សហគ្រាស​ល្បីៗ​របស់​ចិន​និង​កម្ពុជា បង្កើត​ឱកាស​ពាណិជ្ជកម្ម​ថ្មី​

1475
ចែករម្លែក
  • 22
    Shares

ដោយ​៖​សុផល / ភ្នំពេញ​៖ ដើម្បី​ជំរុញ​កិច្ចសហប្រតិបត្តិការ​ជំនួញ​រវាង​ប្រទេស​ចិន និង​កម្ពុជា ជួយ​ពង្រីក​ទីផ្សារ​សហគ្រាស​ចិន​និង​កម្ពុជា ពិព័រណ៍​កម្ពុជា​-​ចិន ក្រោម​ក្របខណ្ឌ​ពិព័រណ៍​ចិន​-​អាស៊ាន បាន​បើកសម្ពោធ​ជា​ផ្លូវការ​កាលពី​ព្រឹក​ថ្ងៃទី​៣០ ខែ មីនា ឆ្នាំ​២០១៨​នេះ នៅ​មជ្ឈមណ្ឌល​សន្និបាត និង​ពិព័រណ៍​កោះ​ពេជ្រ រាជធានី​ភ្នំពេញ​។​

​លោក ឈួន ដា​រ៉ា រដ្ឋលេខាធិការ​ក្រសួងពាណិជ្ជកម្ម នៃ​ប្រទេស​កម្ពុជា លោក ស្យុ​ង ប៉ូ (Xiong Bo) ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​នៅ​ប្រទេស​កម្ពុជា លោក វ៉ាង ឡី​(Wang Lei) អគ្គលេខាធិការ​ពិព័រណ៍​ចិន​-​អាស៊ាន លោក​ឧកញ៉ា ពុង ឃាវ​សែ ប្រធាន​សមាគម​ខ្មែរ​ចិន​នៅ​កម្ពុជា លោក កៅ ហ័​រ​(Gao Hua) ប្រធានសភា​ពាណិជ្ជកម្ម​ចិន​នៅ​កម្ពុជា ព្រមទាំង​ថ្នាក់ដឹកនាំ​ក្នុង​វិស័យ​ពាណិជ្ជកម្ម និង​សមាជិក​សំខាន់​ពាក់ព័ន្ធ​របស់​រដ្ឋាភិបាល​ទាំងពីរ បាន​មាន​វត្តមាន​នៅក្នុង​ពិធី​បើកសម្ពោធ​ដ៏​ឱឡារិក​នេះ​។​

​ពិព័រណ៍​ពាណិជ្ជកម្ម​កម្ពុជា​លើក​នេះ គឺជា​ពិព័រណ៍​ត្រាច់ចរ​តាម​ប្រទេស​អាស៊ាន ដែលមាន​ទ្រង់ទ្រាយ​ធំជាងគេ ដែល​ត្រូវបាន​រៀបចំឡើង​ដោយ​លេខាធិការដ្ឋាន​ពិព័រណ៍​ចិន​-​អាស៊ាន​។​

​ខេត្ត Guang Xi ដែលជា​តំបន់​រៀបចំ​ពិព័រណ៍​ចិន​-​អាស៊ាន គឺ​នៅ​ជិត​ប្រទេស​កម្ពុជា ពោល​គឺជា​ខេត្ត​មួយ​របស់​ប្រទេស​ចិន ដែលមាន​ទំនាក់ទំនង​ជិតស្និត​ជាងគេ​ជាមួយនឹង​ប្រទេស​កម្ពុជា ហើយក៏​ជា​ចលករ​រឹងមាំ​សម្រាប់​កិច្ចសហប្រតិបត្តិការ​រ​វាង​ប្រទេស​ចិន​-​កម្ពុជា និង​កិច្ចសហប្រតិបត្តិការ​រ​វាង​ប្រទេស​ចិន​-​អាស៊ាន​។
​ពិព័រណ៍​ចិន​-​អាស៊ាន នឹង​បង្កើន​ប្រសិទ្ធភាព​វេទិកា​របស់ខ្លួន​ថែម​មួយកម្រិត​ទៀត ដោយ​ជំរុញ​ដល់​កិច្ចសហប្រតិបត្តិការ​រ​វាង​ខេត្ត Guang Xi និង​ប្រទេស​កម្ពុជា ព្រមទាំង​ប្រទេស​ចិន​និង​ប្រទេស​កម្ពុជា ដាក់​ឲ្យ​ដំណើរការ​នូវ​ការព្រមព្រៀង​គ្នា​សំខាន់ៗ​ដែល​ថ្នាក់ដឹកនាំ​ប្រទេស​ទាំងពីរ​សម្រេច​ចេញ រួមគ្នា​ចូលរួម​ក្នុង​ការកសាង “​ខ្សែក្រវ៉ាត់​មួយ​វិថី​មួយ​” និង​ការតំឡើង​កម្រិត​នៃ​តំបន់​ពាណិជ្ជកម្ម​សេរី​រវាង​ចិន​-​អាស៊ាន ដើម្បី​ពង្រីក​កិច្ចសហប្រតិបត្តិការ​ក្នុង​វិស័យ​នានា រួមមាន ជំនួញ សួន​ឧស្សាហកម្ម បច្ចេកវិទ្យា កសិកម្ម នេសាទ កំពង់ផែ ភស្ដុភារ និង​ទេសចរណ៍​។​ល​។​

​ពិព័រណ៍​កម្ពុជា​លើក​នេះ ផ្ដោត​ចម្បង​លើ​ការតាំង​បង្ហាញ​នូវ​ផលិតផល​ឧត្តមភាព​របស់​សហគ្រាស​ដែលមាន​កេរ្តិ៍ឈ្មោះ នៃ​ប្រទេស​ចិន និង​កម្ពុជា​។ អង្គភាព និង​សហគ្រាស​ចូលរួម​ពិព័រណ៍​សរុប​មាន​ចំនួន​២៩០​ហើយ ចំនួន​ស្ដង់​គឺ ៤៤០​ទ្រង់ទ្រាយ​ពិព័រណ៍​មាន​ផ្ទៃដី​ទំហំ ៨០០០​ម៉ែត្រការ៉េ​។ ក្នុង​ពិព័រណ៍​លើក​នេះ ភាគី​កម្ពុជា បានរៀបចំ​ឲ្យ​សហគ្រាស​ជាច្រើន​ចូលរួម ដូចជា សម្ព័ន្ធ​សហគ្រាស​ចម្រុះ​កាណាឌីយ៉ា​កម្ពុជា ក្រុមហ៊ុន Guo Hong (Cambodia) Enterprise Co., Ltd. ក្រុមហ៊ុន Cambodia Lao Han Xing Wine Industry (Group) Co., Ltd. ក្រុមហ៊ុន You Lian Development Group Co., Ltd.​។​ល​។ ស្របពេល​ជាមួយគ្នា ក៏មាន​សហគ្រាស​ល្បីឈ្មោះ​នៅ​ប្រទេស​ចិន​ចុះឈ្មោះ​ចូលរួម​ក្នុង​ពិព័រណ៍​នេះដែរ មិន​ត្រឹម​តែមាន​សហគ្រាស​នៅ​តំបន់ Guang Xi ដែលជា​តំបន់​រៀបចំ​ពិព័រណ៍​ចិន​-​អាស៊ាន ប៉ុណ្ណោះ​ទេ ថែមទាំង​មាន​សហគ្រាស​មជ្ឈិម និង​សហគ្រាស​មកពី​ខេត្ត Shan Xi, Fu Jian, Zhe Jiang, Fu Nan និង Guang Dong នៃ​ប្រទេស​ចិន​សរុប​ប្រមាណ ២០ ខេត្ត និង​តំបន់​បាន​ចូលរួម​ក្នុង​ពិព័រណ៍​។ ស្ថាប័ន និង​សហគ្រាស​មានកេរ្តិ៍ឈ្មោះ​ដែល​ចូលរួម​ពិព័រណ៍​មាន មជ្ឈមណ្ឌល​ផ្លាស់ប្ដូរ​បច្ចេកវិទ្យា​ចិន – អាស៊ាន ក្រុមហ៊ុន China Road Bridge Engineering Co., Ltd. ក្រុមហ៊ុន China General Nuclear Power Group ក្រុមហ៊ុន China Metallurgical Group Corporation ក្រុមហ៊ុន China Certification & Inspection (Group) Co., Ltd. ក្រុមហ៊ុន China United Network សាខា Guang Xi ក្រុមហ៊ុន Guang Xi Fu Wo D៕L