សហគមន៍​កសិករ​ចង់​ដាំ​ដើម​ក្រដាស​ដើម្បីឱ្យ​មានព្រៃ​ផង​មាន​ចំណូល​ផង​

1788
ចែករម្លែក

​ដោយ​:​ប​.​ជ័យ​/​បន្ទាយ​មាន​ជ័​យៈ​សហគមន៍​កសិករ​ធ្វើស្រែ​នៅ​ឃុំ​ទឺ​ក​ជោរ​ស្រុក​ព្រះនេត្រព្រះ​ប្តេជ្ញា​ថា​នឹង​ដាំ​ដើម​ក្រដាស​នៅតាម​ភ្លឺស្រែ​តាម​ខ្នង​ប្រឡាយ​តាម​ចិញ្ចើម​ផ្លូវលំ​និង​ដីស​ល់​ទំនេរ​ចន្លោះ​បាល​ស្រែ​គឺ​ដើម្បីឱ្យ​មានព្រៃ​ផង​និង​មាន​ចំណូល​ទៀតផង​។​

​លោក​ឃូ​ពៅ​អភិបាលស្រុក​ព្រះនេត្រព្រះ​បានឱ្យដឹង​ក្នុង​ពិធី​ចែក​កូនឈើ​ដើម​ក្រដាស​នៅ​ឃុំ​ទឹកជោរ​កាលពី​ថ្ងៃទី​២៣​ខែតុលា​ថា​:​ការតាំង​ចិត្ត​ទទួល​ដាំ​របស់​សហគមន៍​កសិក​រ​និង​ការផ្តល់​កូនឈើ​នេះ​ដោយ​ឥតគិតថ្លៃ​របស់​ក្រុមហ៊ុន​ពិតជា​ធ្វើឱ្យ​អាជ្ញាធរ​ដែនដី​និង​ជំនាញ​កសិកម្ម​គាំទ្រ​និង​លើកទឹកចិត្ត​។​

​លោក​ដាក់​ចំណាប់​តំណាង​ក្រុមហ៊ុន​ផេ​ភើ​ទ្រី​ឃេ​ម​បូ​ឌា​ខេត្តបន្ទាយមានជ័យ​(PaperTreeCambodia,Co.,Ltd)​អោយដឹងថា​:​នៅ​ឃុំ​ទឹកជោរ​នេះ​ក្រុមហ៊ុន​ត្រូវ​ផ្តល់ឱ្យ​ឥតគិតថ្លៃ​នូវ​កូនឈើ​ក្រដាស​ចំនួន​២​ម៉ឺន​ដើម​ដល់​សហគមន៍​កសិករ​សម្រាប់​យកទៅ​ដាំ​នៅតាម​ផ្លូវ​តាម​ខ្នង​ប្រឡាយ​ភ្លឺស្រែ​និង​តាម​ដីស​ល់​ទំនេរ​មិន​ដាំ​ដុះ​ឬ​ប្រើប្រាស់​។​
​លោក​បាន​បន្តថា​:​ការដាំ​នេះ​ពេល​ឈើ​ក្រដាស់​បាន​ធំ​បាន​ផល​ល្មម​កាប់​ក្រុមហ៊ុន​នឹង​ទទួល​ទិញ​វិញ​ក្នុងតម្លៃ​តាម​ហាងឆេង​ទីផ្សារសេរី ។​ឧ​ទា​ហា​រណ៍​បច្ចុប្បន្ន​ដើម​ក្រដាស​នេះ​តម្លៃ​ប្រមាណ​៦០០-៧០០​បាត​ប្រាក់​ថៃ​ឬ​ជាង​២០​ដុល្លារ​ជាង​៨​ម៉ឺន​រៀល​ក្នុង​១​តោន​។​ហើយ​ឈើ​នេះ​ពី​៦​ទៅ​១០​ដើម​មាន​ទម្ងន់​១៧​តោន ។​

លោក​លុច​ផ​មេឃុំ​ទឺ​ក​ជោរ​និង​តំណាង​សហគមន៍​កសិក​រឹ​ដាំ​ឈើ​ក្រដាស​នេះ​និយាយថា​:​លោក​និង​កសិករ​សូម​ប្តេជ្ញាចិត្ត​ទទួល​ដាំ​ថែទាំ​ការពារ​រហូត​ឈើ​នេះ​បាន​ផល​ទាំង​ការកសាង​បរិស្ថាន​ព្រៃឈើ លំនឹង​បម្រែបម្រួល​អាកាសធាតុ ទាំង​ធ្វើឱ្យបាន​ចំណូល​ថ្មី​មួយទៀត​ពី​ការលក់​ដើមឈើ​នេះ​។​

លោក​លី​សារី​អភិបាលរង​ខេត្តបន្ទាយមានជ័យ​មានប្រសាសន៍​អបអរ​និង​អគុណ​ដល់​ការតាំង​ចិត្ត​និង​បំណង​នេះហើយ​ថាបើ​អាច​ក្រុមហ៊ុន​គួរផ្តល់​កូនឈើ​ក្រដាស​ដោយ​ឥតគិតថ្លៃ​បែបនេះ​បន្ថែម​ទាំង​នៅ​ឃុំ​នេះ​ក៏ដូចជា​នៅ​ឃុំ​នានា​ក្នុងស្រុក​នេះ​និង​ទូទាំង​ខេត្ត​។​លោក​ស្នើឱ្យ​សហគមន៍​កសិករ​អនុវត្ត​ឱ្យបាន​តាម​ការ​ន្តេ​ជ្ញា​ចិត្ត​។​

​លោក​លី​សារី​អភិបាលរង​ខេត្ត​ក៏​ស្នើឱ្យ​ក្រុមហ៊ុន​រក្សា​និង​គោរព​កិច្ចសន្យា​ទទួល​ទិញ​តាម​តម្លៃ​ទីផ្សារ​ជាក់ស្តែង​កុំ​បន្តុះ​បង្អាប់ថ្លៃ​ពេល​ឈើ​បាន​ផល​។​ក្រុមហ៊ុន​ក៏ត្រូវ​ខិតខំ​ដាំ​ឈើ​នេះ​ដោយ​ខ្លួនឯង​ខិតខំ​រក​ទីផ្សារ​និង​អាច​ទាក់ទាញ​អ្នកវិនិយោគ​ធ្វើ​រោងចក្រ​កែច្នៃ​ដើម​ក្រដាស​នេះ​ក្នុង​ខេត្ត​ដូចដែល​ក្រុមហ៊ុន​អះអាង​៕S/

លោក​លី​សារី​លោក​ប៉ាង​វណ្ណា​សេដ្ឋ​លោក​ឃូ​ពេលធ្វើ​សាក្សី​:​សហគមន៍​កសិករ​ចង់​ដាំ​ដើម​ក្រដាស​ដើម្បីអោយ​មានព្រៃ​ផង មាន​ចំណូល​ថ្មី​១​ទៀតផង​(​រូប​:​ភ្នំ​ស្វាយ​)​