សហប្រជាជាតិ​ស្វាគមន៍​សំណើ​របស់​ក្រុម​ហូ​ទី​អោយ​អា​រ៉ាប៊ីសាអូឌីត​បញ្ឈប់ស​ង្គ្រា​ម​

3229
ចែករម្លែក

​អង្គការសហប្រជាជាតិ​បាន​ស្វាគមន៍​សំណើ​មួយ​ពី​ពួក​ឧទ្ទាម​ហូ​ទី​នៃ​ប្រទេស​យែ​ម៉ែន​ដើម្បី​បញ្ចប់​ការវាយប្រហា​រលើ​អា​រ៉ាប៊ីសាអូឌីត ជា​ផ្នែក​នៃ​គំនិត​ផ្តួចផ្តើម​សន្តិភាព​មួយ​។​

​សេចក្តីថ្លែងការណ៍​មួយ​បាន​និយាយថា សំណើ​នេះ​អាច​បញ្ជូន​«​សារ​មាន​ឥទ្ធិពល​មួយ​ដែល​បង្ហាញ​អំពី​បំណង​ចង់​បញ្ចប់សង្គ្រាម​»​។​សំណើ​នេះ​ត្រូវបាន​ធ្វើឡើង​នៅ​១​សប្តាហ៍​ក្រោយ​​ការវាយប្រហារ​ដោយ​ដ្រូ​ន​និង​កាំជ្រួច លើ​ស្ថានីយ​ប្រេង​អារ៉ាបប៊ីសាអូឌីត ដែល​ក្រុម​មាន​អ៊ីរ៉ង់​គាំទ្រ​នេះ អះ​អា​ថា​ជា​ស្នាដៃ​របស់​ខ្លួន ទោះជា​អាម៉េរិក​និង​អា​រ៉ាប៊ីសាអូឌីត បង្ហាញ​ការ​​មិន​ជឿ​ហើយ​បន្ទោស​លើ​អ៊ីរ៉ង់​។​

​សូមបញ្ជាក់​ថា សង្គ្រាម​នៅយែ​ម៉ែន​បាន​សម្លាប់​មនុស្ស​យ៉ាង​តិច​១០.០០០​នាក់ និង​រុញ​មនុស្ស​រាប់លាន​នាក់​ធ្លាក់​ក្នុង​ស្ថានភាព​អត់ឃ្លាន នៅក្នុង​អ្វីដែល​គេ​ចាត់ទុកថា​ជា​មហន្ត​រា​​យ​មនុស្សធម៌​បង្កឡើង​ដោយ​មនុស្ស​ដ៏​អាក្រក់​បំផុត​ក្នុង​លោក​។​

​អា​រ៉ាប៊ីសាអូឌីត​និងស​ម្ព​ន្ធមិត្ត​តំបន់​របស់​ខ្លួន​បាន​ពង្រីក​ជម្លោះ​នៅយែ​ម៉ែន​នៅ​ឆ្នាំ​២០១៥ នៅ​ពេល​ពួកគេ​ចាប់ផ្តើម​យុទ្ធនាការ​តាម​ផ្លូវអាកាស​ប្រឆាំង​ក្រុម​ហូ​ទី ដែល​បាន​ប​ណ្តេ​​ញ​ប្រធានាធិបតី អាប់​ដ្រាប​ប៊ូ ម៉ាន់​សួរ ហា​ឌី និង​ចាប់​យក​រដ្ឋធានី សា​ណា​។​

​ពួក​ហូ​ទី ក៏​បាន​ធ្វើ​ការវាយប្រហា​រ​ដោយ​ប្រើ​យន្តហោះ​ដ្រូ​ន​និង​កាំ​ជ្រួច ព្រមទាំង​រ៉ុក្កែត​នៅក្នុង​ព្រះរាជាណាចក្រអា​រ៉ាប៊ីសាអូឌីត ជាការ​សងសឹក​។​

​ក្នុងការ​ថ្លែង​តាម​ទូរទស្សន៍​មួយ ប្រធាន​ក្រុមប្រឹក្សា​នយោបាយ​ជាន់ខ្ពស់​ហូ​ទី បាន​និយាយថា​ក្រុម​នេះ​នឹង​បញ្ឈប់​រាល់​ការវាយប្រហារ​លើ​អា​រ៉ាប៊ីសាអូឌីត ប្រសិន​បើ​អា​រ៉ាប៊ីសាអូឌីត​​និង​សម្ពន្ធមិត្ត​ធ្វើ​តប​ដូចគ្នា​។​

​ក្រុម​នេះ​ក៏​បាន​អះអាង​ជា​ថ្មី​អំពី​ការវាយប្រហារ​លើ​ស្ថានីយ​ប្រេង Abqaiq​និង​Khurais របស់​អា​រ៉ាប៊ីសាអូឌីត​កាលពី​ថ្ងៃ​១៤​កញ្ញា​ដែល​បាន​ធ្វើអោយ​ប៉ះពាល់​ទីផ្សារ​ប្រេង​ទូ​ទាំង​ពិ​​ភព​លោក​៕​ដោយៈ​វាសនា​

ក្រុម​ឧទ្ទាម​ហូ​ទី ព្រមាន​វាយប្រហា​រអា​រ៉ាប៊ីសាអូឌីត​បន្ថែម បើ​មិន​ព្រម​ទទួលយក​សំណើ​បញ្ឈប់​សង្គ្រាម​ទេ​