សហគ្រាស​ចំនួន​២៩០ ចូលរួម​ពិព័រណ៍​កម្ពុជា​-​ចិន​-​អាស៊ាន លើកដំបូង​នៅ​ភ្នំពេញ​

1579
ចែករម្លែក

​ដោយៈ​សុផល/ ​ភ្នំពេញ : កម្ពុជា​នៅ​ចុងខែ​មីនា​នេះ នឹង​ធ្វើជា​ម្ចាស់ផ្ទះ​រៀបចំ​ពិព័រណ៍​កម្ពុជា​-​ចិន​-​អាស៊ាន ជា​លើកដំបូង​ដែល​នឹង​ប្រព្រឹត្តិ​ទៅ​នៅ​ថ្ងៃទី​៣០ ខែមីនា​ដល់​១ មេសា ឆ្នាំ​២០១៨ នៅ​មជ្ឈមណ្ឌល​ពិព័រណ៍​និង​សន្និបាត​កោះ​ពេជ្រ រាជធានី​ភ្នំពេញ​។​

​សហគ្រាស​ចំនួន​២៩០​មកពី​ចិន អាស៊ាន និង​កម្ពុជា នឹងចូលរួម​ពិព័រណ៍​នេះ​និង​មាន​ស្តង់​ទំនិញ​ចំនួន​៤៤០​ស្តង់​ដែល​រួមមាន​គ្រឿង​ម៉ាស៊ីន អេឡិចត្រូនិក កសិកម្ម ឧស្សាហកម្ម សិប្បកម្ម អាហារ សេវាកម្ម​ទេសចរណ៍ ព្រមទាំង​មាន​ជំនួប​ពាណិជ្ជកម្ម​ផងដែរ​។​

​ពិព័រណ៍​នេះ​រៀបចំ​ដោយ​លេខាធិការដ្ឋាន​ពិព័រណ៍​ចិន​អាស៊ាន នាយកដ្ឋាន​ពាណិជ្ជកម្ម​ខេត្ត​គ័​រងស៊ី និង​នាយកដ្ឋាន​ជំរុញ​ណា​ណិ​ជ្ជ​កម្ម​នៃ​ក្រសួងពាណិជ្ជកម្ម​។

​ថ្លែង​នៅក្នុង​សន្និសីទ​សារព័ត៌មាន ស្ដីពី​ពិព័រណ៍​កម្ពុជា​ចិន​-​អាស៊ាន ឆ្នាំ​២០១៨ នា​ព្រឹក ថ្ងៃទី​២៧ ខែមីនា ឆ្នាំ​២០១៨​នៅ​ស្ថានីយទូរទស្សន៍​Nice TV លោក ស៊ា​ង ថៃ អគ្គនាយក​ជំរុញ​ពាណិជ្ជកម្ម​នៃ​ក្រសួងពាណិជ្ជកម្ម បាន​ថ្លែងថា ពិព័រណ៍​ពាណិជ្ជ​កម្មនេះ រៀបចំឡើង​ក្នុង​គោលបំណង ជំរុញ​ពាណិជ្ជកម្ម​ទ្វេភាគី និង​ពង្រឹង​ទំនាក់ទំនង​ពាណិជ្ជកម្ម​រវាង​កម្ពុជា​-​ចិន ស្របតាម​យុទ្ធសាស្ដ្រ អភិវឌ្ឍន៍​គ្រប់​ជ្រុងជ្រោយ លើ​វិស័យ​ពាណិជ្ជកម្ម​រវាង​កម្ពុជា​-​ចិន​។​

​លោក ស៊ា​ង ថៃ បាន​បន្ដថា ការរៀបចំ​ពិព័រណ៍​នេះ​ឡើង គឺ​ដើម្បី​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ពា​ណិ​ជ្ជ​កម្ម​ក្នុង​តំបន់ ក្នុងឱកាស​កម្ពុជា នឹងត្រូវ​ធ្វើជា​ប្រទេស​កិ​ត្ដិ​យស នៅក្នុង​ពិព័រណ៍​ពាណិជ្ជកម្ម ចិន​-​អាស៊ាន លើក​ទី​១៥ ឆ្នាំ​២០១៨ និង​ដើម្បី​រម្លឹក​ខួប​អនុស្សាវរីយ៍​លើក​ទី​១៥ នៃ​ការបង្កើត​ភាព​ដៃគូ​ជា​យុទ្ធសាស្ដ្រ​រវាង​អាស៊ាន និង​ចិន និង​ពិព័រណ៍​ពាណិជ្ជកម្ម ចិន​-​អាស៊ាន ជាពិសេស​ដើម្បី​រម្លឹក​ខួប​អនុស្សាវរីយ៍​លើក​ទី​៦០ នៃ​ទំនាក់ទំនង​ការទូត​កម្ពុជា​-​ចិន​។​

​លោក ស៊ា​ង ថៃ បាន​ឲ្យ​ដឹងថា នៅក្នុង​ពិព័រណ៍​កម្ពុជា ចិន​-​អាស៊ាន ឆ្នាំ​២០១៨​នេះ មាន​ស្ដង់​សរុប​ចំនួន​៤៤០ ដែល​ក្នុងនោះ​កម្ពុ​ជាមាន​ចំនួន​៥៤​ស្ដង់ និង​ក្រុមហ៊ុន​ចូលរួម​សរុប​ចំនួន ២៩០​ក្រុមហ៊ុន មកពី​បណ្ដា​ខេត្ត​-​ក្រុង​ធំៗ របស់​ប្រទេស​ចិន និង​មាន​ក្រុមហ៊ុន​ល្បីៗ​មួយចំនួន ដូចជា​៖ ក្រុមហ៊ុន China Unicom និង​ក្រុមហ៊ុន Guangdong Nuclear Power ជាដើម​។​

​លោកស្រី ឈិន មីន (Chin Min) អនុប្រធាន​មន្ទីរ​ទំនាក់ទំនង​នៃ​លេខាធិការដ្ឋាន​ពិព័រណ៍ ចិន​-​អាស៊ាន បាន​ថ្លែងថា ពិព័រណ៍​កម្ពុជា​លើក​នេះ គឺជា​ពិ​ព័រ​ណ៌​ត្រាច់ចរ អាស៊ាន​លើកដំបូង ដែល លេខាធិការដ្ឋាន ពិព័រណ៍​ចិន​-​អាស៊ាន ប្រារព្ធ​ធ្វើ​នៅ​កម្ពុជា​ដោយ​ទទួលបាន​ការគាំទ្រ​ពី សំណាក់​ខេត្ត​-​ក្រុង​និង​តំបន់​ក្នុងប្រទេស​ចិន​ក៏ដូចជា​ក្រសួង​ដែល​ពាក់ព័ន្ធ​របស់​ភាគី​កម្ពុជា​។​
​ព្រឹ​ត្ដិ​ការណ៍​ពិព័រណ៍​នេះ នឹងដាក់​តាំង​បង្ហាញ​នូវ​ប្រភេទ​ផលិតផល និង សេវាកម្ម ច្រើន វិស័យ​ដូចជា ៖ វិស័យ​ក​សិ​-​ឧស្សាហកម្ម វិស័យ​ឧស្សាហកម្ម​ធុន​ស្រាល​និង​មធ្យម​វិស័យ​ហេ​ដ្ឋា រចនា សម្ព័ន្ធ និង​សំណង់ វិស័យ​បច្ចេកវិទ្យា​ព័ត៌មាន វិស័យ​សេវាកម្ម​ទេសចរណ៍ អប់រំ និង ធន ធាន មនុស្ស ហិរញ្ញវត្ថុ​និង​ធនាគារ ស្រាវជ្រាវ និង​អភិវឌ្ឍន៍ ដឹកជញ្ជូន និង​វិស័យ​ពាក់ព័ន្ធ ដទៃទៀត​៕

ការធ្វើសន្និសិទកាសែតស្ដិពីព័តណ៌កម្ពុជា ចិន អាស៊ាន