សហគ្រិន​នារី ទ្រី ដា​ណា បង្រៀន​ស្ត្រី ៣០០ នាក់ ឱ្យ​ហ៊ាន​រកស៊ី និង​ខ្លាំង​ដូច​បុរស​

365
ចែករម្លែក

ភ្នំពេញ​៖ សហគ្រិន​វ័យក្មេង​អ្នកនាង ទ្រី ដា​ណា ដែលជា​អគ្គនាយិកា ក្រុមហ៊ុន ដា​ណា​ទ្រី ខេ​ម​បូ​ឌា​ត្រេ​ន​ឌី​ង ខូ​អិ​ល​ធី​ឌី រកស៊ី​ផ្នែក​គ្រឿងសម្អាង​ដ៏​ល្បី​មួយ​ក្នុងប្រទេស កម្ពុជា បើក​សិក្ខា​មួយ​បង្រៀន​ដល់​ស្ត្រីៗ ចំនួន ៣០០ នាក់ ហ៊ាន​រកស៊ី ក្នុងសង្គម និង​ធ្វើ​អ្នក​មុខ​ជំនួញ​ជោគជ័យ​ខ្លាំង​ដូច​បុរស​។

​កាលពី​រសៀល​ថ្ងៃទី​១៥ ខែកញ្ញា ឆ្នាំ​២០១៩ ក្រុមហ៊ុន​ដា​ណា​ទ្រី ខេ​ម​បូ​ឌា​ត្រេ​ន​ឌី​ង ខូ​អិ​ល​ធី​ឌី បានរៀបចំ​មហា​សិក្ខាសាលា ជួបជុំ​តំណាង​ចែកចាយ​ទាំងអស់​របស់ ផលិតផល NNP CAMBODIA ប្រចាំខេត្ត​កំពង់ចាម និង​ខេត្ត​ត្បូងឃ្មុំ ក្រោម​អធិបតីភាព លោក​អគ្គនាយក ហ៊ីង បញ្ញា​រិ​ទ្ធ និង​លោកស្រី​អគ្គនាយិកា ទ្រី ដា​ណា ដែល​សិក្ខា សាលា​នេះ រៀបចំ​ធ្វើឡើង​នៅ​សណ្ឋាគារ ៧​មករា ក្នុង​ទី​រួម​ខេត្តកំពង់ចាម​ដែលមាន តំណាង​ចែកចាយ ចូលរួម​ប្រមាណ ៣០០ នាក់​។​

អ្នកនាង ទ្រី ដា​ណា អគ្គនាយិកា​ក្រុមហ៊ុន ដា​ណា​ទ្រី ខេ​ម​បូ​ឌា​ត្រេ​ន​ឌី​ង ខូ​អិ​ល​ធី​ឌី បានបង្ហាញ​អារម្មណ៍​រំភើប ចំពោះ​វត្តមាន តំណាង​ចែកចាយ​ទាំងអស់​ដែល​បាន អញ្ជើញ​ចូលរួម ក្នុង​កម្មវិធី​មហា​សិក្ខាសាលា នៅថ្ងៃនេះ ដែល​សិក្ខាសាលា​នេះ និង​ផ្ដល់នូវ​ចំណេះដឹង​ជាច្រើន​អំពី​យុទ្ធសាស្ត្រ​នៃ​ការលក់​ផលិតផល ក្នុង​ការរក​ទីផ្សារ ដើម្បី​ចែកចាយ​ផលិតផល​លក់​បន្ត និង​ការប្រើប្រាស់ Page Facebook អោយបាន ត្រឹម​ត្រូវចំ​គោលដៅ កាន់​ល្អប្រសើរ​ថែមទៀត​។​
​ ​
​អ្នកនាង ទ្រី ដា​ណា បាន​គូសបញ្ជាក់​សិក្ខាកាម​ម ឱ្យដឹងថា ជោគជ័យ​ត្រូវមាន​យុទ្ធ សាស្ដ្រ និង​គន្លឹះ​សំខាន់ៗ​ក្នុង​ការលក់​ផលិតផល ការបង្កើត​អាជីវកម្ម​ផ្ទាល់ខ្លួន ដល់​តំណាង​ចែកចាយ អោយបាន​យល់ដឹង ក្នុង​គោលបំណង ដើម្បី​លើ​ស្ទួយ​ដល់​ស្ត្រី មេផ្ទះ និង​អាជីវករ​លក់ដូរ អោយ​ឈានដល់​គោលដៅ​ឆ្ពោះទៅរក​ភាពជោគជ័យ​ដោយ កុំអោយ​មានការ​ភ័យខ្លាច និង​មានការ​ខ្មាស់អៀន​ផ្សេងៗ​។​
​ ​
​សូម​រំលឹកថា នេះ​ជា​លើ​ទី​២ ហើយ​ដែល​ក្រុមហ៊ុន ដា​ណា​ទ្រី ខេ​ម​បូ​ឌា​ត្រេ​ដ​ឌី​ង ខូ​អិ​ល​ធី​ឌី បានរៀបចំ​មហា​សិក្ខាសាលា​នេះ ដែល​លើក​ទី​១ គឺ​បាន​ធ្វើឡើង​នៅលើ ទឹក​ខេត្តសៀមរាប​អង្គរ កាលពី​ចុងខែ​សីហា កន្លងមកនេះ​៕ ដោយ​៖ បូ​រិ​ន​