សហគ្រិន​ស្ត្រី​ខ្មែរ ប្រាំ​ពីររូប នឹងចូលរួម​កិច្ចប្រជុំ​អន្តរជាតិនៅ​ឥណ្ឌា ដើម្បី​បង្ហាញ​ស្ត្រីក្នុង​ភាពជា​អ្នកដឹកនាំ​

245

(​ភ្នំពេញ​)៖​ស្ត្រី​កម្ពុជា​ប្រាំ​ពីររូប នឹង​ទៅ​ចេញដំណើរ​ចូលរួម​កិច្ចប្រជុំ​ធំ​នៅ​ប្រទេស​ឥណ្ឌា ថ្ងៃទី​២៧ វិច្ឆិកា ២០១៧​ខាងមុខ​ដើម្បី​ពាំនាំ​កិត្តិ​​នាម​កម្ពុជា ទៅ​ផ្សព្វផ្សាយ​ឲ្យ​កាន់តែ​រន្ទឺ​នៅលើ​ឆាក​អន្តរជាតិ​។ ការអះអាង​នេះ ធ្វើឡើង​នៅក្នុង​ពិធី​ជួបជុំ​នៅ​និវេសនដ្ឋាន​លោក​អគ្គ​​រដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា កាលពី​ល្ងាច​ថ្ងៃទី​២១​ខែវិច្ឆិកា ឆ្នាំ​២០១៧​នៅ​រាជធានី​ភ្នំពេញ​ក្នុង​កម្មវិធី​ជួបជុំ​ភាពជា​អ្នកដឹកនាំ​​ជា​ស្ត្រី​។

​ក្នុង​ពិធី​លោកស្រី អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួង​កិច្ចការនារី លើកឡើងថា នៅ​កម្ពុជា​ស្ដ្រី​អាចមាន​សមត្ថភាព​ក្នុងការ​ចូលរួម​អភិវឌ្ឍ​​ប្រទេសជាតិ​បាន​ច្រើន កិច្ចការងារ​របស់​ស្ដ្រី មាន​ភាពច្បាស់លាស់ តស៊ូ​អត់ធ្មត់​ព្យាយាម​គ្រប់បែបយ៉ាង និង​ទន់ភ្លន់​។​ពីមុន​ស្ត្រី​មិនមាន​​ឱកាស​ចូលរួម​អភិវឌ្ឍ​ប្រទេសជាតិ បាន​ច្រើន​នោះទេ ក៏ប៉ុន្ដែ​ក្នុង​បច្ចុប្បន្ននេះ មិន​មែនមាន​ត្រឹមតែ​ប្រទេស​កម្ពុជា​នោះទេ​គឺ​ទូទាំង​ពិ​ភ​​ព​លោក ផ្ដោតទៅលើ​ភាព​ស្នើ​គ្នា ដើម្បី​ផ្ដល់ឱកាស​ដល់​ស្ដ្រី​ចូលរួម​ក្នុងការ​អភិវឌ្ឍ​ប្រទេសជាតិ ក៍​ដូចជា​នៅលើ​ពិភពលោក​។​
​ ​
​លោកស្រី លី ឃី​ត​ធី អនុប្រធាន​សមាគម​សហគ្រិន​វ័យក្មេង​កម្ពុជា បាន​ឲ្យ​ដឹងថា នេះ​ជា​ឱកាស​មួយ​សម្រាប់​នាង​ដែល​បាន​ជួបនឹង​សហ​​គ្រិន​ផ្សេងៗ​ទៀត នៅក្នុង​បណ្តា​ប្រទេស​ពិភពលោក ដើម្បី​ទទួលបាន​នូវ​បទពិសោធន៍ ក៍​ដូចជា​ចំណេះដឹង​ផ្សេងៗ​មានឱកាស​សម្រាប់​​ទំនាក់ទំនង និង​ការពង្រីក​អាជីវកម្ម ឲ្យ​កាន់តែ​រីកចម្រើន​។
​ ​
​លោក វីលៀម ហៃ​ស៍ (William A. Heidt) ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​នៅ​កម្ពុជា បាន​លើកទឹកចិត្ត​ដល់​សហគ្រិន​ស្ត្រី​កម្ពុជា ឱ្យ​បន្ត​ខិតខំ​ប្រឹងប្រែង ក្នុង​ការធ្វើ​អាជីវកម្ម ឲ្យ​កាន់តែ​រឹងមាំ និង​ខ្លាំងក្លា​បន្ថែមទៀត ដើម្បី​ផ្សព្វផ្សាយ​ដល់​ពិភពលោក​បានដឹងថា នៅ​កម្ពុជា ភាពជា​អ្នកដឹកនាំ ក្នុង​ការធ្វើ​អាជីវកម្ម ដែល​ដឹកនាំ​ដោយ​ស្ត្រី​ក៍មាន​ច្រើន​ផងដែរ​៕​ដោយៈ បញ្ញា​សាស្ត្រ​/sn

​លោកស្រី អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួង​កិច្ចការនារី​ថ្លែង​នៅ​ល្ងាច​ថ្ងៃទី​២១ វិច្ឆិកា ២០១៧​

​ស្ត្រី​ទាំង​ប្រាំ​ពីររូប​បាន​រូបថត​អនុស្សាវរីយ៍​មុនពេល​ចេញទៅ​ប្រជុំ​នៅ​ឥណ្ឌា​ (​រូប​ថ​តៈ បញ្ញា​សាស្ត្រ​)