សហគ្រិន​វ័យក្មេង កែវ សុគន្ធា បបួល​ស្ត្រី​មេផ្ទះ​ឱ្យចេញ​មុខ​រក​ចំណូល​ដោយ​ខ្លួនឯង​

212
ចែករម្លែក

​ភ្នំពេញៈ អ្នកនាង កែវ សុគន្ធា នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Linda Keo Premium Brand Trading ដែលជា​សហគ្រិន​វ័យក្មេង​ដែលមាន​ជា​ប្រិយភាព​និង​លូតលាស់​ខាង​រកស៊ី ផ្នែក​គ្រឿងសម្អាង​និង​ថែរក្សា​សម្រស់ មុន​បង្រៀន​សមាជ​និក​និង​ស្ត្រីៗ​ជា​មេផ្ទះ​នោះ បាន​ដាស់តឿន​ពេញៗ​មេក្រូ​ខ្លាំងៗ​ថា ល្មម​ហើយ​កុំ​វិល​តែ​ចង្ក្រាន​ពេក គូរ​ឆ្លៀត​រក បន្ថែម ឱ្យបាន​ខ្ទង់ពាន់​ចូល​ម៉ឺន​ដុល្លារ ដូចជា​បុរស ឬ ក្លាយខ្លួន​រកស៊ី​អន​ឡាយ​។

​គំនិត​ដាស់តឿន​បែបនេះ ត្រូវបាន​អ្នកនាង កែវ សុគន្ធា​ថ្លែង​ក្នុង​សិក្ខាសាលា​ប្រធានបទ ស្តីពី “​សិល្បៈ​ក្នុង​ការនិយាយ​ឆ្ពោះទៅកាន់​ភាពជោគជ័យ​ក​ម្រិ​ត​កំពូល​” ដោយមាន សមាជិក​និង​ស្ត្រី​មេផ្ទះ​ប្រមាណ​៥០​នាក់​ចូលរួម ទទួល​ចំណេះដឹង និង បទពិសោធន៍ ពី​អ្នកនាង កាលពី​ថ្ងៃទី​១៨ ខែកញ្ញា ឆ្នាំ​២០១៩ នៅ​ក្រុង​សៀមរាប​។ ម្ចាស់​ក្រុមហ៊ុន រូបនេះ​បាន​លើកឡើងថា ការនិយាយស្តី​ជា​ចលករ​មួយ​ជំរុញ​នូវ​រឿងរ៉ាវ​មួយ​ឬ​ជាច្រើន ឱ្យ​បរាជ័យ​ឬ​ជោគជ័យ​ទាំង​ការរស់នៅ​និង​ការរកស៊ី​។ ហេតុដូច្នេះ​ដើម្បីឱ្យ​ការងារ និង​មុខ​របប​រកស៊ី​យើង​ជោគជ័យ​ត្រូវតែមាន​សិល្បៈ​ការនិយាយ​ឱ្យ​ល្អ​។ កត្តា​សំខាន់ ក្នុងការ​និយាយ​ឱ្យ​ជោគជ័យ​នោះ អ្នកនាង កែវ សុគន្ធា ថា​មាន​បួន​ចំណុច​សំខាន់​។ ទី​១.​សិល្បៈ​ក្នុង​ការនិយាយ​, ទី​២.​ក្រមសីលធម៌​, ទី​៣ .​ទំនាក់ទំនង និង ទី​៤.​ចំណេះ ដឹង​ទូទៅ ។​

​អ្នកនាង​បាន​បន្ថែមថា ការរកស៊ី​អន​ឡាញ គ្រាន់​តែមាន​ស្មា​ត​ហ្វូ​ន​ក្នុង​ដៃ​ក៏​អាចឱ្យ រកចំណូលបាន​ពិត​ប្រា​ដក​មែន ឱ្យតែ​អ្នក​អន​ឡាយ​ទាំងនោះ​ខំប្រឹង​ប្រើ​ទូរស័ព្ទ​ឱ្យ​ត្រូវ តាម​វេលា និង ត្រឹមត្រូវ​។ ប៉ុន្តែ​ដើម្បី​ធានា​និរន្ដ​ភាព​ក្នុង​មុខ​ជំនួញ​របស់ខ្លួន​និង​ទៅ មុខ​បានល្អ ដាច់ខាត​អ្នកលក់​ត្រូវមាន​សិល្បៈ​ក្នុងការ​និយាយ​ឲ្យ​សមរម្យ និង​មាន សីលធម៌ ។ មិន​ត្រឹមតែ​ប៉ុណ្ណោះ អ្នកលក់​អន​ឡាយ ដែល​ចេញមុខ​ក្នុង​ការលក់ ត្រូវ​ផ្សាភ្ជាប់​ទំនាក់ទំនង​ល្អ​ទៅកាន់​មហាជន មិត្ត ភ័ក្ត្រ ក្រុមគ្រួសារ និង​ជាពិសេស អតិថិជន​ប្រចាំ​របស់​យើង ហើយ​កុំ​ភ្លេច​តាមដាន​ព័ត៌មាន​សង្គម​សិក្សារ​ចំណេះដឹង ឱ្យ​ទូលំទូលាយ​ប្រកបដោយ​ឆន្ទៈ​វិជ្ជមាន​ជានិច្ច​។​

​បញ្ជាក់​ពី​កម្មវិធី​ប្រាប់​ក្រុម​អ្នកសារព័ត៌មាន អ្នកនាង កែវ សុគន្ធា បញ្ជាក់ថា ធ្វើ​សិក្ខា សាលា​នេះ​ឡើង ដើម្បី​ចែករំលែក​នូវ​បទពិសោធន៍ និង​ចំណេះដឹង​ដោយ​ត្រូវ​សិក្សា ស្វែងយល់​ពី​មជ្ឈដ្ឋាន​ជុំវិញ​ឲ្យ​បាន​ច្រើន​ដើម្បី​ទទួលបាន​នូវ​បទពិសោធន៍​ថ្មីៗ ចំណេះដឹង​ថ្មីៗ សម្រាប់​ពង្រឹង​អាជីវកម្ម​របស់ខ្លួន​ឲ្យ​រឹងមាំ ។ សិក្ខាសាលា​នេះ ក៏​ជារួម​ចំណែក​ផ្ដល់ឱកាស​ការងារ​ដល់​ស្ដ្រី​ជា​មេផ្ទះ ក្នុង​ការរកចំណូល​ប​ន្ថែ​ម ដើម្បី​សម្រួល​ជីវភាព​គ្រួសារ​ផងដែរ ៕ ដោយៈ បូ​រិ​ន​