សហគ្រាស​ខេត្ត​យូ​ន​ណាន​ពួតដៃ​ចូលរួម​ពិព័រណ៍​នាំចូល​ចិន​អន្តរជាតិ​ទីផ្សារ​ដែល​បើកចំហ​បង្ហា​ញ​រឿង​ឈ្នះ​-​ឈ្នះ​ដ៏​ច្រើន​

173
ចែករម្លែក

នៅ​ថ្ងៃទី​៦ ខែវិច្ឆិកា ឆ្នាំ​២០១៩​កម្មវិធី​ផ្សព្វផ្សាយ​ពី​កិច្ចសហប្រតិបត្តិការ​លើគ​ម្រោ​ង​វិនិយោគ និង​នាំចូល​ទំនិញ​របស់​សហគ្រាស​សំខាន់​នៃ​ខេត្ត​យូ​ន​ណាន​បានរៀបចំ​ឡើង​ក្នុង​ក្រុង​សៀង​ហៃ​ក្រោម​ប្រធានបទ​“​បើកចំហ​វេទិកា​ថ្មី​សម្រេច​សុបិន​យូ​ន​ណាន​ថ្មី​”​ក្នុងឱកាស​ពិព័រណ៍​នាំចូល​ចិន​អន្តរជាតិ​លើក​ទី​២ ។ ក្នុងឱកាស​នេះ​ខេត្ត​យូ​ន​ណាន​បាន​ខិតខំ​យ៉ាងសកម្ម​ដើម្បី ចាត់វិធានការ បើកចំហ​កែ​ម្អ​បរិយាកាស​ពាណិជ្ជកម្ម​និង​បង្ហាញ​សមិទ្ធផល​នៃ​កិច្ចសហប្រតិបត្តិការ​ឈ្នះ​-​ឈ្នះ​។​

នៅ​ចុងខែ​សីហា​ឆ្នាំនេះ​តំបន់​ពិសោធន៍​ពាណិជ្ជកម្ម​សេរី​ចិន​(​ខេត្ត​យូ​ន​ណាន​)​បាន​ត្រូវ​សម្ពោធ​ស្លាក​ជា​ផ្លូវការ​។ ក្នុង​ពិព័រណ៍​នាំចូល​ចិន​អន្តរជាតិ​លើក​នេះ​តំបន់​ពិសោធន៍​ពាណិជ្ជកម្ម​សេរី​ចិន (​ខេត្ត​យូ​ន​ណាន​)​បានទទួល​ការចាប់អារម្មណ៍​យ៉ាងខ្លាំង​ពី​សហគ្រាស​ផ្សេងៗ​។ លោក ចាវ យូយ​ជូន​ប្រធាន​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត​យូ​ន​ណាន​បានធ្វើ​បទឧទ្ទេសនាម​អំពី​គោលនយោបាយ លើកទឹកចិត្ត​និង​ទិសដៅ​អភិវឌ្ឍន៍​នៃ​តំបន់​ពិសោធន៍​ពាណិជ្ជកម្ម​សេរី​ចិន​(​ខេត្ត​យូ​ន​ណាន​)​។ លោក​បាន​បញ្ជាក់ថា​ខេត្ត​យូ​ន​ណាន​សូម​ស្វាគមន៍​វិនិយោគិន​និង​សហគ្រិន​នៃ​បណ្តា​ប្រទេស នានា​មក​ក្តាប់ជាប់​ឱកាស​ដ៏​ល្អ​នេះ​ប្រើ​ឧត្តមភាព​នៃ​តំបន់​ពិសោធន៍​ពាណិជ្ជកម្ម​សេរី​ចិន​(​ខេត្ត​យូ​ន​ណាន​) ដើម្បី​ធ្វើការ​ច្នៃប្រឌិត​ថ្មី​និង​បង្កើត​មុខ​ជំនួញ​ថ្មី ។ ខ្ញុំ​សង្ឃឹមថា​ភ្ញៀវកិត្តិយស​គ្រប់រូប អាច​ដើរតួនាទី​ជា​ស្ពាន​និង​ចំណង​ត​ភ្ជាប់​គ្នា​រួម​សហការគ្នាជាមួយ​ខេត្ត​យូ​ន​ណាន​ដើម្បី​កសាង​តំបន់​ពិសោធន៍​ពាណិជ្ជកម្ម​សេរី​ចិន​(​ខេត្ត​យូ​ន​ណាន​)​ឱ្យបាន​កាន់តែ​ល្អប្រសើរ​ចែករំលែក​គ្នា​អំពី​កាលានុវត្តភាព​ដែល​នាំមក​ដោយ​ការធ្វើកំណែទម្រង់​និង​បើកចំហ​ព្រមទាំង​ចែករំលែក​គ្នា​អំពី​សមិទ្ធផល​អភិវឌ្ឍ​ន៍​ដែលមាន​លក្ខណៈ​នវានុវត្តន៍​។​

​សហគ្រិន​ដែល​ចូលរួម​កម្មវិធី​នេះ​បាន​ថ្លែង​ចំណាប់អារម្មណ៍​ថា​កម្មវិធី​ថ្ងៃនេះ​បាន​បើក​ច្រក​មួយ​ឱ្យ​សហគ្រាស​យើង​ដែលជា​ច្រក​សំខាន់​មួយ​សម្រាប់​ស្គាល់​កាន់តែច្បាស់​នូវ​ខេត្ត​យូ​ន​ណាន​។ យើង​បានទទួល​អារម្មណ៍​ថា​ខេត្ត​យូ​ន​ណាន​មាន​បរិយាកាស​ពាណិជ្ជកម្ម​យ៉ាង​ល្អប្រសើរ​ហើយ​បានផ្តល់​សេវាកម្ម​រដ្ឋបាល​កម្រិត​ខ្ពស់​។​មុខងារ​នៃ​តំបន់​ពិសោធន៍​ពាណិជ្ជកម្ម​សេរី​ចិន​(​ខេត្ត​យូ​ន​ណាន​)​មាន​ពាក់ព័ន្ធ​ជិតស្និទ្ធ​ទៅនឹង​អាជីវកម្ម​របស់​យើង​យើង​ក៏​សង្ឃឹមថានឹង​អាច​ចូលធ្វើ​អាជីវកម្ម​ក្នុង​តំបន់​នេះដែរ​។ នេះ​គឺជា​សំឡេង​រួម​របស់​សហគ្រាស​ចិន​និង​បរទេស ។​

​ក្នុងឱកាស​ពិព័រណ៍​នាំចូល​ចិន​អន្តរជាតិ​សហគ្រាស​ខេត្ត​យូ​ន​ណាន​បាន​បង្កើត​ភា​ជា​ដៃគូ​ជាមួយ​មិត្តភក្តិ​កាន់តែច្រើន​និង​បានទទួល​ផលប្រយោជន៍​ជាក់ស្តែង​។ ក្នុង​តំបន់​ពិព័រណ៍​បរិក្ខារ​សុខា ភិ​បាល​និង​ថ្នាំ​ឱសថ​នៃ​ពិព័រណ៍​នាំចូល​ចិន​អន្តរជាតិ​លើក​នេះ​តំណាង​ប្រព័ន្ធ​សុខាភិបាល​ខេត្ត​យូ​ន​ណាន​ប៉ុន្មាន​រូប​បាន​ចូលរួម​ទស្សនា​ពិព័រណ៍​និង​បានទទួល​សមិទ្ធផល​ច្រើន​។ ក្នុង​ពិព័រណ នាំចូល​ចិន​អន្តរជាតិ​នេះ​មន្ទីរពេទ្យ​ខេត្ត​យូ​ន​ណាន​ជាច្រើន​បាន​បង្កើត​កិច្ចសហប្រតិបត្តិការ​ជាមួយ​សហគ្រាស​ដែល​ចូលរួម​ការ តាំងពិព័រណ៍​។ ក្រុមហ៊ុន​សុខាភិបាល វ៉ា​លី​អាន​ជា​ក្រុមហ៊ុន មួយ​ដែល​បាន​ចុះ​កិច្ចព្រម ព្រៀង​ស្តីពី​កិច្ចសហប្រតិបត្តិការ​ជាមួយ​មន្ទីរពេទ្យ​ព្យាបាល​ជំងឺ​ពក​ខេត្ត​យូ​ន​ណាន​។ លោកស្រី ឆាវ សាន តំណាង​ក្រុមហ៊ុន​វ៉ា​លី​អាន បាន​គូសបញ្ជាក់ថា ខេត្ត​យូ​ន ណាន​មាន​ឧត្តមភាព​សម្រាប់​ជំរុញ​ការអភិវឌ្ឍ​តំបន់​អាស៊ី​ខាងត្បូង​និង​អាស៊ីអាគ្នេយ៍ ។ ក្រោម បរិការណ៍​នៃ​ការកសាង​“​ខ្សែក្រវាត់​មួយ​និង​ផ្លូវ​មួយ​”​ខេត្ត​យូ​ន​ណាន​មាន​សក្តានុពល​ធំធេង​ក្នុងការ​ជំរុញ​ការលើកកម្ពស់​កម្រិត​ថ្នាក់​ផ្នែក​សុខាភិបាល​ក្នុង​តំបន់​តាមរយៈ​ការអភិវឌ្ឍ​ប្រព័ន្ធ​សុខាភិបាល​របស់ខ្លួន​។ លោក ហួង យូ​ន​ឆាវ​ប្រធាន​មន្ទីរពេទ្យ​ព្យាបាល​ជំងឺ​ពក​ខេត្ត​យូ​ន​ណាន ប្រធាន មន្ទីរពេទ្យ​លេខ ៣​នៃ​សាកលវិទ្យាល័យ​វេជ្ជសាស្ត្រ​ក្រុង​គុន​មីង និង​ជា​ប្រធាន​ម​ជ្ឈ មណ្ឌល​ព្យាបាល​ជំងឺមហារីក​ខេត្ត​យូ​ន​ណាន​បាន​ឯកភាពគ្នា​លើក​គំនិត​ទស្សនៈ​របស់លោក​ស្រី​ឆាវ សាន ។ លោក​បាន​បន្ថែមថា​ពិព័រណ៍​នាំចូល​ចិន​អន្តរជាតិ​ក៏​ជា​វេទិកា​ផ្លាស់ ប្តូរ​អំពី​ព័ត៌មាន ដែរ​។ នៅទីនេះ​ខេត្ត​យូ​ន​ណាន​ធ្វើការ​ផ្លាស់ប្តូរ​គ្នា​ជាមួយ​បណ្តា​ប្រទេស​នានា​សិក្សា​រៀនសូត្រ ពីគ្នា និង​បំពេញបន្ថែម​គ្នា​ទៅវិញទៅមក​ ៕ ដោយ លីវ​ជឺ​យូ ហាន ឈឹង​យាន់ និង លី​សាវ​ម៉េង​

បេ​តិក​ភ័​ណ្ឌ​វប្បធម៌​អរូបី​ខេត្ត​យូ​ន​ណាន​ត្រូវដាក់​តាំងពិព័រណ៍​ក្នុង​ពិព័រណ៍​នាំចូល​ចិន​អន្តរជាតិ ។ លោក ហ៊ឺ ជឹ​ង​វិ​ន អ្នក​បន្តវេន​វប្បធម៌ តុង​ប៉ា ជនជាតិ​ណា​ស៊ី​កំពុង​ធ្វើ​បទ​បង្ហាញ​ពី​អក្សរ​តុង​ប៉ា របស់​ជនជាតិ​ណា​ស៊ី​ចំពោះ​អ្នកទស្សនា ។​