សហគ្រិន​ចិន​ឈ្នះ​ការដេញថ្លៃ ៤,៥ លាន​ដុល្លារ​ដើម្បី​ទទួលទាន​អាហារ​មួយពេល​ជាមួយ​មហាសេដ្ឋី វ៉ារិន បា​ហ្វ​ហ្វិ​ត​

660
ចែករម្លែក

សហគ្រិន​អ៊ី​ន​ធឺ​ណេ​ត​ចិន​ម្នាក់​បានឈ្នះ​ការដេញថ្លៃ​សម្រាប់​អាហារ​ថ្ងៃត្រង់​មួយពេល​ជាមួយ​លោក​បា​ហ្វ​ហ្វិ​ត​នៅ​ឆ្នាំនេះ​ជាមួយ​ការដេញថ្លៃ​ចំនួន ៤.៥៦៧.៨៨៨ ដុល្លារ ដែលជា​កំណត់ត្រា​ខ្ពស់​ចាប់តាំងពី​អាហារ​ថ្ងៃ​ត្រង់នេះ​បានចាប់ផ្តើម​កាលពី ២០ ឆ្នាំមុន​។​

​លោក​ចា​ស្ទី​ន ស៊ុន យូ​ចិន (Justin Sun Yuchen) ស្ថាបនិក​ក្រុមហ៊ុន Tron និង​ជានា​យក​ប្រតិបត្តិ​ក្រុមហ៊ុន BitTorrent បានប្រកាស​ពី​ការដេញថ្លៃ​ឈ្នះ​នេះ​នៅលើ​គណនី Twitter និង Sino Weibo កាលពី​ថ្ងៃទី ៣ ខែមិថុនា ដោយ​និយាយថា “​វា​នឹង​ក្លាយជា​ឱកាស​ដ៏​ល្អ​មួយ​សម្រាប់​ការយល់ដឹង​គ្នា​ទៅវិញទៅមក​និង​ការផ្ទេរ​ចំណេះដឹង​”​។​

​របាយការណ៍​របស់​ទីភ្នាក់ងារសារព័ត៌មាន AP បានឱ្យដឹងថា មហាសេដ្ឋី​វិនិយោគិន វ៉ារិន បា​ហ្វ​ហ្វិ​ត មិនមែនជា​អ្នកគាំទ្រ​ការវិនិយោគ​លើ​រូបិយប័ណ្ណ​អេ​ឡិច​ត្រូ​និ​ច​នោះទេ ដោយ​ហៅ​វា​ថា​ជា “​ទ្រព្យសម្បត្តិ​មិនមាន​ផលិតភាព​” ។​

​ស៊ុន​និង​មនុស្ស​៧​នាក់​ទៀត​នឹង​អាចមក​ទទួលទាន​អាហារ​ថ្ងៃត្រង់​ជាមួយ​លោក​បា​ហ្វ​ហ្វិ​ត​នៅ​ទីក្រុង​ញូវយ៉ក​។ ការដេញថ្លៃ​របស់គាត់​បាន​បំបែក​កំណត់ត្រា​លើក​មុន ដែលមាន​តម្លៃ ៣,៥ លាន​ដុល្លារ​៕ ដោយ៖ កញ្ញាដាលីស

លោក​ចា​ស្ទី​ន ស៊ុន យូ​ចិន ឈ្នះ​ការដេញថ្លៃ​ដើម្បី​ទទួលទាន​អាហារ​ជាមួយ​មហាសេដ្ឋី​អាម៉េរិក បា​ហ្វ​ហ្វិ​ត