ដោយៈ មុនីរ័ត្ន/ភ្នំពេញៈ សហគមន៍ជនជាតិដើមភាគតិចព្នង នៅឃុំប៊ូស្រា ខេត្តមណ្ឌលគីរី បានធ្វើការតវ៉ា និង ទាមទារឲ្យមានដំណោះស្រាយលើកន្លែងប៉ះពាល់សិទ្ធិទំនៀមទម្លាប់និងប្រពៃណីមុខរបរប្រពៃណីដែលសហគមន៍របស់ពួកគាត់បាននិងកំពុងប្រតិបត្តិនិងដូចដែលបានទទួលស្គាល់ដោយសហគមន៍របស់ពួកគាត់ច្បាប់កម្ពុជានិងច្បាប់អន្តរជាតិ ។ ការទាមទារនេះ នៅក្នុងសន្និសីទកាសែតនៅព្រឹកថ្ងៃទី១២ ខែកុម្ភៈ នេះ។
លោកគ្រោង តុលា សមាជិកសហគមន៍បានថ្លែងថា “សមាជិកយើងខ្លះនៅកំពុងតែប្រឈមមុខនឹងបណ្តឹង ព្រហ្មទណ្ឌនៅតុលាការនៅឡើយ ។សមាជិកសហគមន៍ជនជាតិដើមភាគតិចព្នងចំនួន ១១៤ នាក់បានដាក់ពាក្យបណ្តឹងរដ្ឋប្ប វេណីទាមទារសំណងលើការខូចខាត និងជំងឺចិត្ត ពីក្រុមហ៊ុន BOLLORÉ Groupe នៅប្រទេសបា រាំង ដោយសារតែក្រុមហ៊ុននេះបានបង្កឲ្យយើងខ្ញុំបាត់បង់សិទ្ធិលើដីធ្លី បាត់បងប្រពៃណី ទំនៀម ទម្លាប់ចាប់តាំងពីក្រុមហ៊ុន Socfin-KCD មកដល់ភូមិដ្ឋានរបស់យើងខ្ញុំ។ យើងខ្ញុំបានដាក់ពាក្យ បណ្តឹងតាមរយៈមេធាវីនៅប្រទេសបារាំងឈ្មោះ Mr Fiodor Rilov ដែលបានទទួលអាណត្តិដើម្បី តំណាងយើងខ្ញុំនៅក្នុងនីតិវីធីតុលាការក្នុងទីក្រុងប៉ារីស ប្រទេសបារាំង ។ យើងខ្ញុំបានទទួល លិខិតអញ្ជើញជាផ្លូវការពីចៅក្រមដើម្បីចូលរួមសវនាការបឋមដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ១២ ខែ កុម្ភៈ ឆ្នាំ ២០១៩ ម៉ោង ១១.៣០ ព្រឹកនៅសាលសវនាការ ណាន់ទែរ (The Tribunal of Nanterre ) ។
នៅថ្ងៃទី ១៥ ខែមករា ឆ្នាំ ២០១៩ យើងខ្ញុំទាំង ៩ នាក់បានទៅធ្វើការសម្ភាសន៍នៅស្ថាន ទូតបារាំងនៅរាជធានីភ្នំពេញ ។ បន្ទាប់ពីបានសម្ភាសន៍ យើខ្ញុំបានទទួលការណែនាំពីមន្ត្រីស្ថាន ទូតថាយើងខ្វះពីរឯកសារទៀត ទីមួយគឺការធានារ៉ាបរងសុខភាព និងទីពីរ គឺលិខិតធានាផ្នែក ហិរញ្ញវត្ថុសម្រាប់ការស្នាក់នៅក្នុងក្រុងប៉ារីស គឺថែមតែប៉ុណ្ណឹងទៀតគ្រប់គ្រាន់ហើយ ។ យើងខ្ញុំ បានប្រញាប់ប្រញាល់ទិញការធានារ៉ាប់រងសុខភាពពីក្រុមហ៊ុន ហ្វតតេ (Forte) និង បានដាក់ជូនស្ថានទូតរួចហើយ ហើយមេធាវីនៅបារាំងក៏បានផ្ញើរលិខិតធានាការគាំទ្រហិរញ្ញវត្ថុនៅថ្ងៃទី៣១ ខែមករា ឆ្នាំ ២០១៩ ផ្ញើរទៅអគ្គកុងស៊ុលតាមការតម្រូវរបស់ស្ថានទូតបារាំងរួចហើយ។
នៅថ្ងៃទី ២៣ ខែមករា ឆ្នាំ ២០១៩ យើងខ្ញុំបានទៅស្ថានទូតទៅយកលិខិតឆ្លងដែន និង ទិដ្ឋាការ (វីសា,Visa)) របស់យើង តាមការណាត់ក្នុងវិក័យបត្របន្ទាប់ពីបានសម្ភាសន៍ នៅពេលនោះ មន្ត្រី ស្ថានទូតបានប្រាប់យើងខ្ញុំថា គេមិនឲ្យទិដ្ឋាកាដល់យើងខ្ញុំទាំងអស់គ្នាទេ។”
លោកបន្តថា “យើងខ្ញុំបានទាក់ទងទៅស្ថានទូតម្តងទៀត ក៏ប៉ុន្តែ ស្ថានទូតនៅតែរក្សាសេចក្តីសម្រេច របស់ស្ថានទូតនៅដ៏ដែល ដោយមិនព្រមចេញទិដ្ឋាការ ឲ្យយើងខ្ញុំដើម្បីអាចធ្វើដំណើរទៅ ប្រទេសបារាំងជួបផ្ទាល់មុខជាមួយចៅក្រមក្នុងសវនាការតាមដីកាកោះ ដែលបានចេញចុះថ្ងៃទី ០៣ ខែមករា ឆ្នាំ ២០១៩ ដែលដីកានោះត្រូវបានដាក់ជូន ភ្ជាប់ជាមួយពាក្យសុំទិដ្ឋាការបស់ខ្ញុំ រួចហើយ ។
ប្រសិនបើស្ថានទូតបារាំងបានចេញទិដ្ឋាការឲ្យយើងខ្ញុំទាំងអស់គ្នា ម្លេះថ្ងៃនេះ យើងបាន និងកំពុងស្ថិតក្នុងបន្ទប់វនាការជាមួយចៅក្រមនៅប្រទេសបារាំង ជាមួយមេធាវីរបស់យើងខ្ញុំ និង មិនបានធ្វើសន្និសីទកាសែតនៅថ្ងៃនេះនៅរាជធានីភ្នំពេញទេ ។
យើងខ្ញុំយល់ថា ការបដិសេធទិដ្ឋាការ មិនចេញឲ្យយើងខ្ញុំ ដូចដែលបានសម្រេចដោយ ស្ថានទូតបារាំង និង ការមិនអាចទៅចូលរួមក្នុងសវនាការរបស់យើងខ្ញុំក្នុងប្រទេសបារាំងបានបង្កឲ្យមានការខូចខាតនិងឈឺចាប់បន្ថែមទៀត បន្ទាប់ពីពួកយើងខ្ញុំបានបាត់បង់សិទ្ធិលើដីធ្លី របស់យើងខ្ញុំរួចហើយនោះ ។
សិទ្ធិរបស់យើងខ្ញុំក្នុងការទទួលបានការដោះស្រាយតាមផ្លូវច្បាប់ ពាក់ព័ន្ធនឹងក្រុមហ៊ុន ប៊ុលឡឺរ៉េនិងក្រុមហ៊ុនសក់ហ្វិន( BOLLORE and Socfin-KCD) ត្រូវបានប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដោយ ការបដិសេធទិដ្ឋាកានេះ ។ យើងខ្ញុំមានការសោកស្តាយយ៉ាងខ្លាំង និងយល់ថា សិទ្ធិរបស់យើង ក្នុងការរកយុត្តិធ៌ម មិនគួរត្រូវបានរារាំងតាមរយៈនីតិវិធីរដ្ឋបាលនោះឡើយ ។
យើងខ្ញុំសង្ឃឹមថា ស្ថានទូតបារាំងក្នុងរាជធានីភ្នំពេញ លើកកំពស់សិទ្ធិមនុស្ស ស្របតាម សេចក្តីថ្លែងការជាសកលស្តីពីសិទ្ធិមនុស្ស សេចក្តីប្រកាសសហប្រជាជាតិស្តីពីសិទ្ធិជនជាតិដើម ភាគតិច និង ពិចារណាឡើងវិញនូវការសម្រេចរបស់ខ្លួនដែលបានបដិសេធពាក្យសុំទិដ្ឋាកា និង ផ្តល់ឲ្យវិញនៅពេលក្រោយតាមកាលបរិច្ឆេទដែលនឹងត្រូវកំណត់សារជាថ្មីដោយលោកចៅក្រម។
ជំហានបន្ទាប់ទៀត យើងខ្ញុំនឹងពិភាក្សាជាមួយសមាជិកដែលបានដាក់ពាក្យបណ្តឹង និង បន្តកិច្ចខិតខំប្រឹងប្រែងជាមួយមេធាវីរបស់យើងខ្ញុំ ដើម្បីទាមទាររកយុត្តិធ៌មសម្រាប់យើងខ្ញុំនា បច្ចុប្បន្ននិងសម្រាប់អ្នកជំនាន់ក្រោយ ស្របតាមច្បាប់ និងក្បួនខ្នាតប្រពៃណី ដែលត្រូវបានទទួល ស្គាល់ដោយច្បាប់នៃព្រះរាជាណាចក្រកម្ពុជា និង ច្បាប់អន្តរជាតិពាក់ពន្ធ័នឹងសិទ្ធិរបស់ជនជាតិ ដើមភាគតិច ។”