ទិញបន្លែពីគាត់វិញទាំងអស់នោះដោយសារ​សហគមន៍មិនដម្រូវឲ្យបើប្រាសសារធាតុគីមីនោះទេ។

គាត់បានបន្ថែមថា ចាប់តាំងពីរគាត់ដាំបន្លែមកជីវិភាពក្នុងគ្រួសាររបស់មានភាពសរម្យ ណាមួយអាចឲ្យកូនៗទៅរៀនសូត្របានគ្រប់ៗគ្នាផង មួយថ្ងៃគាត់អាចលក់បន្លែទាំងស្លឹកផ្លែអាចរកចំណូលពីកាលក់មិនតិចជាង១២ម៉ឺនរៀលនោះទេ៕B/