សហគ្រិនវ័យក្មេង កែវ សុគន្ធា បបួលស្ត្រីមេផ្ទះឲ្យចេញមុខរកចំណូល​ខ្ទង់ពាន់ៗដុល្លារកុំនៅតែវិលចង្កាន

578
ចែករម្លែក

ដោយ:បូរិន/ភ្នំពេញ ៖ អ្នកនាង កែវ សុគន្ធា នាយកប្រតិបត្តិក្រុមហ៊ុន Linda Keo Premium Brand Trading ដែលជាសហគ្រិនវ័យក្មេងដែលមានជាប្រិយភាពនិងលូតលាស់រកស៊ីផ្នែកគ្រឿងសម្អាងនិងថែរក្សាសម្រស់ មុនបង្រៀនសមាជនិកនិងស្រ្តីៗជាមេផ្ទះនោះ បានស្រែកដាស់តឿនពេញៗមេក្រូខ្លាំងៗថា ល្មមហើយកុំវិលតែចង្កានពេក គូរឆ្លៀតរកបន្ថែម ឱ្យបានខ្ទង់ពានចូលម៉ឺនដុល្លារ ដូចជាបុរស ឬ ក្លាយខ្លួនរកស៊ីអនឡាយ។

គំនិតដាស់តឿនបែបនេះ ត្រូវបានអ្នកនាង កែវ សុគន្ធា នាយកប្រតិបត្តិក្រុមហ៊ុន Linda Keo Premium Brand Trading ថ្លែងក្នុងសិក្ខាសាលាប្រធានបទស្តីពី “សិល្បៈក្នុងការនិយាយឆ្ពោះទៅកាន់ភាពជោគជ័យកំរិតកំពូល” ដោយមានសមាជិកនិងស្រ្តីមេផ្ទះប្រមាណ៥០នាក់ចូលរួម ទទួលចំណេះដឹង និង បទពិសោធន៍ពីអ្នកនាង កាលពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៩ នៅក្រុងសៀមរាប។

ម្ចាស់ក្រុមហ៊ុនរូបនេះបានលើកឡើងថា ការនិយាយស្តីជាចលករមួយជម្រុញនូវរឿងរ៉ាវមួយឬជាច្រើនឱ្យបរាជ័យឬជោគជ័យទាំងការរស់នៅនិងការរកស៊ី ហេតុដូច្នេះដើម្បីឱ្យការងារនិងមុខរបបរកស៊ីយើងជោគជ័យត្រូវតែមានសិល្បៈការនិយាយឱ្យល្អ។ កត្តាសំខាន់ក្នុងការនិយាយឱ្យជោគជ័យនោះ អ្នកនាង កែវ សុគន្ធា គូសនូវ៤ចំណុចសំខាន់ ជូនដល់សមាជនិកក៏ដូចជាស្រ្តីមេផ្ទះឱ្យដូរមកជាអ្នករកស៊ីវិញ ហើយមិនត្រឹមតែប៉ុណ្ណោះក្លាយជា អ្នករកស៊ីអនឡាញមួយរូបទទួលបានភាពជោគជ័យ។

ជាអ្នកជោគជ័យលក់គ្រឿងសម្អានិងផលិតផលថែរក្សាសម្រស់ទទួលការគាំទ្រលើអនឡាយនោះអ្នកនាង កែវ សុគន្ធា បានបង្ហើបឲ្យដឹងថា ដើម្បីក្លាយជាអ្នកលក់អនឡាយជោគ​ជ័យ ហើយនិយាយស្តីមានអតិថិជនចូលចិត្តគាំទ្រនោះ អ្នករកស៊ីវិស័យអនឡាញត្រូវប្រកាន់ភ្ជាប់ឲ្យបាន ដើម្បីទទួលបានជោគជ័យ កត្ដាសំខាន់៤ចំណុចនោះគឺ ទី១សិល្បៈក្នុងការនិយាយ, ទី២ ក្រមសីលធម៌, ទី៣ ទំនាក់ទំនង, និង ទី៤ ចំណេះដឹងទូទៅ ។

ជារកស៊ីវ័យក្មេងថែមរូបសម្រស់ដូចតារាទៀត អ្នកនាងបានបន្ថែមថា ការរកស៊ីអនឡាញ គ្រាន់តែមាន Smart Phone ក្នុងដៃក៏អាចឱ្យរកចំណូលបានពិតប្រាដកមែន ឱ្យតែអ្នកអនឡាយទាំងនោះខំប្រឹងប្រើទូរសព្ទឱ្យត្រូវតាមវេលា និង ត្រឹមត្រូវ។ ប៉ុន្តែដើម្បីធានានិរន្ដភាពក្នុងមុខជំនួញរបស់ខ្លួននិងទៅមុខបានល្អ ដាច់ខាតអ្នកលក់ត្រូវមានសិល្បៈក្នុងការនិយាយឲ្យ សមរម្យ និង មានសីលធម៌ ។ មិនត្រឹមតែប៉ុណ្ណោះ អ្នកលក់អនឡាយ ដែលចេញមុខក្នុងការលក់ ត្រូវផ្សារភ្ជាប់ទំនាក់ទំនងល្អទៅកាន់មហាជន មិត្ត ភ័ក្ត្រ ក្រុមគ្រួសារ និងជាពិសេសអតិថិជនប្រចាំរបស់យើង ហើយកុំភ្លេចតាមដានព័ត៌មានសង្គម សិក្សារចំណេះដឹងឱ្យទូលំទូលាយប្រកបដោយឆន្ទៈវិជ្ជមានជានិច្ច។

ថ្លែងបញ្ជាក់ពីកម្មវិធីប្រាប់ក្រុមអ្នកសារព័ត៌មាន អ្នកនាង កែវ សុគន្ធា នាយកប្រតិបត្តិក្រុមហ៊ុន Linda Keo Premium Brand Trading ដែលជាសហគ្រិនវ័យក្មេងរូបស្រស់នោះ ធ្វើសិក្ខាសាលានេះឡើង ដើម្បីចែករំលែកនូវបទពិសោធន៍ និងចំណេះដឹង ដោយត្រូវសិក្សាស្វែងយល់ពីមជ្ឈដ្ឋានជុំវិញឲ្យបានច្រើន ដើម្បីទទួលបាននូវបទពិសោធន៍ថ្មីៗ ចំណេះដឹងថ្មីៗ សម្រាប់ពង្រឹងអាជីវកម្មរបស់ខ្លួនឲ្យរឹងមាំ ។ សិក្ខាសាលានេះ ក៏ជារួមចំណែកផ្ដល់ឱកាសការងារដល់ស្ដ្រីជាមេផ្ទះ ក្នុងការរកចំណូលបន្ថែម ដើម្បីសម្រួលជីវភាពគ្រួសារផងដែរ ៕B/

អ្នកនាង កែវ សុគន្ធា នាយកប្រតិបត្តិក្រុមហ៊ុន Linda Keo Premium Brand Trading ជាសហគ្រិនវ័យក្មេង