សហប្រជាជាតិ​ព្រមាន​ថា​លី​ប៊ី​កំពុង​ស្ថិត​ក្នុង​ស្ថានភាព​ទៅរក​សង្គ្រាមស៊ីវិល​

685
ចែករម្លែក

​បេសកជន​អង្គការសហប្រជាជាតិ​សម្រាប់​ប្រទេស​លី​ប៊ី​បានព្រមានថា​” ប្រទេស​សម្បូរ​ប្រេង​លី​ប៊ីនេះ គឺ​ជិត​ធ្លាក់​ចូលទៅក្នុង​សង្គ្រាមស៊ីវិល​ដែល​អាច​បែងចែក​ប្រទេស​នេះ​​និង​បង្ក​អសន្ដិសុខ​ដល់​បណ្តា​ប្រទេស​ជិតខាង​របស់​ខ្លួន​និង​តំបន់​សមុទ្រ​មេ​ឌី​ទែ​រ៉ាណេ​នេះ​។​

​លោក Ghassan Salame បេសកជន​អង្គការសហប្រជាជាតិ​បាន​ប្រាប់​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​ថា ពួក​ជ្រុលនិយម​មក​ពី​រដ្ឋ​អ៊ិស្លាម​និង​ក្រុមអាល់កៃ​​ដា​កំពុង​កេងចំណេញ​ពី​អសន្តិសុខ​ដែល​បាន​បង្កឡើង​ដោយ​ការវាយលុក​ដើម្បី​ដណ្តើម​កាន់កាប់​រដ្ឋធានី​ទ្រី​ប៉ូ​លី ដែល​បាន​ចាប់ផ្តើម​កាលពី​ថ្ងៃទី​៤​ខែ​មេសា​ដោយ​កងទ័ព​​ជាតិ​លី​ប៊ី​ដែល​ដឹកនាំ​ដោយ មេបញ្ជាការ Field Marshal Khalifa Hifter ។​

​លោក​បាន​និយាយថា​ទង់​ខ្មៅ​នៃ​ពួក​ជ្រុលនិយម​នៃ​ក្រុម​រដ្ឋ​អ៊ីស្លាម កំពុង​លេចឡើង​នៅ​តំបន់​ភាគខាងត្បូង​នៃ​ប្រទេស​លី​ប៊ី ហើយ​មាន​ការវាយប្រហារ​ចំនួន​៤​លើក​ដោយ​​ពួក​យុទ្ធជន​របស់​ក្រុម​នេះ​នៅ​តំបន់​ភាគខាងត្បូង​នេះ ចាប់តាំងពី​ថ្ងៃទី​៤​ខែ​មេសា​ដែល​បាន​សម្លាប់​មនុស្ស​១៧​នាក់ និង​រង​របួស​ច្រើន​ជាង​១០​នាក់ ព្រមទាំង​ចាប់ពង្រត់​​មនុស្ស​៨​នាក់​។​

​លោក​Ghassan Salame បាន​និយាយថា កងកម្លាំង​លី​ប៊ី ដែល​កាលពី​អតីតកាល បាន​ការពារ​ប្រទេស​របស់​ពួកគេ​ដោយ​ក្លាហាន​ប្រឆាំង​ក្រុម​ភេរ​វករ​ទាំងនោះ ឥឡូវនេះ​​កំពុងតែ​រវល់​ជាប់ដៃ​វាយ​ប្រយុទ្ធ​គ្នា​ទៅវិញទៅមក​។​ក្រៅ​ពី​ជនជាតិ​លី​ប៊ី​ស្លូតត្រង់​កាន់តែ​ទទួលរង​ការគំរាមកំហែង​កាន់តែ​ខ្លាំង​ឡើង​ពី​ពួក​ជ្រុលនិយម​រដ្ឋ​អ៊ីស្លាម​នោះ អំពើហិង្សា​នេះ​នឹង​រាលដាល​ទៅ​បណ្តា​ប្រទេសជិតខាង​នៃ​ប្រទេស​លី​ប៊ី​” ។​

​សង្គ្រាម​ស៊ីវិល​នៅ​ប្រទេស​លី​ប៊ី​ឆ្នាំ​២០១១ បាន​ផ្តួល​រំលំ​របប​ដឹកនាំ​ដោយ​មេដឹកនាំ​ផ្តាច់ការ Moammar Gadhafi ដែល​ក្រោយមក មេដឹកនាំ​នេះ ត្រូវបាន​សម្លាប់​ហើយ​ភាព​​វឹកវរ​ដែល​បន្ត​កើត​នេះ បាន​ធ្វើឱ្យ​ប្រទេស​នេះ មាន​ការបែកបាក់​គ្នា​ដោយ​រដ្ឋបាល​នៅ​រដ្ឋធានី​ទ្រី​ប៉ូ​លី​ដែល​គាំទ្រ​ដោយ​អង្គការសហប្រជាជាតិ​នេះ​គ្រប់គ្រង​តំបន់​ភាគ​ខាងលិច​ ហើយ​រដ្ឋាភិបាល​មួយទៀត​គ្រប់គ្រង​តំបន់​ភាគ​ខាងកើត​ដែល​ដឹកនាំ​ដោយ​មេបញ្ជាការ Field Marshal Khalifa Hifter​។​

​លោក​បាន​និយាយថា ការ​វាយ​ប្រយុទ្ធ​៤៨​ថ្ងៃ​របស់ មេបញ្ជាការ Field Marshal Khalifa Hifter មនុស្ស​ជាង​៤៦០​នាក់​ដោយ​រួមទាំង​ជន​ស៊ី​ល​វិល​២៩​នាក់ បាន​ស្លាប់​និង ជន​ស៊ីវិល​​ជាង​២.៤០០​នាក់ បាន​រង​របួស​ហើយ​ជន​ស៊ីវិល​ជាង​៧៥.០០០​នាក់ បាន​បង្ខំចិត្ត​រត់​ភៀសខ្លួន​ចេញពីផ្ទះ​សម្តែង​របស់​ពួកគេ​៕​ប្រែ​សម្រួល​៖​សុខា​

មេបញ្ជាការ Field Marshal Khalifa Hifter នៃ​កងទ័ព​ជាតិ​លី​ប៊ី​