សហគ្រាស​ខេត្ត​យូ​ណាន​ចំនួន ៣០ បង្ហាញខ្លួន​ក្នុង​ពិព័រណ៍​ពាណិជ្ជកម្ម​ចិន​-​អាហ្វ្រិក​

186
ចែករម្លែក

កាលពី​ថ្ងៃទី ២៧ ដល់ទី ២៩ ខែមិថុនា ឆ្នាំ ២០១៩ ពិព័រណ៍​ពាណិជ្ជកម្ម​ចិន​-​អាហ្វ្រិក​លើក​ទី ១ បាន​ត្រូវ​រៀបចំ​នៅ​ក្រុង​ឆាង​សា​នៃ​ខេត្ត​ហ៊ូ​ណាន​ប្រទេស​ចិន ។ សហគ្រាស​ខេត្ត​យូ​ណាន​ចំនួន ៣០ បាន​ចូលរួម​ក្នុង​ពិព័រណ៍​នេះ ។​

​ការរៀបចំ​ពិព័រណ៍​ពាណិជ្ជកម្ម​ចិន​-​អាហ្វ្រិក​ជា​ប្រតិបត្តិ​ការសំខាន់​ទី ១ ក្នុងចំណោម​ប្រតិបត្តិ​ការសំខាន់​ទាំង ៨ អំពី​កិច្ចសហប្រតិបត្តិការ​ចិន​-​អាហ្វ្រិក ដែល​ប្រកាស​នៅ​កិច្ចប្រជុំ​កំពូល​នៃ​វេទិកា​ស្តីពី​កិច្ចសហប្រតិបត្តិការ​ចិន​-​អាហ្វ្រិក ដែល​រៀបចំ​នៅ​ខែកញ្ញា ឆ្នាំ ២០១៨ ក្នុង​ក្រុង​ប៉េកាំង ហើយក៏​ជា​វេទិកា​ពាណិជ្ជកម្ម​សំខាន់​ក្រោម​យន្តការ​នៃ​វេទិកា​សហប្រតិបត្តិការ​ចិន​-​អាហ្វ្រិក ។ ពិព័រណ៍​នេះ​រៀបចំ​ក្រោម​ប្រធានបទ​“​ធ្វើ​កិច្ចសហប្រតិបត្តិការ​ឈ្នះ​-​ឈ្នះ ជំរុញ​ការអភិវឌ្ឍន៍​ជាក់ស្តែង​នៃ​ទំនាក់ទំនង​ពាណិជ្ជ កម្ម​ចិន​-​អាហ្វ្រិក​” ដែល​បាន​ទាក់ទាញ​ប្រទេស​អាហ្វ្រិក​ចំនួន ៥៣ អង្គការ អភិវឌ្ឍ​ឧស្សាហកម្ម​នៃ​អង្គការសហប្រជាជាតិ អង្គការ​ស្បៀងអាហារ​ពិភពលោក​( WFP) អង្គការ​ពាណិជ្ជកម្ម​ពិភពលោក និង​សម្ព័ន្ធ​អាហ្វ្រិក​ជាដើម ។​

​ខេត្ត​យូ​ណាន​មិន​គ្រាន់តែ​បានរៀបចំ​ឱ្យ​សហគ្រាស​វិនិយោគ និង​ពាណិជ្ជកម្ម​អន្តរជាតិ​សំខាន់​ចូលរួម​ការតាំងពិព័រណ៍​នេះ​ប៉ុណ្ណោះ​ទេ ថែមទាំង​បាន​ខិតខំ​បង្ហាញ​ពី​កសិកម្ម​ទំនើប​លើ​ខ្ពង់រាប ឱសថ​ជីវសាស្ត្រ និង​ពាណិជ្ជកម្ម​អន្តរជាតិ​នៃ​ខេត្ត​យូ​ណាន​ក្នុង​តំបន់​ពិព័រណ៍​ដែលមាន​ទំហំ ៩៩ ម៉ែត្រការ៉េ​ទៀតផង ។ មិនតែប៉ុណ្ណោះ ខេត្ត​យូ​ណាន​បានធ្វើ​បទ​បង្ហាញ​អំពី​សមិទ្ធផល​ផ្សេងៗ​នៃ​ការចូលរួម​យ៉ាងសកម្ម​ក្នុងការ​ស្ថាបនា​“​ខ្សែក្រវាត់​មួយ និង​ផ្លូវ​មួយ​” ការកសាង​មជ្ឈមណ្ឌល​នាំ​ផ្លូវ​អភិវឌ្ឍន៍​តំបន់​អាស៊ី​ខាងត្បូង និង​អាស៊ីអាគ្នេយ៍ ការជំរុញ​ការបើកចំហ​ឱ្យ​កាន់តែ​ទូលំទូលាយ និង​កិច្ចសហប្រតិបត្តិ ការ​រ​វាង​ខេត្ត​យូ​ណាន​និង​ប្រទេស​អាហ្វ្រិក ៕ ដោយ ហាន ឈឹង​យាន់​