សហប្រជាជាតិ​៖ ការចូល​កាន់កាប់​ទឹកដី​តំបន់​West Bank របស់​អ៊ីស្រាអែល​រំលោភ​លើ​ច្បាប់​អន្តរជាតិ​

325
ចែករម្លែក

​លោក អង់​តូ​នី​ញូ ហ្គូ​តឺ​រ៉េស (Antonio Guterres) ប្រមុខ​អង្គការ​សហប្រជាជាតិ បាន​ព្រមាន​កាលពី​ថ្ងៃ​ពុធ​ថ្ងៃទី​១១​ខែកញ្ញា​ថា ផែនការ​របស់​នាយក​រដ្ឋមន្ត្រី​អ៊ីស្រាអែល លោក ប៊ិន​ចា​មីន ណេ​តាន់​យ៉ា​ហ៊ូ ដើម្បី​ដាក់​បញ្ចូល​ជា​ឧបសម្ពន្ធ​ផ្នែកដ៏​សំខាន់​មួយ​នៃ​តំបន់​West Bank នោះ​នឹង​រំលោភ​លើ​ច្បាប់​អន្តរជាតិ​។​

​លោក ស្ទេ​ហ្វាន ឌូ​ចារីក​(Stephane Dujarric) អ្នកនាំពាក្យ​របស់​លោក អង់​តូ​នី​ញូ ហ្គូ​តឺ​រ៉េ​សបាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា ” ផែនការ​បែប​នេះ ប្រសិនបើ​ត្រូវ​​បាន​អនុវត្ត​នោះ​នឹង​ក្លាយ​ជា​ការរំលោភ​យ៉ាង​ធ្ងន់ធ្ងរ​ទៅ​លើ​ច្បាប់​អន្តរជាតិ​”​។​

​លោក​បាន​និយ​យា​ថា​”​ផែនការ​នេះ​នឹង​ធ្វើឱ្យ​អន្តរាយ​ដល់​សក្តានុពល​នៃ​ការចរចា​ឡើងវិញ​និង​សន្តិភាព​នៅក្នុង​តំបន់ ខណៈ​ដែល​ធ្វើឱ្យ​អន្តរាយ​ដល់​លទ្ធភាព​នៃ​ដំណោះស្រាយ​​រដ្ឋ​២” ។​

​ការសន្យា​ដ៏​ចម្រូងចម្រាស​របស់​លោក ប៊ិន​ចា​មីន ណេ​តាន់​យ៉ា​ហ៊ូ គឺពាក់ព័ន្ធ​នឹង​ការពង្រីក​អធិបតេយ្យភាព​របស់​អ៊ីស្រាអែល​លើ​ជ្រលង​ភ្នំ​Jordan Valley និង​សមុទ្រ​Dead ខាង​​ជើង ដែល​មាន​ចំនួន​១​ភាគ​៣ នៃ​តំបន់​West Bank ប្រសិនបើ លោក​ឈ្នះ​ការបោះឆ្នោត​នៅ​សប្តាហ៍​ក្រោយ​។​

​វា​មិន​ត្រឹមតែ​រួមបញ្ចូល​ទីក្រុង​នានា​របស់​ប៉ាឡេ​ស្ទីន​នោះទេ ប៉ុន្តែ ថែម​ទាំង​រួម​បញ្ជូ​លទាំង​ទីក្រុង​Jericho ផងដែរ​។​

​ការសន្យា​នៅ​មុន​ការបោះឆ្នោត​កាលពី​ថ្ងៃ​អង្គារ​ទី ១០ ខែកញ្ញា​បាន​នាំឱ្យ​មាន​ការ​ថ្កោលទោស​ភ្លាមៗ​ពី​ក្រុម​ប្រទេស​មហាអំណាច​អារ៉ាប់​ដោយ​មាន​ការព្រមាន​ខ្លាំងៗ​ដែល​មាន​ដូច​​ជា លោក អង់​តូ​នី​ញូ ហ្គូ​តឺ​រ៉េស​អំពី​ផលវិបាកដ៏​អាក្រក់​សម្រាប់​ដំណើរការ​សន្តិភាពរ​វា​ង​អ៊ីស្រាអែល​និង​ប៉ាឡេ​ស្ទីន​៕​ដោយ​៖​សុខា​/sn

លោក អង់​តូ​នី​ញូ ហ្គូ​តឺ​រ៉េស ប្រមុខ​អង្គការ​សហប្រជាជាតិ

#