សហគមន៍​កសិកម្ម​ក្នុង​ខេត្តព្រះវិហារ​អាច​ផ្គត់ផ្គង់​ស្រូវ​សរីរាង្គ​ឱ្យ​ក្រុមហ៊ុន​នឹង​កើន​ដល់​២​ម៉ឺន​តោន​

449
ចែករម្លែក

ដោយៈ​សៅ​វ៉ាន់ឌី​/​ព្រះ​វិហារៈ​កាលពី​ថ្ងៃទី​២៣​ខែកក្កដា​ឆ្នាំ​២០១៩​លោក​ប្រាក់​សុវណ្ណ​អភិបាលខេត្ត​ព្រះវិហារ​បា​ន​ឱ្យ​ដ​សឹង​ថាបើ​មិនមាន​ផលប៉ះពាល់​ដល់​ទិន្នផល​ស្រូវ​ដោយ​កត្តា​ធម្មជាតិ​ទេ​យ៉ាងហោចណាស់​សហគម​ន៍ក​សិ​កម្ម​ទាំងអស់​នៅក្នុង​ខេត្តព្រះវិហារ​អាច​ផ្គត់ផ្គង់​ស្រូវ​សរីរាង្គ​ជូន​ក្រុមហ៊ុន​តាម​កិច្ចសន្យា​អាច​កើន​ឡើងដល់​២​ម៉ឺន​តោន​ក្នុង​ឆ្នាំ​២០១៩​នេះ​។​

​លោក​ប្រាក់​សុវណ្ណ​បានលើកឡើង​ក្នុងឱកាស​ដែ​លោក​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​ចុះហត្ថលេខា​លើ​កិច្ចសន្យា​ផលិត​និង​ផ្គត់ផ្គង់​ស្រូវ​សរីរាង្គ​រវាង​សហគមន៍​កសិកម្ម​ក្នុង​ខេត្តព្រះវិហារ​និង​ក្រុមហ៊ុន​អេ​ម​រុ​រ៉ា​យស៍​កម្ពុជា​។​រវាង​លោក​ពឹង​ទ្រី​ដា​ប្រធាន​មន្ទីរ​កសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ​ខេត្តព្រះវិហារ​លោក​សុង​សារ៉ន​អគ្គនាយក​ក្រុមហ៊ុន​អេ​ម​រុ​រ៉ា​យស៍​កម្ពុជា​ព្រមទាំង​ថ្នាក់ដឹកនាំ​តាម​មន្ទីរ​អង្គភាព​និង​ប្រជា​សហគមន៍​កសិកម្ម​ជាច្រើនរូប​ទៀត​។​

​លោក​ប្រាក់​សុវណ្ណ​បាន​ថ្លែងថា​ក្នុង​ឆ្នាំ​២០១៨​កន្លងទៅនេះ​មាន​សហគមន៍​កសិកម្ម​ចំនួន​៣៤​មាន​សមាជិក​ជា​អ្នក​ផលិត​ប្រមាណ​៥.០០០​គ្រួ​សារបាន​ចុះកិច្ចសន្យា​ផលិត​និង​ផ្គត់ផ្គង់​ស្រូវ​សរីរាង្គ​ឱ្យ​ក្រុមហ៊ុននាំចេញ​ក្នុង​បរិមាណ​ជាង​១២.០០០​តោន​។​ដោយឡែក​ក្នុង​ឆ្នាំ​២០១៩​នេះ​យើង​នៅតែ​បន្ត​ផ្គត់ផ្គង់​តាមរយៈ​កិច្ចសន្យា​នេះ​ដដែល​ក្នុង​បរិមាណ​លើស​ឆ្នាំមុន​ដោយសារ​ការកើនឡើង​ចំនួន​អ្នក​ផលិត​។​

​អភិបាលខេត្ត​ព្រះវិហារ​ធ្វើការ​រំពឹងទុក​ថា​យ៉ាង​ដូច្នេះ​ថា​៖”​ប្រសិនបើ​មិនមាន​ផលប៉ះពាល់​ដល់​ទិន្នផល​ស្រូវ​យ៉ាងហោចណាស់​សហគម​ន៍ក​សិ​កម្ម​ទាំងអស់​និង​អាច​ផ្គត់ផ្គង់​បាន​កើនឡើង​ដល់​២​ម៉ឺន​តោន​ក្នុង​ឆ្នាំ​២០១៩​នេះ​។​បើ​គិត​ទាំង​បរិមាណ​ដែល​យើង​និង​ចុះកិច្ចសន្យា​ពី​សហគមន៍​កសិកម្ម​ចំនួន​២២​ដែលមាន​បរិមាណ​សរុប​ជាង​១.៧០០០​តោន​”​។​

​ជាមួយគ្នានេះដែរ​លោក​ប្រាក់​សុវណ្ណ​បាន​លើកឡើងថា​តាមរយៈ​ការអនុវត្ត​ផលិតកម្ម​កសិកម្ម​តាម​កិច្ចសន្យា​រវាង​សហគមន៍​កសិកម្ម​នៅក្នុង​ខេត្តព្រះវិហារ​និង​ក្រុមហ៊ុន​អេ​ម​រុ​រ៉ា​យស៍​កម្ពុជា​។​ដោយមាន​ការសហការ​និង​ការជួយជ្រោមជ្រែង​ពី​មន្ទីរ​កសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ​ខេត្តព្រះវិហារ​ព្រមទាំង​អង្ក​ការ​ជា​ដៃគូរ​នានា​លោក​សង្ឃឹម​និង​ជឿជាក់ថា​ភាពក្រីក្រ​របស់​ប្រជាកសិករ​នៅក្នុង​ខេត្តព្រះវិហារ​និង​ត្រូវបាន​កាត់​ប​ម្ថ​យ​មួយកម្រិត​ថែមទៀត​។​

​អភិបាលខេត្ត​ព្រះវិហារ​ក៏បាន​ថ្លែងអំណរគុណ​ផងដែរ​ដល់​មន្ទីរ​កសិក​ម្ម​រុក្ខាប្រមាញ់​និង​នេសាទ​ខេត្តព្រះវិហារ​ដែល​បាន​ដើរតួនាទី​ដ៏​សំខាន់​ក្នុង​កិច្ចសម្របសម្រួល​រវាង​ក្រុមហ៊ុន​អេ​ម​រុ​រ៉ា​យស៍​កម្ពុជា​និង​សហភាព​សហគមន៍​កសិក​ម្ម​ព្រះវិហារ​មានជ័យ​ក្នុងការ​ប្រមូល​ទិញស្រូវ​សរីរាង្គ​ឱ្យ​ត្រូវ​តាម​ស្តង់ដា​អឺរ៉ុប និង​អាមេរិក​សម្រាប់​លក់​ឱ្យ​ក្រុមហ៊ុន​ធ្វើការ​នាំចេញ​៕S/​